Kyiv-
ជនស៊ីវិលអ៊ុយក្រែនប្រហែល១០០នាក់បានជំលៀសចេញពីរោងចក្រស្លដែក ដែលបាក់បែកនៅក្នុងទីក្រុង Mariupol កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាបន្ទាប់ពី អ.ស.ប. បានបញ្ជាក់នូវប្រតិបត្តិការ ”ឆ្លងកាត់ដោយសុវត្តិភាព” កំពុងតែមានការលូតលាស់នៅទីនោះ។ទីក្រុងកំពង់ផែដែលជាយុទ្ធសាស្ត្រនៅសមុទ្រ Azov បានបន្តនូវការបំផ្លិចបំផ្លាញដោយសង្រ្គាមជាមួយនឹងរុស្សី ឥឡូវនេះបានឈានចូលមកដល់ខែទី៣ ជាមួយនឹងសម្តេចប៉ាប Francis ដែលបានធ្វើការរិះគន់ទៅលើទីក្រុងមូស្គូ បានប្រាប់ប្រជាពលរដ្ឋជាច្រើនពាន់នាក់នៅទីលាន St. Peter កាលពីថ្ងៃអាទិត្យ។
នេះគឺជាលើកទី១ដែលយើងមានបទឈប់បាញ់គ្នាចំនួន២ថ្ងៃនៅលើទឹកដីនេះ ហើយយើងបានរៀបចំយកមនុស្សចេញចំនួនជាង១០០នាក់ ស្ត្រីនិងកូនក្មេង លោកបាននិយាយ នៅក្នុងខ្សែរវីឌីអូនៅពេលយប់។ ការជំលៀសចេញជាលើកទី១នឹងមកដល់ទិក្រុងដែលត្រួតត្រាដោយអ៊ុយក្រែន Zaporizhzhia នៅព្រឹកថ្ងៃច័ន្ទ លោកនិយាយ ដោយបានបន្ថែមថាលោកសង្ឃឹមថាលក្ខខ័ណ្ឌនឹងបន្តអនុញ្ញាតិឲ្យមនុស្សជាច្រើនទៀតត្រូវបានជំលៀសចេញ។
ជាមួយនឹងការប្រយុទ្ធបានបន្តនៅតាមខ្សែរត្រៀមជួរមុខដ៏ធំនៅផ្នែកខាងកើតនិងខាងត្បូងនៃអ៊ុយក្រែន ប្រធានសភាជាតិសហរដ្ឋអាមេរិក Nancy Pelosi បានអះអាងថានឹងបន្តការគាំទ្រចំពោះអ៊ុយក្រែន រហូតដល់បានទទួលជ័យជំនះ បន្ទាប់ពីលោកស្រីបានជួបជាមួយ Zelensky នៅក្នុងការធ្វើទស្សនកិច្ចមួយដោយមិនប្រកាសនៅទីក្រុង Kyiv ។ យោធារុស្សីបានបង្វែរការផ្តោតអារម្មណ៍ទៅកាន់ភាគខាងកើតនិងខាងត្បូងអ៊ុយក្រែនបន្ទាប់ពីបានបរាជ័យក្នុងការចាប់យកទីក្រុង Kyiv នៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមមួយដែលបានធ្វើឲ្យទីក្រុងរាបស្មើដល់ដី និងបានសម្លាប់ជីវិតមនុស្សជនស៊ីវិលជាច្រើនពាន់នាក់។
នៅក្នុងទីក្រុង Mariupol មូស្គូបានប្រកាសជ័យជំនះកាលពីថ្ងៃទី២១ ខែមេសា ទោះបីជាមានកងកម្លាំងជាច្រើនពាននាក់បានលាក់ខ្លួននិងប្រជាពលរដ្ឋស៊ីវិលបានស្នាក់នៅក្នុងរោងចក្រស្លដែក Azovstal ដែលជាទីតាំងដ៏ធំមួយនៅក្នុងសករាជសហភាពសូវៀតដែលសម្បូរទៅដោយបណ្តាញនៃការដ្ឋាននិងរូងក្រោមដី ជាកន្លែងដែលពួកគេជាប់នៅក្នុងនោះដោយមានទឹក ម្ហូបអាហារឬក៏ថ្នាំពេទ្យតែបន្តិបន្តួច។ ការចរចារដើម្បីជំលៀសជនស៊ីវិលបានបរាជ័យជាច្រើនដងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលរុស្សីនិងអ៊ុយក្រែនបានបន្ទោសគ្នាទៅវិញទៅមក។