BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ

ថ្ងៃសុក្រ, 28 ខែមករា 2022 16:39  BeeTube News

272838646_2163986737082019_8611556358346377294_n (1)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការប្រើប្រាស់ប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ ដែលបានរៀបចំដោយ ក្រុមហ៊ុន KESS Innovation Plc នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra និងដោយមានការចូលរួមពីលោក ប៉េះ គឹមស្រ៊ាន នាយកប្រតិបត្តិក្រុមហ៊ុន KESS Innovation។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសចំណុះនាយកដ្ឋានមុខងារ និងធនធាន បុគ្គលិកពាក់ព័ន្ធនៃក្រុមហ៊ុន KESS Innovation និងដោយមានការចូលរួមពីលោក លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីទទួលបន្ទុកប្រគល់-ទទួលឯកសារ និងមន្ត្រីទទួលបន្ទុកការងារបេឡានៃអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តគោលដៅសាកល្បងចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប សរុបចំនួន ២៥រូប។

សូមបញ្ជាក់ថា កន្លងមក ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យក្រុមហ៊ុន ឃេស អ៊ិននើវេសិន (KESS Innovation) អនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តចំនួន០៣ គោលដៅរួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប ដែលប្រព័ន្ធទូទាត់វិក្កយបត្រ Payment Hub នេះ គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់វិក្កយបត្រ អោយបានឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រជាពលរដ្ឋដែលបានមកស្នើសុំសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ អាចធ្វើការបង់កម្រៃសេវាតាមម៉ាស៊ីនបង់ប្រាក់ KIOSK ដែលបានដាក់នៅក្នុងអង្គភាពច្រកចេញចូលតែមួយ តាមរយៈគណនីធនាគារដែលខ្លួនមាន៕

272833932_2163986800415346_5961103779576812806_n

272828462_2163986280415398_5292453484168195131_n

272904829_2163987257081967_4889199185033630111_n

272874164_2163986683748691_3873928372751133039_n

272903232_2163986370415389_88977190182533431_n

272863905_2163987137081979_8862929965742890164_n

272862048_2163987370415289_4544274520392745761_n

272853860_2164056463741713_7691211945907455496_n

272844986_2164056483741711_1682178554689551322_n

272900078_2163986497082043_7461173514502126823_n

272883530_2163986467082046_502784531886686070_n

អត្ថបទដោយ៖ ប.រ


ថ្ងៃសុក្រ, 28 ខែមករា 2022 16:39  BeeTube News