DW English-
Peng Shuai ដែលមិនបានឃើញឬក៏លឺ ចាប់តាំងពីបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់ចិនអំពីការរំលោភផ្លូវភេទនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលបង្ហោះពីដើមខែវិច្ឆិកា។ រូបថតជាផ្លូវការនិងវីឌីអូដែលបានផ្សាយដោយការប្រកួតកីឡានៅក្នុងប្រទេសចិន ហាក់ដូចជាចង់បង្ហាញពីតារាវាយតេនីសដែលបាត់ខ្លួនក្នុងចំណោមអ្នកដែលចូលរួម។ ទីកន្លែងរបស់ Pheng គឺជាការព្រួយបារម្ភរបស់អន្តរជាតិ នាងមិនត្រូវបានគេឃើញឬបានដឹងពីទីកន្លែងចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា។ Pheng ត្រូវបានគេឃើញពាក់អាវដៃវែងពណ៌ខៀវចាស់និងខោពណ៌ស។
សមាគមកីឡាវាយតេនីសផ្នែកស្រ្តី (WTA) បានធ្វើការអំពាវនាវដោយផ្ទាល់មាត់ឲ្យបង្ហាញភស្តុតាងអំពីទីកន្លែងរស់នៅរបស់ បានហៅភស្តុតាងថាមិនគ្រប់គ្រាន់ ព្រមទាំងបញ្ជាក់ថាខ្សែរវីឌីអូមិនបាននិយាយពីការព្រួយបារម្ភរបស់ WTA ។ កាលពីពេលថ្មីៗនេះប្រធាននៃ WTA បានបញ្ចេញនូវការសង្ស័យអំពី តម្លៃនៃអុីម៉ែលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសរសេរដោយ Peng Shuai ។
“ខ្ញុំពិបាកនឹងជឿថា Pheng Shuai ប្រាកដជាសរសេរនូវ អុីម៉ែលដែលយើងបានទទួល ឬក៏ជឿនូវអ្វីដែលយើងអាចកំណត់បានថាជានាង” ប្រធានសមាគមវាយតេនីសផ្នែកស្ត្រី Steve Simon បានសរសេរកាលពីដើមអាទិត្យនេះ។ “សមាគម WTA និងអ្នកដ៏ទៃទៀតក្នុងពិភពលោកត្រូវការភស្តុតាងឯករាជ្យ និងអាចសើរើពិនិត្យមើលបានថា pheng ប្រាកដជាមានសុវត្តិភាព។ Simon បាននិយាយ ព្រមទាំងបន្ថែមទៀតថា "ការព្យាយាមម្តងហើយម្តងទៀតដើម្បីទាក់ទងនាងតាមរយះទ្រង់ទ្រាយជាច្រើនសណ្ឋានមិនអាចធ្វើទៅបាន" ។
ការបញ្ចេញនូវការព្រួយបារម្ភ, កំហឹងនិងការគាំទ្រ បានលេចចេញមកពីគ្រប់ស្រទាប់នៃពិភពកីឡាតេនីសក្នុងពិភពលោក រួមបញ្ចូលទាំងជើងឯកពិភពលោកលេខ១ផ្នែកបុរស Novak Djokovic, អតីតតារាតេនីស Crist Evert និង Bill Jean King ដែលនៅក្នុងចំណោមអ្នកដ៏ទៃទៀត។ កាលពីដើមសប្តាហ៍នេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រចាំសេតវិមាន Jen Psaki បានិយាយថា អាជ្ញាធរចិនគួរតែផ្តល់នូវភស្តុតាងឯករាជ្យ និងអាចផ្ទៀងផ្ទាត់បានអំពីទីកន្លែងរបស់នាងនិងប្រាកដថានាងមានសុវត្តិភាព។
Liz Throssell, អ្នកនាំពាក្យអ.ស.ប. ទទួលបន្ទុកខាងសិទ្ធមនុស្សដែលមានការិយាល័យនៅទីក្រុងហ្សឺណែវ បាននិយាយថាគេបានអំពាវនាវឲ្យមានការស៊ើបអង្កេតដែលប្រកបទៅដោយតម្លាភាព នៃការចោទប្រកាន់អំពីការរំលោភផ្លូវភេទ ដោយបាននិយាយថា វាជារឿងសំខាន់ដើម្បីធានាឲ្យមានការទទួលខុសត្រូវនិងយុត្តិធម៌៕