USNews-
របាយការណ៍មួយដែលប្រធានរដ្ឋសភាអាមេរិកនឹងធ្វើតាមផែនការទៅទស្សនកិច្ចនៅតៃវ៉ាន់នឹងជំរុញឲ្យមាន "វិធានការដ៏រឹងមាំនិងខ្លាំងក្លា" ពីចិន មន្ត្រីនៅក្នុងទីក្រុងប៉េកាំងបានព្រមាន។ ចិនបានព្រមានសហរដ្ឋអាមេរិកមិនឲ្យអនុញ្ញាតលោកស្រីប្រធានរដ្ឋសភា Nancy Pelosi អនុវត្តិន៍នូវដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់ លោកស្រីបានត្រូវគេរាយការណ៍មកថា មានគំរោងនូវខែក្រោយ ទោះបីជាមានការផ្តល់ជាសញ្ញាថា នឹងមានផលវិបាកខាងយោធា ប៉ុន្តែវាជាយុទ្ធសាស្ត្រផងដែរ សំរាប់ប្រជាជាតិដែនកោះទៅលើទីក្រុងប៉េកាំង ដែលកំពុងតែបង្កើននូវការប្រឈមយ៉ាងខ្លាំងក្លា។
ទោះបីជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យខ្លួនឯងមិនបានបញ្ជាក់ពីការធ្វើដំណើរនេះ កាសែត Financial Times បានរាយការណ៍ពីគំរោងផែនការរបស់ Pelosi ដែលបញ្ជាក់ដោយមន្ត្រីអនាមិកជាច្រើន។ អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian បានរិះគន់របាយការណ៍នេះកាលពីថ្ងៃអង្គារ៍ ដោយបាននិយាយប្រាប់អ្នកយកព័ត៌មានថា ទីក្រុងប៉េកាំងរំពឹងមើលឃើញថា វាជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើកិច្ចព្រមព្រៀងការទូតដែលគ្រប់គ្រងទំនាក់ទំនងរវាងចិន-អាមេរិកលើរឿងតៃវ៉ាន់។
“ចិនជំរុញឲ្យសហរដ្ឋអាមេរិកកុំឲ្យរៀបចំចាត់ចែងទស្សនកិច្ចនិងបញ្ឈប់ការផ្លាស់ប្តូរមន្រ្តីទៅវិញទៅមក ឈប់បង្កើតនូវភាពតានតឹងនៅច្រកតៃវ៉ាន់ និងចាត់វិធានការណ៍យ៉ាងរឹងមាំ ដើម្បីបំពេញនូវការប្តេជ្ញាចិត្តក្នុងការមិនគាំទ្រការធ្វើអប្បគមន៍របស់តៃវ៉ាន់” Zhao Lijian បានព្រមាន។ បើសិនជាសហរដ្ឋអាមេរិកនៅតែទទូចធ្វើដំណើរទៅតាមផ្លូវរបស់ខ្លួន ចិននឹងចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពដែនដី ហើយសហរដ្ឋអាមេរិកត្រូវតែទទួលនូវផលវិបាកទាំងអស់ចំពោះទស្សនកិច្ចនេះ។
ការឆ្លើយឆ្លងគ្នាដែលឆេះយ៉ាងត្រគោលនេះ បានកើតឡើងនៅចំពេលមួយដែលប្រហែលជាមានការគំរាមកំហែងដែលមិនដែលមានពីមុនមក ប្រឆាំងមកលើប្រជាជាតិដែនកោះ ដែលអ្នករៀបចំផែនការធ្វើសង្រ្គាមនៅមន្ទីរប៉ង់តាហ្គោន និងមន្រ្តីសហរដ្ឋអាមេរិកជាច្រើនជឿថាចិន កាន់តែហ៊ានដោយសារការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន និងការដែលការអត់ធ្មត់ជាបន្តបន្ទាប់របស់លោកខាងលិចក្នុងការឆ្លើយតប ដែលឥឡូវនេះវាជាការជូនដំណឹងសំរាប់មហិច្ឆិតាររបស់ ទីក្រុងប៉េកាំងក្នុងធ្វើស្រដៀងគ្នាទៅនឹងរុស្សីក្នុងការចាប់យកទឹកដីដែនកោះនេះយកមកវិញ។
ចិនបានផ្តល់ជាសញ្ញាកាលពីថ្ងៃអង្គារ៍ថា ផែនការដែលគេបានរាយការណ៍របស់ Pelosi វាទាមទារឲ្យមានការឆ្លើយតបតាមរបៀបការទូតច្រើនជាងយោធា ដោយប្រើប្រាស់នូវវោហារសាស្ត្រ ដើម្បីពិពណ៌នាថាតើត្រូវឬក៏អាចឆ្លើយតបដោយរបៀបណាចំពោះការបង្កហេតុនេះ។ អ្នកវិភាគនៅក្នុងស្រុកដែលបញ្ជាក់ដោយ Global Times បាននិយាយថា ដំណើរទស្សនកិច្ចនេះវាតំណាងឲ្យ ការបង្កហេតុជាលក្ខណៈអន្តរជាតិដោយភាគីអាមេរិក ដែលជាអំពើជាក់ស្តែងនិងចម្លែកដែលជាផែនការរបស់រដ្ឋការលោក Biden ក្នុងការបញ្ជូនជំនួយជាអាវុធថ្មីដែលមានតម្លៃ១០៨លានដុល្លារអាមេរិកមកកាន់តៃវ៉ាន់៕