Reuters-
នាវាចម្បាំង២គ្រឿងរបស់សហរដ្ឋអាមេរិកបានកំពុងតែបើកឆ្លងកាត់ដែនទឹកអន្តរជាតិនៅក្នុងច្រសមុទ្រទតៃវ៉ាន់ មន្ត្រីសហរដ្ឋអាមេរិក៣នាក់បានប្រាប់Reuters។ ប្រតិបត្តិការណ៍ជាលើកទី១ដូចនេះចាប់តាំងមានភាពតានតឹងឡើងកំដៅជាមួយនិងចិនលើរឿងទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក Nancy Pelosi នៅតៃវ៉ាន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះនាវាចម្បាំងអាមេរិកនិងក្នុងឱកាសនោះប្រទេសជាសមាជិកសម្ព័ន្ធមិត្តដូចជាអង់គ្លេសនិងកាណាដា បានបណ្តែតនាវាជាញឹកញាប់ឆ្លងកាត់ច្រកសមុទ្រនោះ ដែលនាំឲ្យប៉េកាំងមានការខឹងសម្បារយ៉ាងខ្លាំង។
ចិនដែលអះអាងថាតៃវ៉ាន់ជាបូរណទឹកដីរបស់ខ្លូន ដែលប្រឆាំងទៅនឹងការជំទាស់រដ្ឋាភិបាលដែលចេញពីការបោះឆ្នោតដោយប្រជាធិបតេយ្យនៅក្នុងទីក្រុងតៃប៉ិ បានធ្វើសមយុទ្ធនៅជិតដែនកោះបន្ទាប់ពីទស្សនកិច្ចរបស់ Pelosi នៅដើមខែសីហា ហើយការធ្វើសមយុទ្ធនេះនៅតែបន្ត។ ការធ្វើដំណើរនេះបានធ្វើឲ្យប៉េកាំងមានការខឹងសម្បារ ដែលមើលឃើញថាជាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។មន្ត្រីដែលនិយាយក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃសៅរ៍ បាននិយាយថា នាវាចម្បាំងអាមេរិក Chancellorsville និង Antietam បានកំពុងតែធ្វើប្រតិបត្តិការណ៍ក្នុងពេលបច្ចុប្បន្ននេះ។
ប្រតិបត្តិការណ៍ដូចនេះ ជាធម្មតាបានប្រើពេលអស់រយៈពេល៨ទៅ១២ម៉ោងដើម្បីបញ្ចប់និងត្រូវបានឃ្លាំមើលយ៉ាងដិតដល់កងទ័ពចិន។ ច្រកសមុទ្រតៃវ៉ាន់ដ៍តូចចង្អៀតនេះវាធ្លាប់បានជាក្លាយទៅជាប្រភពនៃភាពតានតឹងជាញឹកញយ ចាប់តាំងពីការបរាជ័យនៃរដ្ឋាភិបាលសាធារណរដ្ឋចិនដែលបានរត់ភៀសខ្លួនមកកាន់តៃវ៉ាន់នៅក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលជាមួយនឹងពួកកុម្មុយនិស្ត ដែលបានដាក់ឈ្មោះខ្លួនជាសាធារណរដ្ឋប្រជាមានិតុចិន។ ទស្សនកិច្ចរបស់ Pelosi ប្រហែលជា១សប្តាហ៍បន្ទាប់មកក៏មានទស្សនកិច្ចមួយទៀតដោយក្រុមសមាជិកសភាអាមេរិកដែលមានគ្នា៥រូប ដែលយោធាចិនបានឆ្លើយតបដោយអនុវត្តិន៍នូវសមយុទ្ធនៅជិតតៃវ៉ាន់បន្តទៀត។
សមាជិកព្រឹទ្ធសភា Marsha Blackburn ដែលជាសមាជិកព្រឺទ្ធសភានៅក្នុងគណកម្មាធិការពាណិជ្ជកម្មនិងសេវាកម្មសព្វាវុធ បានមកដល់តៃវ៉ាន់កាលពីថ្ងៃព្រហ្បត៍ិដែលជាទស្សនកិច្ចលើកទី៣ដោយឥស្សរជនជាន់ខ្ពស់អាមេរិកក្នុងខែនេះ ដែលប្រឆាំងទៅនឹងសម្ពាធរបស់ទីក្រុងប៉េកាំងឲ្យបញ្ឍប់ការធ្វើដំណើរនេះ។ រដ្ឋការរបស់លោក Biden បានស្វែងរកនូវការរក្សារទុនូវភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងឲ្យឆេះសន្ធោរសន្ធៅដោយសារការធ្វើទស្សនកិច្ចនេះ ដែលធ្វើឲ្យទឹកដែលកំពុងតែពុះនេះឲ្យក្លាយទៅជាទំនាស់ ដោយទទូចនូវការធ្វើទស្សនកិច្ចឲ្យក្លាយទៅជារឿងជាប្រចាំ។