DW-
កីឡាការិនីវាយតេនីសចិន Peng Shuai បាននិយាយកាលពីថ្ងៃអាទិត្យថា នាងមិនដែលបានចោទប្រកាន់អ្នកណាម្នាក់ថា បានរំលោភលើរាង្គកាយនាងនោះទេ និងបានថា ប្រព័ន្ធផ្សព្វផ្សាយដែលនាងបានបង្ហោះកាលពីខែវិច្ឆិកា ធ្វើឲ្យពួកគេមានការយល់ច្រឡំ។ "ដំបូង, ខ្ញុំត្រូវការបញ្ជាក់ចំណុចមួយដែលវាសំខាន់បំផុត, ខ្ញុំមិនដែលបាននិយាយឬក៏សរសេរថាអ្នកណាម្នាក់បានចាប់រំលោភផ្លូវភេទមកលើនាងខ្ញុំ, ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់នៅក្នុងចំណុចនេះ" Peng បាននិយាយនៅក្នុងវីឌីអូដែលបង្ហោះដោយ Lianhe Zaobao ដែលជាប្រព័ន្ធផ្សព្វផ្សាយនៅសឹង្ហបុរី។
អ្វីដែលទាក់ទងទៅនឹង Weibo វាជាឯកជនភាពផ្ទាល់ខ្លួន មានការយល់ច្រឡំច្រើនណាស់ មិនមានការពន្លើសក្នុងការបកប្រែទេ Peng បាននិយាយ ដោយយោងទៅតាមការបង្ហោះដើមរបស់នាងនៅក្នុងវេទិការប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដោយមិនបានធ្វើការបរិយាយវែងឆ្ងាយ។ នៅក្នុងការបង្ហោះរបស់នាងកាលពីខែវិច្ឆិកា Peng បានរៀបចំដើម្បីធ្វើការចោទប្រកាន់ថា អតីតឧបនាយករដ្ឋមន្ត្រីចិន Zhang Gallo បានចាប់រំលោភលើរៀងកាយនាងកាលពីអតីត។ការបង្ហោះរបស់នាងត្រូវបានលុបចោលភ្លាមៗ ហើយនាងមិនត្រូវបានបង្ហាញខ្លួនជាសាធារណ ជិត៣សប្តាហ៍នជំរុញឲ្យមានការព្រួយបារម្ភពីសហគមន៍កីឡាវាយតេនីសអន្តរជាតិនិងក្រុមសិទ្ធមនុស្ស។
សមាគមកីឡាវាយតេនីសផ្នែកនារី (WTA) បានព្យួរការប្រកួតតេនីសនៅក្នុងប្រទេសចិនព្រោះតែមានការព្រួយបារម្ភពីសុខមាលភាពរបស់នាង។ Peng បាននិយាយកាលពីថ្ងៃអាទិត្យថា នាងកំពុងតែរស់នៅផ្ទះក្នុងទីក្រុងប៉េកាំដោយគ្មានត្រួតពិនិត្យតាមដាន។ នាងបានបន្ថែមទៀតថា នាងបានសរសេរលិខិតផ្ទាល់ខ្លួនមួយកាលពីខែវិច្ឆិកាទៅកាន់ប្រធាន WTA Steve Simon ដែលក្នុងនោះនាងបានប្រកែកនូវការចោទប្រកាន់ថា បានត្រូវគេចាប់រំលោភ។ Simon បាននិយាយនៅក្នុងពេលនោះថា លោកពិបាកនឹងជឿថា កីឡាការិនីជាអ្នកសរសេរនូវ e-mail នោះដោយផ្ទាល់ណាស់។
និយាយនៅខាងក្រៅព្រឹត្តិការណ៍ក្នុងការប្រកួតជិះស្គីរនៅទិក្រុងសៀងហៃ, ការធ្វើអត្ថាធិប្បាយរបស់ Peng កាលពីថ្ងៃអាទិត្យត្រូវបានគេជឿថាជាការលេចចេញ មកជាលើកដំបូងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានបរទេសចាប់តាំងពីការបង្ហោះរស់នាងកាលពីខែវិច្ឆិកា។ Peng មិនបាននិយាយសំដៅទៅរកលោក Zhang ទេ។ ចាប់តាំងពីដើមរហូតមកដល់ពេលនេះកីឡាការិនីរូបនេះបានធ្វើការសន្ទនាតាមវីឌីអូជាមួយនឹង គណកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងក្រុងប៉េកាំងទើបតែប៉ុន្មានសប្តាហ៍ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកីឡារដូវក្តៅ៕