Silence-
សមាគមកីឡាវាយតេនីផ្នែកនារី (WTA) កាលពីថ្ងៃពុធបានប្រកាសព្យួរភ្លាមៗគ្រប់ការប្រកួតកីឡាវាយតេនីនៅក្នុងប្រទេសចិន ដោយយោលទៅលើការព្រួយបារម្ភពីសុខមាលភាពរបស់អតីតអ្នកកីឡាជើងឯកពិភពលោកវាយតេនី ២នាក់ Peng Shuai និងសុវត្តិភាពរបស់កីឡាការនីដ៏ទៃទៀត។ សេចក្តីសំរេចរបស់គណៈកម្មាធិការដែលមានទីបញ្ជាការនៅសហរដ្ឋអាមេរិកក្នុងការដើរចេញពីទីផ្សារដ៏ធំនេះបានទទួលនូវការកោតសសើរពីកីឡាករល្បីៗផ្នែកវាយតេនីសនៅក្នុងពិភពលោក ប៉ុន្តែបានធ្វើឲ្យមានការខាតបង់ប្រាក់អស់ជាច្រើនរយលានដុល្លាររបស់សមាគមក្នុងការចំណាយផ្សព្វផ្សាយពាណិជ្ជកម្ម និងចំណូលពីក្រុមហ៊ុនដែលគាំទ្រ។
ទីកន្លែងរស់នៅរបស់ Peng បានក្លាយទៅជាកង្វល់របស់អន្តរជាតិ បន្ទាប់ពីអវត្តមានជាសាធារណៈចំនួន៣សប្តាហ៍ បន្ទាប់ពីនាងបានបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅដើមខែវិច្ឆិកា ដោយបានចោទប្រកាន់អតីតឧបនាយករដ្ឋមន្ត្រី Zhang Gaoli ថាបានចាប់រំលោភនាង។ ទាំងលោក Zhang ដែលបានចូលនិវត្តិន៍ក្នុងឆ្នាំ២០១៨ ទាំងរដ្ឋាភិបាលចិនមិនបានធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់របស់ Peng ហើយចំណងជើងនៃរឿងនេះត្រូវបានគេបិទមិនឲ្យមានការជជែកនៅលើប្រព័ន្ធអុីនធឺណេតដែលមានការត្រួតពិនិត្យតាមដានយ៉ាងតឹងរ៉ឹង។
"ខ្ញុំមិនយល់ហើយ ខ្ញុំមិនអាចសុំឲ្យអត្តពលិករបស់យើងប្រកួតប្រជែងនៅទីនោះទេ នៅពេលដែល Peng Shuai មិនត្រូវបានអនុញ្ញាតិឲ្យមានទំនាក់ទំនងដោយសេរី និងបានដាក់សម្ពាធទៅលើនាងឲ្យឆ្លើយផ្ទុយពីការចោទប្រកាន់របស់នាងក្នុងការរំលោភលើផ្លូវភេទ។ នាយកប្រតិបត្តិ WTA លោក Steve Simon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍"។ “នៅក្នុងការងាររដ្ឋពេលបច្ចុប្បន្ន ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យដែលកីឡាករ និងបុគ្គលិករបស់យើងអាចប្រឈម បើសិនជាយើងរៀបចំការប្រកួតនៃព្រឹត្តិកាណ៍នេះនៅក្នុងប្រទេសចិននាឆ្នាំ ២០២០។
ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណូមពរឲ្យធ្វើអត្ថាធិប្បាយអំពីរឿងនេះ ហើយទូរស័ព្ទដែលទាក់ទងទៅអ្នករៀបចំការប្រកួតកីឡារបស់ចិនក៏គ្មានអ្នកលើក។ ក្រសួងបាននិយាយកាលពីចុងខែមុនថា មនុស្សមួយចំនួនគួរតែបញ្ឈប់ការឃោសនាពន្លើស និងតាមព្យបាទ និងធ្វើរឿង Peng ឲ្យទៅជារឿងនយោបាយ។ សេចក្តីសំរេចបានលេចឡើងនៅពេលដល់ទីក្រុងប៉េកាំងបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវក្តៅ នាខែកុម្ភះ ឆ្នាំក្រោយ។ ក្រុមសទ្ធមនុស្សពិភពលោក និងក្រុមផ្សេងទៀត បានអំពាវនាវឲ្យមានពហិការក្នុងកីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉េកាំង ដោយសាររឿងកំណត់ត្រាសិទ្ធមនុស្សក្នុងប្រទេសចិន៕