ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស 100 នាក់បានស្លាប់នៅក្នុងការបាក់ដី និងទឹកជំនន់ភ្លាមៗនៅក្នុងទីក្រុង Petrópolis ប្រទេសប្រេស៊ីល។ ទីក្រុងដែលស្ថិតនៅលើភ្នំភាគខាងជើងនៃទីក្រុង Rio de Janeiro ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង។ ផ្ទះនៅក្នុងតំបន់ភ្នំត្រូវបានបំផ្លាញ ហើយរថយន្តបានរសាត់ទៅតាមទឹកជំនន់ដែលហូរកាត់ផ្លូវក្នុងទីក្រុង។ អភិបាលក្រុងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។
ក្រុមស្វែងរក និងជួយសង្គ្រោះកំពុងសប់ភក់ដើម្បីរុករកអ្នកនៅរស់រានមានជីវិត ដោយក្រសួងការពារជនស៊ីវិលជាតិរបស់ប្រទេសប្រេស៊ីលបាននិយាយនៅលើ Twitter ថា មនុស្ស ២៤ នាក់ត្រូវបានជួយសង្គ្រោះ។ វីដេអូដែលត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញពីការខូចខាតយ៉ាងសន្ធោសន្ធៅ និងរថយន្តអណ្តែតតាមដងផ្លូវ។
ប្រធានាធិបតី Jair Bolsonaro ដែលកំពុងធ្វើដំណើរជាផ្លូវការទៅប្រទេសរុស្ស៊ីបាននិយាយថា លោកនឹងរៀបចំជំនួយជាបន្ទាន់សម្រាប់ជនរងគ្រោះ។ ទាហានជាង 180 នាក់ត្រូវបានដាក់ពង្រាយ ហើយក្រុមស្វែងរកជំនាញបន្ថែមទៀតត្រូវបានគេរំពឹងថានឹងមកដល់។
នៅក្នុងសង្កាត់មួយក្នុងចំណោមសង្កាត់ដែលរងគ្រោះខ្លាំងជាងគេ ផ្ទះចំនួន 80 ខ្នង ត្រូវបានគេប៉ាន់ស្មានថាបានរងការខូចខាតដោយសារទឹកបុកដ៏កំហុគ។
ទីក្រុង Petrópolis ដែលធ្លាប់ជាលំនៅដ្ឋានរបស់អធិរាជប្រេស៊ីល គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ ប៉ុន្តែទីតាំងរបស់វា ក៏ងាយនឹងបាក់ដីផងដែរ។ ឧបទ្ទវហេតុដ៏អាក្រក់បំផុតបានកើតឡើងក្នុងឆ្នាំ 2011 នៅពេលដែលមនុស្សជាង 900 នាក់បានស្លាប់ ខណៈពេលដែលការរអិលបាក់ដីបានវាយប្រហារ ទីក្រុង Petrópolis និងទីក្រុងជិតខាង៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue