Kuala Lumpur-
ប្រធានរដ្ឋសភា Nancy Pelosi បានមកដល់ក្នុងទីក្រុងកូឡាឡាំពួរកាលពីថ្ងៃអង្គារ៍ ប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋម៉ាលេស៊ីបានរាយការណ៍ ជាដំណើរទី២នៅក្នុងអាស៊ីដែលធ្វើឲ្យចិនមានការរោលរាលក្តៅក្រហាយទៅលើការឈប់សំចតរបស់អ្នកស្រីនៅក្នុងតៃវ៉ាន់។ ប៉េកាំងបានចាត់ទុកតៃវ៉ាន់ថាជាបូរណភាពទឹកដីរបស់ខ្លួនព្រមទាំងបានចង្អុលបង្ហាញតាមរយៈការព្រមានជាបន្តបន្ទាប់ថា គេបានមើលឃើញការធ្វើទស្សនកិច្ចនេះគឺជាការបង្កហេតុដ៏ធំមួយ។ Pelosi បានចុះចតនៅមូលដ្ឋានទ័ពអាកាសម៉ាលេស៊ី មុនពេលដែលជួបប្រជុំជាមួយនិងនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភានៃសភាជាន់ទាប ទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama បានរាយការណ៍។
បន្ទាប់ពីសឹង្ហបុរីនិងម៉ាលេស៊ី ការងារជាបន្តបន្ទាប់រួមទាំងការឈប់សំចតនៅក្នុងកូរ៉េខាងត្បូង និងជប៉ុន ប៉ុន្តែទិដ្ឋភាពនែការធ្វើទស្សនកិច្ចនៅតៃវ៉ាន់បានគ្របដណ្តប់និងមានការចូលរួមយ៉ាងខ្លាំង។ ខណៈដែលរដ្ឋការរបស់លោកប្រធានាធិបតី Joe-Biden ត្រូវបានគេយល់ថា មានការប្រឆាំងទៅនឹងទស្សនកិច្ចនៅក្នុងតៃវ៉ាន់ដោយលោកស្រី Pelosi អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន John Kirby បាននិយាយថា លោកស្រីមានសិទ្ធទៅកាន់ទីកន្លែងណាដែលលោកស្រីពេញចិត្ត។ "ប្រធានរដ្ឋសភាមានសិទ្ធនឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន" លោកបាននិយាយប្រាប់អ្នកយកព័ត៌មាន។
“គ្មានហេតុផលអ្វីសំរាប់ទីក្រុងប៉េកាំងក្នុងការបង្វែរនូវលទ្ធភាពក្នុងការធ្វើទស្សនកិច្ច ដែលធ្លាប់មាននៅក្នុងគោលនយោបាយដ៏យូរលង់មកហើយឲ្យទៅជាវិបត្តិអ្វីមួយនោះទេ”។ Kirby បានបញ្ជាក់ពីប្រភពចារកម្មថា ចិនបានប្រុងប្រៀបរៀបចំនូវលទ្ធភាពក្នុងការបង្កហេតុខាងយោធាដែលអាចនឹងបាញ់មីស៊ីលចូលទៅក្នុងច្រកតៃវ៉ាន់ឬក៏ការទន្រ្ទានជាទ្រង់ទ្រាយធំទៅក្នុងដែនអាកាសរបស់តៃវ៉ាន់។ លោកនិយាយថា Pelosi នឹងធ្វើដំណើរតាមយន្តហោះយោធាមួយ និងថាខណៈដែលទីក្រុងវ៉ាស៊ីនតោនមិនមានការភ័យខ្លាចចំពោះការវាយប្រហារដោយផ្ទាល់ តែលោកបានលើកឡើងពីគ្រោះថ្នាក់នៃការគណនាខុស។
ទោះជាយ៉ាងណាក៏ដោយ លោក Kirby បាននិយាយថា នយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់នឹងមិនមានការផ្លាស់ប្តូរទេ។ នេះមានន័យថាមានការគាំទ្រចំពោះតៃវ៉ាន់ក្នុងការគ្រប់គ្រងដោយខ្លួនឯង ខណៈដែលជាការទូតយើងទទួលស្គាល់ចិនប៉េកាំង ហើយប្រឆាំងទៅនឹងការប្រកាសឯករាជ្យជាផ្លូវការ ឬក៏ការចាប់យកតៃវ៉ាន់ដោយកំលាំងដោយសារចិន។ រដ្ឋាភិបាលតៃវ៉ាន់នៅតែរក្សាការស្ងៀមស្ងាត់ចំពោះទស្សនកិច្ចរបស់ Pelosi ។ លោកនាយករដ្ឋមន្ត្រី Su Tieng Chang មិនបានបញ្ជាក់ពីទស្សនកិច្ចកាលពីថ្ងៃអង្គារ៍ នៅពេលដែលអ្នកកាសែតបានសួរ ប៉ុន្តែបានអរគុណចំពោះការគាំទ្ររបស់ Pelosi ៕