BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកស្វែងរកការរំងាប់កំហឹងចិនទៅលើលទ្ធភាពទស្សនកិច្ចរបស់ Pelosi នៅតៃវ៉ាន់

ថ្ងៃសៅរ៍, 30 ខែកក្កដា 2022 09:36  គុន ច័ន្ទរដ្ឋា

f1cb2f913060dde3617486588092fc062137a5d5 (1)

Washington-

រដ្ឋការរបស់លោកប្រធានាធិបតី Joe-Biden បានព្យាយាមកាលពីថ្ងៃសុក្របានព្យាយាមរំងាប់កំហឹងចិនដែលបានឡើងកំដៅហើយព្រមានប្រឆាំងទៅនឹងលទ្ធភាពក្នុងការធ្វើដំណើរទៅតៃវ៉ាន់ដោយប្រធានរដ្ឋសភាអាមេរិក Nancy Pelosi ខណៈដែលចិនបានប្រកាសថានឹងធ្វើសមយុទ្ធគ្រាប់ពិតនៅច្រកសមុទ្ធតៃវ៉ាន់។Pelosi ត្រូវបានគេរាយការណ៍មកថានឹងចាកចេញទៅអាស៊ីដែលរូមបញ្ចូលទាំងតៃវ៉ាន់ ទោះបីជាអ្នកស្រីបានបដិសេធមិនបញ្ជាក់កាលពីថ្ងៃសុក្រថា អ្នកស្រីនឹងធ្វើទស្សនកិច្ចនៅលើកោះ ដែលនាំឲ្យមានការពិចារណារពីសន្តិសុខនៃការធ្វើដំណើរ។ ចិនបានមើលឃើញថាការសុំចតស្នាក់នៅក្នុងតៃវ៉ាន់គឺជាការបង្ករហេតុ ដែលបានធ្វើឲ្យមានភាពតានតឹងនៅក្នុងស្ថានការណ៍បច្ចុប្បន្ន។​ ជាផ្លូវការ សហរដ្ឋអាមេរិកបានទទួលស្គាល់នូវអំណះអំណាងបូរណភាពដែនដីរបស់ចិននៅលើកោះនេះ ខណៈដែលមានការគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យតៃវ៉ាន់។

"យើងមានភាពខុសគ្នាច្រើននៅពេលដែលចូលមកដល់រឿងតៃវ៉ាន់ ប៉ុន្តែអស់រយះពេលជាង៤០ឆ្នាំកន្លងមក យើងបានចាត់ចែងភាពខុសគ្នានោះ ហើយបានធ្វើវាតាមរបៀបដែលរក្សារការពារនូវសន្តិភាពនិងស្ថិរភាព និងបានអនុញ្ញាតិឲ្យប្រជាពលរដ្ឋតៃវ៉ាន់បានរស់នៅដោយរីកស្គុះស្គាយ"​ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយ។ “វាមានសារៈសំខាន់ណាស់ដែលជាផ្នែកមួយនៃការរួមចំណែកក្នុងការទទួលខុសត្រូវដើម្បីបន្តចាត់ចែងរឿងនេះតាមរបៀបដ៏ឆ្លាតវៃ ដែលនឹងមិនបង្កើតនូវផ្នត់គំនិតនៃទំនាស់ និងរក្សាបន្ទាត់ចំហរមួយក្នុងទំនាក់ទំនងលើរឿងនេះ។ សីតុណ្ហភាពបានឡើងកំដៅយ៉ាងខ្លាំងនៅក្នុងទីក្រុងប៉េកាំង នៅលើទិដ្ឋភាពនៃដំណើរទស្សនកិច្ចរបស់ Nancy Pelosi។

មួយថ្ងៃបន្ទាប់ពីមេដឹកនាំចិន Xi Jing Ping បានប្រាប់ Joe -Biden នៅក្នុងការសន្ទនាតាមទូរស័ព្ទដ៏វែងថា “សហរដ្ឋអាមេរិក មិនត្រូវប្រឡែងលេងជាមួយភ្លើងទេ" នៅពេលដែលរៀបចំឲ្យ Pelosi មកតៃវ៉ាន់ ប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋដែលគ្រប់គ្រងដោយបក្សកុម្មយនិស្តបានប្រកាសនូវសមយុទ្ធនៅក្នុងតំបន់កាលពីថ្ងៃសៅរ៍។ "គ្រាប់ពិតនឹងត្រូវបាញ់ក្នុងអំឡុងពេលពីម៉ោង៨ព្រឹករហូតទៅដល់ម៉ោង៩យប់  ហើយច្រកចូលទៅកាន់ដែនទឹកនេះនឹងត្រូវហាមឃាត់"​ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយ។មសេចក្តីថ្លែងការណ៍មិនបាននិយាយអំពី Pelosi ទេ ទីកន្លែងដែលត្រូវធ្វើសមយុទ្ធគឺនៅខាងក្រៅដីគោកនិងឆ្នេររបស់ចិន មិនមែនខាងក្រៅសមុទ្រនៅក្នុងច្រកដែលកៀកនឹងតៃវ៉ាន់ទេ។

Pelosi នឹងធ្វើដំណើរនៅលើយន្តចម្បាំងរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលទស្សនកិច្ចវិលជុំរបស់អ្នកស្រីនៅអាស៊ី ដោយបាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា អ្នកស្រីបានដាក់ចេញនូវផែនការនេះ ពីព្រោះតែការបញ្ជាក់យ៉ាងខ្លាំងក្លារបស់នយោបាយរដ្ឋការលោក B​iden ទៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ប៉ុន្តែអ្នកស្រីនៅតែបន្តមិនបញ្ជាក់ឬក៏ប្រកែកនូវផែនការឈប់សំចតនៅតៃវ៉ាន់ "ខ្ញុំមិនដែលនិយាយអំពីការធ្វើដំណើររបស់ខ្ញុំទេ ពីព្រោះក្នុងចំណោមអស់លោកខ្លះដឹងហើយថាជាបញ្ហាសន្តិសុខ" អ្នកស្រីនិយាយ។ អ្វីដែលចិនអាចនឹងធ្វើនៅតែមិនទាន់ច្បាស់លាស់ តែអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ទស្សនកិច្ចនេះបានជាន់បន្ទាត់ក្រហមហើយ៕


ថ្ងៃសៅរ៍, 30 ខែកក្កដា 2022 09:36  គុន ច័ន្ទរដ្ឋា