BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot ទៅកាន់ស្លូវ៉ាគីខណៈសង្រ្គាមរុស្សីលើអ៊ុយក្រែនកំពុងតែបន្ត

ថ្ងៃសៅរ៍, 09 ខែមេសា 2022 09:46  គុន ច័ន្ទរដ្ឋា

photo_2022-04-09_09-32-28

Washington-

សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot នៅក្នុងប្រទេសស្លូវ៉ាគីជាមួយនឹងកងទ័ពដើម្បីប្រតិបត្តិការណ៍ បន្ទាប់ពីស្លូវ៉ាគីបានបញ្ជូនប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែនប្រធានអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន John Kirby បាននិយាយកាលពីថ្ងៃសុក្រ។ មន្ត្រីអ៊ុយក្រែនបានស្នើរសុំប្រទេសដ៏ទៃទៀតឲ្យផ្តល់ជំនួយជាប្រព័ន្ធប្រឆាំងយន្តហោះ S-300 ដែលជារបស់រុស្សីទៅឲ្យខ្លួន ជាថ្នូរនឹងមីស៊ីល Patiriot របស់អាមេរិក ដើម្បីទប់ទល់នឹងយន្តហោះរបស់រុស្សីដែលបានវាយប្រហារមកលើអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ខែកុម្ភះ។

Kirby មិនបាននិយាយថាតើមានចំនួនប៉ុន្មាននៃកងទ័ពអាមេរិកដែលនឹងត្រូវចូលរួមប្រតិបត្តិការណ៍ជាមួយនឹងមីស៊ីល Patriot នៅក្នុងប្រទេសស្លូវ៉ាគីនោះទេ។ ប៉ុន្តែលោកបាននិយាយការដាក់ពង្រាយដើម្បីជួយធានាថា “ប្រព័ន្ធការពារដែនអាកាសនេះអាចជួយការពារបាន” ខណៈដែលរុស្សីបន្តសង្រ្គាមរបស់ខ្លួនទៅលើប្រទេសជិតខាងអ៊ុយក្រែន។ "វាជាផ្នែកនិងកញ្ចប់មួយនៃការខំប្រឹងប្រែងដ៏ធំដែលយើងបាននិងកំពុងតែធ្វើក្នុងពេលខ្លះ ដើម្បីពង្រឹងស្លាប NATO ខាងកើតនិងធ្វើឲ្យមានការរីកចំរើនដើម្បីរារាំង និងការពារសមត្ថភាពនៅទីនោះ“ Kirby បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរប៉ង់តាហ្គោន។

នៅមិនទាន់ច្បាស់នៅឡើយថាពេលណាការដាក់ពង្រាយនឹងចាប់ផ្តើម ហើយនឹងប្រើរយៈពេលយូរប៉ុនណា ប៉ុន្តែលោកនិយាយថាវានឺងបណ្តោះអាសន្នតែប៉ុណ្ណោះ។ "យើងថ្លែងអំណរគុណចំពោះអ៊ុយក្រែនសំរាប់ឆន្ទៈក្នុងការជួយអ៊ុយក្រែនជាមួយនឹងសេចក្តីត្រូវការចាំបាច់ ជាពិសេសខណៈដែលសង្រ្គាមនៅអ៊ុយក្រែនបានចូលមកដល់តំណាក់កាលថ្មីដែលជាការផ្តោតយ៉ាងខ្លាំងរបស់រុស្សីមកលើតំបន់ Donbas" Kirby និយាយ។ កាលពីសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថារុស្សីឥឡូវនេះបានផ្តោតមកលើតំបន់ខាងកើតយ៉ាងខ្លាំងគឺ Donbas ដែលជាកន្លែងពួកបំបែករដ្ឋ Donetsk និង Luhansk។

ការផ្លាស់ប្តូរនេះបានកើតចេញមកដោយសារគ្រប់អង្គភាពរុស្សីបានឆ្លើយតបយ៉ាងរហ័ស ដែលបានឡោមព័ទ្ធទីក្រុង Kyiv និងទីក្រុងធំទី២ Chernigov បានដកចេញត្រឡប់យ៉ាងលឿនមកកាន់ទឹកដី Belarus វិញ ដើម្បីផ្គត់ផ្គង់នូវសម្ភារៈសឹកនិងស្បៀងឡើងវិញ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃព្រហស្បត៍។ "គ្មានអ្វីដែលនៅសេសសល់ លើកលែងតែកងទ័ពបន្តិចបន្តួចនិងរថយន្តមួយចំនួន ដូច្នេះពួកគេត្រូវតែដកថយដើម្បីបន្ថែមទ័ពនិងសម្ភារះ"។


ថ្ងៃសៅរ៍, 09 ខែមេសា 2022 09:46  គុន ច័ន្ទរដ្ឋា