BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាលសម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យនិងក្រុមអ្នកផ្តល់សេវាជួរមុខធ្វើតេស្តកូវីដអវិជ្ជមានPCR

ថ្ងៃចន្ទ, 25 ខែតុលា 2021 15:21  ហេង សំណាង

T58 (1)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យនិងក្រុមអ្នកផ្តល់សេវាជួរមុខដែលអនុវត្តបានខ្ជាប់ខ្ជួនវិធានការសុខាភិបាលនិងធ្វើតេស្តកូវីដអវិជ្ជមាន PCR។

ក្នុងលិខិតរបស់លោករដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងថា យោងតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លើសំណើសុំគោលការណ៍ របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយផ្អែកលើមូលដ្ឋានសំខាន់ចំនួន២ គឺ​ (១) ការធ្វើចត្តាឡីស័ករបស់អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយ ត្រូវបានលុបចោល និង (២) អត្រាក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខដែល បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដុសជំរុញ មានកម្រិតខ្ពស់ ដែលនាំឲ្យមានភាពស៊ាំ និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើបច្ចុប្បន្នភាពរបបធ្វើចត្តាឡីស័ករបស់ក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១៖ លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ ដែលបានអនុវត្តតាមវិធានការសុខាភិបាលខ្ជាប់ខ្លួនក្នុងពេលបំពេញការងារ និងទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន POR (-) ក្រោយបញ្ចប់ភារកិច្ចនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យ និង
ក្រុមផ្តល់សេវាជួរមុខទាំងនេះត្រូវបានអនុញ្ញាតឲ្យមានការឈប់សម្រាករយៈពេល៤ថ្ងៃ មុននឹងវិលចូលបម្រើការងារសនៅអង្គភាពដើមវិញ។

២៖ លើកលែងការធ្វើចត្តាឡីស័កចំពោះក្រុមគ្រូពេទ្យ និងអ្នកផ្តល់សេវាទូទៅដែលមិនមែនជាក្រុមផ្តល់សេវាជួរមុខ ប៉ុន្តែមានការចាំបាច់ត្រូវធ្វើអន្តរាគមន៍វេជ្ជសាស្ត្រដូចជា ការវះកាត់ ឬការផ្តល់សេវានានា ដល់អ្នកជំងឺកូដ-១៩ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាល ក្នុងរយៈពេលខ្លី ហើយបានប្រើប្រាស់សម្ភារៈ និងឧបករណ៍ការពារខ្លួន (PPE) កម្រិត៣ បានត្រឹមត្រូវ។

៣៖ ចំពោះក្រុមគ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ (គិតចាប់ពីថ្ងៃដែលបានប៉ះពាល់) នៅផ្ទះ ឬនៅតាមទីតាំងដែលបានកំណត់ទុក៕

T59

T60


 

 

 


ថ្ងៃចន្ទ, 25 ខែតុលា 2021 15:21  ហេង សំណាង