អស់រយៈពេលជាងពីរឆ្នាំ បន្ទាប់ពីការចេញផ្សាយ "Spider-Man: Far From Home" ដែលរួមជាមួយឈុតរឿងខ្លីសម្រាប់ខ្សែភាពយន្តទីបី ដែលសម្តែងដោយ Tom Holland បានមកដល់ហើយ។
ឈុតរឿងខ្លីៗដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ មានលក្ខណៈពិសេសដែលបង្ហាញផ្ទាំងរូបភាពដែលបានណែនាំឲ្យដឹងពីការបង្ហាញខ្លួនរបស់តួអង្គមនុស្សអាក្រក់ ក្នុងខ្សែភាពយន្តមនុស្សពីងពាងពីមុនៗ ដូចជា Electro, the Green Goblin និង Doctor Octopus ។
Doctor Strange បានប្រាប់មនុស្សពីងពាង ពីភាពរញ៉េរញ៉ៃដែលពួកគេនឹងជួបប្រទះថា "ពួកមនុស្សអាក្រក់ទាំងនោះ នឹងបង្កឲ្យមានគ្រោះថ្នាក់ដល់សកលលោករបស់យើង" ។
ភាពរញ៉េរញ៉ៃនោះ បណ្តាលមកពីការប្រើយុទ្ធសិល្ប៍ខុស បន្ទាប់ពី Peter ស្នើសុំជំនួយរបស់ Doctor Strange ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយ Mysterio នៅចុងបញ្ចប់នៃខ្សែភាពយន្ត Spider-Man: Far From Home ដែល Peter ត្រូវបានលាតត្រដាងទៅកាន់ពិភពលោកថាជា មនុស្សពីងពាង។ "Spider-Man: No Way Home" នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី 17 ខែធ្នូនេះ។
ដកស្រង់ពី Sandra Gonzalez
បកប្រែនិងកែសម្រួល Mr. Blue