BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

PichSourly ប៉ះគ្នានឹង Goofy នៅដំំណើរកំសាន្ត Concert ខេត្តសៀមរាប

ថ្ងៃសុក្រ, 16 ខែកុម្ភៈ 2024 14:38  BeeTube News

31-1

ក្រុម The Rapper បានប៉ះជាមួយនឹងកញ្ញា Inflencer កំពូលវោហារ PichSourly ហើយកាលពីពេលថ្មីៗនេះ! ដោយកាលពីក្នុងដើមខែកុម្ភៈនេះផងដែរ នៅក្នុងថ្ងៃទី3 និងទី4 គឺមានព្រឹត្តិការណ៍ប្រគំតន្រ្តី Mini Concert សប្បុរសធម៌ដ៏អស្ចារ្យមួយដែលធ្វើឡើងនៅ Heritage Walkនៃខេត្តសៀមរាបក្នុងគោលបំណងគាំទ្រដល់ការបរិច្ចាកឈាម ដោយមានការចូលរួមពីវត្តមានក្រុមសិល្បករល្បីៗដូចជាThe Rapper Cambodia និង Model ជាច្រើននាក់។ គួរអោយចាប់អារម្មណ៍ផងដែរថា ក្នុងអំឡុងពេលចូលរួមជាមួយនឹងព្រឹត្តិការណ៍នេះ កញ្ញា PichSourly ក៏បានធ្វើការបង្ហោះឡើងវិដេអូមួយចំនួនបង្ហាញពីសកម្មភាពនៅពេលដែលក្រុមសិល្បកររបស់ពួកគេជួបជុំគ្នាក្នុងដំណើរកំសាន្ត ក៏ដូចជាពេលហាត់សមឆាកជាដើម។ នៅក្នុងវិដេអូមួយនោះផងដែរ ក៏ឃើញថា Sourly បានសរសេរខេបសិនមួយទៅកាន់អ្នកគាំទ្រលើផេករបស់នាងថា ចង់ប្ដឹងមហាជនឲ្យជួយរកយុត្តិធម៍ឲ្យ Sourly ផង😢 ក្រុម The Rapper មួយក្រុម ជាងពិសេសលោក Goofy នាំគ្នា bulu នាងខ្ញុំជាខ្លាំង🥲 ជួយរកយុត្តិធម៍ផង🙏🏻។

សកម្មភាពនៅក្នុងវិដេអូនេះ ហាក់ដូចជាពួកគេទាំងអស់គ្នាលេងសើចជាមួយគ្នាដោយភាពសប្បាយរីករាយ និង Bulu រឿងកំពស់របស់ Sourly លេងតែប៉ុណ្ណោះ។ ខណៈដែលអ្នកដែលស្ថិតនៅក្នុងហេតុការណ៍នោះគឺមានដូចជាលោក Harayuth, ភរិយារបស់លោក, លោកGwin, លោក Goofy,លោកGmengz និង The Rapper ហើយ Influencer ជាច្រើននាក់ទៀត។

32-1

នៅក្នុងពេលបន្ទាប់មក Sourly ក៏បានបង្ហោះវិដេអូមួយទៀត ដែលបង្ហាញថាគូសត្រូវហុតឈាមរវាងពួកគេទាំងពីរ គឺSourly និងលោក Goofy នៅតែបន្តបាញ់គ្នាដោយមិនចុះចាញ់ការប្រកួត។ ដោយ Sourly បានធ្វើជាសុំទោស Goofy និងប្រគល់កែវទឹកកូកាកូឡាដែលនាងលួចដាក់អំបិលចូលអោយ Goofy ផឹក ធ្វើអោយ Goofy ទីបំផុតរត់ទៅខ្ជះស្ទើរតែមិនចង់ទាន់។ Goofy ក៏លេងមួយក្បាច់ប្រាប់Sourlyវិញថាគេ អាឡាក់ហ្ស៊ីនឹងប្រៃ ធ្វើអោយ Sourlyខំភ័យ ទីបំផុតទើបដឹងថានាងត្រូវចាញ់បោក Goofyតែប៉ុណ្ណោះ។ សកម្មភាពទាំងអស់នេះហើយធ្វើអោយបណ្តាអ្នកគាំទ្ររបស់ពួកគេចាប់ផ្តើម Ship អ្នកទាំងពីរហើយ។ ក៏ប៉ុន្តែ…ក៏ប៉ុន្តែ Goofy ក៏មាន Girlfriend របស់ Him ដែរ ទើបនោះហើយអ្នកគាំទ្រត្រូវឈានជើងថយវិញ និងនៅតែគាំទ្រសកម្មភាពសម្តែងរបស់ពួកគេទាំងពីរនាក់ ជាពិសេសសង្កេតឃើញថាទាំង Goofy និង Sourly សុទ្ធតែជាអ្នកពូកែបាញ់ដូចគ្នា និងជាពិសេសពួកគេសុទ្ធតែចូលចិត្តធ្វើអោយអ្នកដទៃសប្បាយចិត្តដូចគ្នា។ ចុះទស្សនិកជនយល់ឃើញយ៉ាងម៉េចដែរ? 

 


ថ្ងៃសុក្រ, 16 ខែកុម្ភៈ 2024 14:38  BeeTube News