BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម៉ម ពេជ្ជរិទ្ធ​ (Pjrith) បង្ហាញចំណាប់អារម្មណ៏សម្រាប់អ្នកគាំទ្រនិងបទចម្រៀងថ្មី [Eng/Sub]

ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 09:08  BeeTube News

សួស្តីទស្សនិកជន! ថ្ងៃនេះសូមជួបជាមួយនឹងភ្ញៀវកិត្តិយសពិសេសមួយរូបដែលមានពហុជំនាញជាច្រើនទាំងជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងជាតារាចំរៀងម្នាក់ផងដែរ នោះគឺលោក Morm Picherith ។ លោកត្រូវបានមហាជនដាក់រហ័សនាមថាជាសិល្បករឆ្នើមម្នាក់ក្នុងប្រទេសកម្ពុជា មានរូបស្រស់សង្ហាទឹកមុខប្រកបទៅដោយមន្តស្នេហ៍ សម្លេងផ្អែមស្រទន់ក្រអួនក្រអៅ។ មហាជនជាច្រើនបានស្គាល់រូបលោកតាមរយៈបទចម្រៀងល្បីៗដែលបានដក់ជាប់នៅក្នុងបេះបូងគ្រប់ៗគ្នានោះដែលមានដូចជាចង់ក្បែរ ស្នាមថើបដំបូង និងបាត់គោចូបស្នេហ៏ជាដើម។ ចង់ដឹងថាថ្ងៃនេះ​លោកមានដំណឹងដ៏ភ្ញាក់ផ្អើលអ្វីខ្លះមកកាន់អ្នកគាំទ្រជាមួយនឹង RED Entertainment! សូមទស្សនាដូចតទៅ!!

220901_PICHERI Make a Surprise AppearanceCC

កម្រងសម្តីរបស់ ម៉ម ពេជ្ជរិទ្ធ​ (Pjrith)

បាទ សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាពីសារពត៌មាន Red Entertainment។ ខ្ញុំបាទសូមអរគុណបងប្អូនទាំងអស់គ្នាសំរាប់ការស្រលាញ់ គាំទ្ររបស់បងប្អូនទាំងអស់គ្នាមកកាន់ខ្ញុំបាទកន្លងមក ហើយដើម្បីជាកាដូជូនបងប្អូនទាំងអស់គ្នា ខ្ញុំបាទក៏មានជាចំរៀងជាច្រើនបទត្រៀមចេញជូនបងប្អូនទាំងអស់គ្នាជាពិសេសគឺបទមិនអាចឃាត់ទេក៏ត្រៀមចេញជាផ្លូវការក្នុងពេលខាងមុខនេះដែរ។ នៅពេលនេះខ្ញុំបាទមានតែម្រាមដៃដប់អរគុណបងប្អូនទាំងអស់គ្នាម្តងទៀតបានស្រលាញ់គាំទ្រ ហើយក៏អរគុណសារពត៌មានRed Entertainmentផងដែរ សូមបងប្អូនទាំងអស់គ្នាជួបសុខភាពល្អ សុភមង្គលក្នុងគ្រួសារ ជួបតែរឿងសប្បាយៗក្នុងជីវិត ដូច្នេះជំរាបលាបងប្អូនទាំងអស់គ្នា! អរគុណច្រើន។​​​


ថ្ងៃចន្ទ, 05 ខែកញ្ញា 2022 09:08  BeeTube News