ការប្រគំតន្រ្តីខ្នាតធំដំបូងគេបង្អស់របស់លោកជីដេវីតទីបំផុតត្រូវបានបញ្ចប់ដោយជោគជ័យក្រោមការចូលរួមរបស់បណ្តាអ្នកគាំទ្រយ៉ាងច្រើនកុះករមកពីគ្រប់មជ្ឈដ្ឋាន។ អ្នកគាំទ្រជាច្រើននាក់ចាប់ផ្តើមសង្កេតឃើញថាការប្រគំតន្រ្តីនេះមានភាពលេចធ្លោពិសេសខុសពីគេត្រង់ថានៅវគ្គ Intro នៃការបើកក្បាលនៃការសម្តែងតែម្តងដោយមានការប្រារព្ធនូវការគោរពភ្លេងជាតិនិងអ្វីដែលសំខាន់ជាងគេបង្អស់ដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជាពីមុនមកនោះគឺជាបច្ចេកវិទ្យា AR ដោយបំផុសនូវរូបភាព Holographic ក្រោមបច្ចេកវិទ្យាទំនើបបែបនេះ អាចងាយស្រួលកែច្នៃរូបភាពអោយមើលទៅអស្ចារ្យដូចជាមនុស្សទេពពិតៗ សឹងមិនជឿនឹងភ្នែកដោយសារតែការរួមបញ្ចូលគ្នានៃស្តង់ដាបច្ចេកវិទ្យា ឆាក ភ្លើង សម្លេងនិង Unreal Engine LED Project។
គួរបញ្ជាក់ផងដែរកម្មវិធីមួយនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅឯមជ្ឈមណ្ឌល Elysee កោះពេជ្រថ្មីៗនេះ។លោកជីដេវីតបានបង្ហោះឡើងនូវចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមថាចំនួនអ្នកចូលរួមសរុបមានរហូតទៅដល់៧០០០នាក់លើសពីការរំពឹងទុក និងបញ្ចប់ការ Live មានរហូតទៅដល់១លានទស្សនា ដែលទាំងនេះបង្ហាញពីការគាំទ្រធំធេងមកកាន់លោក។ មិនតែប៉ុណ្ណោះការសម្តែងទាំងមូលពោរពេញដោយបទចម្រៀងថ្មីៗ និងបទ Remix សប្បាយៗ ជាច្រើនបទធ្វើអោយអ្នកចូលរួមបញ្ចេញសំលេងកងរំពងរីករាយខ្លាំងមែនទែន។ ក្រៅពីនេះផងដែរលោកជីដេវីតក៏បានចុះហត្ថលេខាមកកាន់អ្នកគាំទ្រ និងមានទិដ្ឋភាពសប្បាយរីករាយជាច្រើនទៀតដោយមានវត្តមានចូលរួមពីតារាថៃពីររូបគឺកញ្ញា Jannine Weigel និងលោក Jarvis ផងដែរ។
ការប្រគំតន្រ្តី Sting Musicverse Concert ជាមួយនឹងភ្លើងពណ៌ក្រហមពិតជាអស្ចារ្យទំនើប និងធំកក្រើកតែម្តង មិនថាជាឆាកតន្រ្តីLED និងបច្ចេកវិទ្យា Holographic ដែលមិនធ្លាប់មានពីមុនមកដែលនេះពិតជាការបោះជំហ៊ានមួយនៅលើវិស័យតន្រ្តីហ៊ីបហប់នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍មួយនេះផងដែរចាត់ទុកថាគឺកម្មវិធីដ៏ពិសេសមួយដែលបានកើតឡើងនៅរដូវកាល Halloween តែម្តង ដែលនេះហើយទើបមានការតុបតែងស្លៀកពាក់របស់ Influencer ដែលបានចូលរួមកាន់តែបង្កើនភាពអ៊ឹកធឹកអធមថែមទៀតផង។