Washington(AP)-
ចិនបានកាត់ផ្តាច់ទំនាក់ទំនងសំខាន់ជាមួយនឹងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ រួមបញ្ចូលទាំងរឿងយោធានិងកិច្ចសហប្រតិបត្តិការដ៏សំខាន់លើរឿងអាកាសធាតុ ខណៈដែលការខ្វាយខ្វល់បានលេចឡើងថាវាជាប្រតិកម្មរបស់រដ្ឋាភិបាលកុម្មុយនិស្តចំពោះទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក Nancy Pelosi លើកោះតៃវ៉ាន់ ដែលជាការផ្តល់សញ្ញារបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកដែលជាគូរប្រជែងនិងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។ ទង្វើររបស់ចិនក្នុងការបង្កនូវចរន្តទំនាក់ទំងសំខាន់ៗដែលកាន់តែមានភាពអាក្រក់អាក្រីក្នុងទំនាក់ទំនង ដោយសារទស្សនកិច្ចរបស់ Pelosi ចិនបានឆ្លើយតបដោយការធ្វើសមយុទ្ធយោធា រួមទាំងការបាញ់មីស៊ីលធ្លាក់ទៅលើដែនទឹកជុំវិញកោះតៃវ៉ាន់។
បន្ទាប់ពីសេតវិមានបានកោះហៅឯកអគ្គរដ្ឋទូតចិនលោក Qin Gang កាលពីល្ងាចថ្ងៃព្រហស្បត៍ដើម្បីធ្វើការតវ៉ាប្រឆាំងទៅនឹងការធ្វើសមយុទ្ធយោធា អ្នកនាំពាក្យសេតវិមាន John Kirby កាលពីថ្ងៃសុក្របានថ្កោលទោសចំពោះសេចក្តីសម្រេចក្នុងការបញ្ចប់ការសន្ទនាគ្នាដ៏មានសារៈសំខាន់ជាមួយសហរដ្ឋអាមេរិកថាជាការមិទទួលខុសត្រូវ។ អ្នកនាំពាក្យសេតវិមានបានរិះគន់សកម្មភាពក្នុងការបង្ករហេតុ ចាប់តាំងតែពីការធ្វើទស្សនកិច្ចរបស់ Pelosi ទៅកាន់តៃវ៉ាន់ដែលចិនបានអះអាងថាជាបូរណភាពដែនដីរបស់ខ្លួន។ ប៉ុន្តែ Kirby បានកត់សំគាល់ថា គន្លងខ្លះនៃទំនាក់ទំនងនៅតែបើកចំហររវាងមន្ត្រីយោធានៅក្នុងប្រទេសទាំង២។
ក្រសួងការបរទេសចិនបាននិយាយផងដែរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គេបានបញ្ឍប់នូវការជជែកគ្នាពីបញ្ហាអាកាសធាតុជាមួយនឹងសហរដ្ឋអាមេរិក ដោយនិយាយថា Pelosi មិនបានយកចិត្តទុកដាក់ចំពោះការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ចិនលើទស្សនកិច្ចនៅតៃវ៉ាន់។ ចិននឹងព្យួរផងដែរនូវកិច្ចសហប្រតិបត្តិការណ៍ជាមួយទីក្រុងវ៉ាស៊ិនតោនអំពីការបញ្ជូននូវជនអន្តោប្រវេសន្ត៍ខុសច្បាប់ ជំនួយខាងផ្នែកច្បាប់ ព្រមទាំងបទឧក្រឹដ្ឋអន្តរប្រជាជាតិក៏ដូចជាសកម្មភាពប្រឆាំងនឹងគ្រឿងញាន។ ចិនបានមើលឃើញថា តៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យដោយខ្លួនឯងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាចិត្តថា ថ្ងៃមួយនឹងយកតៃវ៉ាន់ដោយប្រើកំលាំងយោធាបើសិនជាមានការចាំបាច់។
ទីក្រុងប៉េកាំងបានប្រតិកម្មជាមួយនឹងការគំរាមកំហែងនិងធ្វើសមយុទ្ធយោធាបន្ទាប់ពីទស្សនកិច្ចរបស់អ្នកស្រី Pelosi ដែលគេមើលឃើញថាជាការឡើងកំដៅមិនអាចទទួលយកបាននៃទំនាក់ទំនងរបស់មេដឹកនាំរវាងទីក្រុងវ៉ាស៊ីនតោននិងតៃវ៉ាន់បច្ចុប្បន្ន។ កាលពីថ្ងៃសុក្រ ចិនបានសម្រេចដាក់ទណ្ឌកម្មលោកស្រីប្រធានរដ្ឋសភានិងក្រុមគ្រួសារក្នុងការឆ្លើយតបទៅនឹងសកម្មភាពរំលោភនិងបង្កហេតុរបស់លោកស្រី។ ទាំងអស់នេះជាការឆ្លើយតបជាចុងក្រោយជាបន្តបន្ទាប់ចំពោះទស្សនកិច្ចរបស់ Pelosi ទៅកាន់តៃវ៉ាន់ ដែលជាទស្សនកិច្ចកំរិតខ្ពស់បំផុតរបស់មន្ត្រីសហរដ្ឋអាមេរិកក្នុងរយះពេល២៥ឆ្នាំ ទោះបីជាមានការព្រមានពីចិនយ៉ាងណាក៏ដោយ៕