ប្រធានសភាសហរដ្ឋអាមេរិកបានហោះចេញទៅកាន់ទីក្រុងតូក្យូ ដែលជាជើងចុងក្រោយនៃដំណើរទស្សនកិច្ចនៅទ្វិអាស៊ី រួមបញ្ចូលទាំងទស្សនកិច្ចដ៏ចម្រូងចម្រាស់នៅតៃវ៉ាន់។ Pelosi និយាយថា សហរដ្ឋអាមេរិកនឹងមិនស្វែងរកនូវការផ្លាស់ប្តូរស្ថាការណ៍បច្ចុប្បន្ននៅក្នុងតំបន់ទេ។ ប្រធានរដ្ឋសភា សហរដ្ឋអាមេរិក Nancy Pelosi បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យចិនដាក់តៃវ៉ាន់ឲ្យនៅឯកោទេ។Pelosi បានធ្វើអត្ថាធិប្បាយនៅក្នុងទស្សនកិច្ចទៅកាន់រដ្ឋធានីជប៉ុន បន្ទាប់ពីធ្វើទស្សនកិច្ចទៅកាន់តៃវ៉ាន់ដែលធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង។
“ពួកគេកំពុងព្យាយាមដើម្បីរារាំងដំណើរនៃទស្សនកិច្ច ឬការចូលរួមក្នុងទីកន្លែងផ្សេងៗ ប៉ុន្តែពួកគេនឹងមិនអាចធ្វើឲ្យតៃវ៉ាន់ឯកោ ដោយការពារមិនឲ្យយើងធ្វើដំណើរទៅទីនោះទេ”។ Pelosi បាននិយាយបន្ទាប់ពីបានជជែកជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumo Kishida នៅក្នុងទីក្រុងតូក្យូ។ "យើងបានធ្វើទស្សនកិច្ចកំរិតខ្ពស់ ព្រឺទ្ធសភាកាលពីរដូវស្លឹកឈើលាស់ ដោយគណបក្សទាំង២ យើងនឹងបន្តនូវទស្សនកិច្ច ហើយយើងនឹងបន្តទស្សនកិច្ច ដោយមិនអនុញ្ញាតឲ្យតៃវ៉ាន់នៅឯកោនោះទេ តំណាងសភារូបនេះបាននិយាយ។ Pelosi បាននិយាយថា ទស្សនកិច្ចរបស់លោកស្រីទៅកាន់សឹង្ហបុរី ម៉ាលេស៊ី តៃវ៉ាន់ កូរ៉រខាងត្បូងនិងជប៉ុន មិនមែនដើម្បីផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ននោះទេ។
យើងបាននិយាយតាំងពីដំបូងថា ការបង្ហាញខ្លួនរបស់យើងមិនមែន ដើម្បីផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ននៅទីនេះក្នុងអាស៊ីនោះទេ ឆ្លើយតបទៅនឹងការចោទប្រកាន់ថា ដំណើររបស់អ្នកស្រីគឺជាការគាំទ្រតៃវ៉ាន់ដើម្បីប្រកាសឯករាជ្យ។ វាជាដំណើរនៃទំនាក់ទំនងរវាងតៃវ៉ាន់ នយោបាយអាមេរិកនិងចិន ដែលមានចែងនៅក្នុងច្បាប់នៃស្ថាប័ន្រនិតិបញ្ញត្តិ និងកិច្ចព្រមព្រៀងដែលបានរៀបរាប់អំពីអ្វីទៅដែលជាទំនាក់ទំនង ដើម្បីឲ្យមានសន្តិភាពនៅក្នុងច្រកតៃវ៉ាន់ និងស្ថានការណ៍បច្ចុប្បន្នបន្តនូវនិរន្តរភាពរបស់វា។ ការចុះសំចតរបស់ Pelosi នៅក្នុងតែវ៉ាន់កាលពីថ្ងៃអង្គារ៍ វាជាការសម្តែងនូវការគាំទ្រដោយឥតងាករេសំរាប់ដែនកោះនេះ ដែលបានធ្វើការកោតសសើរថា ជាសង្គមមួយដែលមានប្រជាធិបតេយ្យជាងគេនៅលើលោក។
ចិនបានពិចារណាថា តៃវ៉ាន់គឺជាផ្នែកមួយរបស់បូរណភាពដែនដីរបស់ចិន។ ក្នុងការឆ្លើយតបទៅនឹងទស្សនកិច្ចរបស់ Pelosi ទីក្រុងប៉េកាំងបានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់នៅជុំវិញកោះ តៃវ៉ាន់។ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋចិន Xinhua បាននិយាយថា យន្តហោះជាង១០០គ្រឿង និងនាវាចំនួន១០គ្រឿងបានចូលរួមនៅក្នុងសមយុទ្ធនេះ។ ក្រសួងការបរទេសចិន បាននិយាយថាទស្សនកិច្ចបានធ្វើឲ្យខូចខាតនូវស្ថិរភាពនៅច្រកតៃវ៉ាន់ ដែលបានបែងចែកកោះពីចិនដីគោក។ កាលពីថ្ងៃព្រហស្បតិ៍ Pelosi បានជួបជាមួយមេដឹកនាំកូរ៉រេខាងត្បូងនៅក្នុងទីក្រុងសេអ៊ូល និងបានទៅធ្វើទស្សនកិច្ចក្នុងតំបន់គ្មានកងទ័ពដែលបែងចែកប្រទេសចេញពីកូរ៉េខាងជើង៕