UnitedNation-
ទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Nancy Pelosi ទៅកាន់តៃវ៉ាន់នឹងគាស់រំលើងទំនាក់ទំងរវាងសហរដ្ឋអាមេរិកនិងចិន ឯកអគ្គរដ្ឋទូតចិនលោក Zhan Jun ប្រចាំនៅ អ.ស.ប. បាននិយាយកាលពីថ្ងៃច័ន្ទ។ Pelosi បានរៀបចំធ្វើទស្សនកិច្ចនៅតៃវ៉ាន់នាថ្ងៃអង្គារ៍ ៣ប្រភពបាននិយាយ ខណៈដែលសហរដ្ឋអាមេរិកបាននិយាយថា គេមិនបានរងនូវការគំរាមកំហែងដោយសារការព្រមានរបស់ចិនថានឹងមិនអង្គុយអោបដៃមើលបើសិនជាលោកស្រីនឹងធ្វើទស្សនកិច្ចនោះទេ។ “កាធ្វើទស្សនកិច្ចដូចនេះវាជារឿងគ្រោះថ្នាក់ណាស់ ហើយក៏ជាការបង្ករហេតុខ្លាំងក្លាណាស់ដែរ” Zhang បានប្រាប់សន្និសិទ្ធកាសែតក្នុងការប្រារព្វនៃការចាប់ផ្តើមភាពជាប្រធាននៃក្រុមប្រឹក្សារសន្តិសុខរបស់ចិនសំរាប់ខែសីហានេះ។
"បើសិនជាទស្សនកិច្ចនេះកើតឡើងមែន វានឹងគាស់រំលើងនូវភាពជាទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក"។ លោកក៏បាននិយាយផងដែរថា "ទស្សនកិច្ចរបស់ Pelosi មិនគួរយកទៅប្រៀបធៀបទៅនឹងទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលើកមុនទៅកាន់នោះកាលពីឆ្នាំ១៩៩៧ទេ” "កំហុសកាលពីដើមមិនអាចធ្វើឲ្យកំហុសជាបន្តបន្ទាប់មានលក្ខណៈស្របច្បាប់នោះទេ” Zhang បាននិយាយ. “លើសពីនេះទៀត ស្ថានការណ៍នៅក្នុងតៃវ៉ាន់ក៏កំពុងតែមានការផ្លាស់ប្តូរផងដែរជាមួយនឹងការគាំទ្រពីកម្លាំងខាងក្រៅដែរ”។ "និន្នាការតៃវ៉ាន់ឆ្ពោះទៅរកឯករាជ្យបានវិវត្តិន៍ទៅយ៉ាងឆ្ងាយ បើសិនជាយើងមិនចាត់វិធានការណ៍ឲ្យបានសមរម្យ និងសកម្មភាពយ៉ាងខ្លាំងក្លាដើម្បីបញ្ឈប់វា ស្ថានភាពអាចនឹងមិនអាចត្រួតត្រាបានទេ" Zhang បានប្រាប់អ្នកយកព័ត៌មាននៅក្នុង New York។
លោកបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនផ្តល់កិត្តិយសចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនទៅនឹងគោលការណ៍ចិនតែមួយ ដែលលោកបាននិយាថា លោកប្រធានាធិបតី Joe-Biden បាននិយាដោយទទូចក្នុងអម្លុងពេលនៃការហៅទូរស័ព្ទជាមួយលោកប្រធានាធិបតី Xi Jing Ping កាលពីសប្តាហ៍មុន។ ទីក្រុងវ៉ាស៊ិនតោន នឹងដើរតាមគោនយោបាយចិនតែមួយ ថានឹងទទួលស្គាល់ទីក្រុងប៉េកាំងមិនមែនទីក្រុងតៃប៉ិ ដែលជាការទូត។ ប៉ុន្តែវាជាកាតព្វកិច្ចតាមផ្លូវច្បាប់របស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ឲ្យតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យជាមួយនឹងមធ្យោបាយក្នុងការការពារខ្លួនឯង និងសម្ពាធបានធ្លាក់ទៅលើសភាក្នុងការគាំទ្រដែលមានចែងយ៉ាងច្បាស់តាមច្បាប់។
ចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាមានស្តង់ដារ២នៅ អ.ស.ប.កាលពីថ្ងៃសុក្រក្នុងការប្រជែងជាមួយបូរណភាពទឹកដីរបស់ទីក្រុងប៉េកាំង លើរឿងតៃវ៉ាន់ ខណៈដែលបានបញ្ជាក់អំពីគោលការណ៍បូរណភាពទឹកដីសំរាប់អ៊ុយក្រែនបន្ទាប់ពីកងកម្លាំងរុស្សបានពាក់ព័ន្ធ។ Zhangបានបញ្ជាក់កាលពីថ្ងៃច័ន្ទថា យើងនឹងធ្វើអ្វីក៏ដោយដែលយើងអាចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់យើង។ គួរបញ្ជាក់ផងដែថា លោកស្រី Pelosi បានចាប់ផ្តើមទស្សនកិច្ចលោកស្រីមកអាស៊ីកាលពីថ្ងៃច័ន្ទ បានចូលទៅកាន់សឹង្ហបុរី ហើយនឹងមកម៉ាលេស៊ីក្នុងថ្ងៃអង្គារ៍នេះ ហើយនឹងបន្តដំណើរមកកាន់ទីក្រុងតៃប៉ិនៅក្នុងយប់នេះដែលធ្វើ ឲ្យមាកការព្រួយបារម្ភថានឹងមានប្រតិកម្មពីចិន ដែលនឹងអាចប៉ះទង្គិចគ្នាដោយកងកម្លាំងរវាងប្រទេសទាំង២ ។