អ្នកអស់គ្នាច្បាស់ជាបានទស្សនាបទចំរៀង Pink Venom របស់ក្រុម Blackpink រួចមកហើយឃើញថា MV នៃបទចំរៀងមួយនេះពិតជាទាក់ទាញមែនទែន ប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលដូចជាអេដមីនដែរ ខំព្យាយាមមើល MV នោះម្តងហើយម្តងទៀតដើម្បីមើលអោយយល់។ ចាប់អារម្មណ៍ឃើញថាបទចំរៀងរបស់ Black Pink ចេញថ្មីម្តងនេះក៏មានអត្ថន័យជ្រៅមិនចាញ់់មុនៗនោះដែរ ទើបម្ល៉ោះហើយអេដមីនក៏បានធ្វើការ Research អំពី MV នេះមួយចំនួនមកចែករំលែកអ្នកទាំងអស់គ្នា!
ទី១ នោះគឺអ្វីដែលលោកអ្នកប្រហែលជាមិនបានចាប់អារម្មណ៍គឺត្រង់វគ្គ Jennie ច្រៀងរ៉េបជាមួយ Lisa នាងបានពាក់អាវគាំទ្រក្រុមកីឡាបាល់ទាត់បីសាចក្រហម Manchester United។ មូលហេតុដែល Jennie ពាក់អាវមួយនេះ ព្រោះវាជាអាវដែលក្រុមហ៊ុន Adidas បាន design ឡើងដើម្បីអបអរគំរប់ខួប១៥ឆ្នាំរបស់ក្រុមហ៊ុន
រាប់ចាប់តាំងពី Fifa World Cup 2006 មក។
ចំនែកទី២ វិញ Lyricចំរៀងរបស់ Lisa ត្រង់កន្លែង One by one then two by two គឺមានចង្វាក់ភ្លេងស្រដៀងគ្នាទៅនឹងបទចំរៀងមួយរបស់ Rihanna ដែលមានចំណងជើងថា« Pon De Replay»។ គូសបញ្ជាក់បានដែរថា Lisa គឺជាអ្នកគាំទ្រម្នាក់របស់ Rihanna។
ទី៣ បទចំរៀង Pink Venom នេះទទួលបានចំនួនអ្នកចូលមើល និងចុចឡាចច្រើនជាងគេបង្អស់នៅក្នុង Youtube ក្នុងឆ្នាំ២០២២នេះ។
ទី៤ បទចំរៀង Pink Venom ត្រូវបានចំណាយថវិកាផលិតអស់ច្រើនជាងគេសំរាប់
ក្រុមហ៊ុន YG Entertainment។
ទី៥ ចាប់អារម្មណ៍ឃើញថាភ្នែករបស់សមាជិក Blackpink ម្នាក់ៗមានពណ៌ផ្កាឈូក ជាឧទាហរណ៍ភ្នែករបស់ Lisa នៅត្រង់ពេលនាងកាន់ផ្លែប៉ោមពណ៌ខ្មៅហាក់ដូចជាមានពិសពុល។
ទី៦ Jennie គឺជាសមាជិកដែលបានចូលរួមសម្តែងនៅក្នុង MV ច្រើនជាងគេ ដែលមានរហូតដល់ទៅ34.69% នៃ MV សរុប ក្រៅពីនោះដែរមាន Lisa ប្រហែល 30,94% និង Rose 17.85%។
ទី៧ ដើម្បីអបអរការ Comeback របស់ Blackpink ជាមួយនឹងបទចំរៀង Pink Venom នៅតាមទីក្រុងធំៗ និងល្បីៗជាច្រើនមានចាក់បញ្ចាំងភ្លើងពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនៅតាមទីតាំងមួយចំនួនដូចជា Seoul Tower Plaza, Tokyo Tower, នៅក្នុងប្រទេសវៀតណាម, Brooklyn Bridge New York, Sao Paulo ប្រទេសប្រេស៊ីល, Time Square (New York), Manilla, បាំងកក, Santa Monica Los Angeles ជាដើម។
ទី៨ ឧបករណ៍តន្រ្តីដែល Jisoo លេងនៅត្រង់ក្បាលដំបូងនៃបទចំរៀងគឺជាឧបករណ៍តន្រ្តីបុរាណរបស់ប្រទេសកូរ៉េដែលមានឈ្មោះថា Geomungo (ខ៊ង់ម៉ុងហ្គោ)ត្រូវបានបង្កើតឡើងតាំងពីមុនសតវត្សទី៥មកម្ល៉េះ។ ហើយដើម្បីថត MV មួយនេះ Jisoo បានហាត់រៀនលេងវាជាមួយគ្រូឧបករណ៍ភ្លេងផ្ទាល់ ហើយ Jisoo ក៏ធ្លាប់បានបង្ហាញតំរុយខ្លះៗតាមរយៈការថតរូបជាមួយវាមុនពេលMV ត្រូវបានចេញផ្សាយ។ ការលេងឧបករណ៍តន្រ្តីបុរាណរបស់ Jisooថែមទាំងទាញបានចំណាប់អារម្មណ៍អ្នកនយោបាយខ្លះៗផងដែរដូចជាលោក Curtis S. Chin ជាអតីតឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក។