BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាសម្តែងស្រី Park Shin Hye បានប្រកាសការរៀបការជាមួយតារាសម្តែងប្រុស Choi Tae Joon ព្រមទាំងការមានផ្ទៃពោះដែលជាចំណងដៃទៀតផង!

ថ្ងៃពុធ, 24 ខែវិច្ឆិកា 2021 10:57  BeeTube News

1637630903-20211122-parkshinhye (1)

នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា តារា​សម្ដែងស្រី Park Shin Hye បាន​ធ្វើ​ការ​ប្រកាស​ដ៏​សំខាន់មួយ ដោយនាងបានសរសេរថា៖

"សួស្តីខ្ញុំ Park Shin Hye ។

រាល់ថ្ងៃនេះ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ហើយ។ ខ្ញុំឆ្ងល់​ថា តើ​អ្នក​ទាំង​អស់​គ្នាបាន​មើល​ថែ​ខ្លួន​ឯង​ឬ​អត់?

ប៉ុន្មានថ្ងៃមុន ខ្ញុំបានរកឃើញកិច្ចសន្យាដំបូងមួយ ដែលខ្ញុំបានចុះហត្ថលេខាជាមួយភ្នាក់ងារដំបូងរបស់ខ្ញុំកាលពី 20 ឆ្នាំមុន។ កាល​នោះ ខ្ញុំនៅ​រៀន​ថ្នាក់​ទី​៦​ ហើយ​នៅ​ឆ្នាំ​ទី​២​នៃថ្នាក់​មធ្យម​សិក្សា ខ្ញុំ​បាន​ចាប់​អាជីព​ជា​តារា​សម្ដែង។ អស់រយៈពេល 18 ឆ្នាំហើយបានកន្លងផុតទៅចាប់តាំងពីពេលនោះមក។ ពេលវេលាពិតជាដើរលឿនណាស់។

មនុស្សជាច្រើនដែលនៅជាមួយខ្ញុំតាំងពីក្មេង ខ្ញុំសូមអរគុណចំពោះការស្រលាញ់ និងការលើកទឹកចិត្តរបស់អ្នកទាំងអស់គ្នា ខ្ញុំបានក្លាយជាតារាសម្តែងដែលបង្ហាញអ្នកទាំងអស់គ្នាពីចរិកលក្ខណៈរបស់ខ្ញុំជាច្រើន តាមរយៈការសម្តែងជាច្រើនកន្លងមកនេះ។

មានពេលរាប់មិនអស់ដែលខ្ញុំសប្បាយចិត្ត នៅពេលបាននៅមុខកាមេរ៉ា ប៉ុន្តែក៏មានពេលខ្លះដែលខ្ញុំបានជួបការលំបាក មានអ្នកគាំទ្រជាច្រើនដែលបានផ្តល់កម្លាំងចិត្ត និងភាពក្លាហានដល់ខ្ញុំ។ ពាក្យ​ដែលអ្នកទាំងអស់គ្នានិយាយត្រឹមតែមួយ ​ឬ​ពីរ​ម៉ាត់ ​ដែល​ប្រាប់​ខ្ញុំ​ឱ្យ​រឹងមាំ ​គឺ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឱ្យ​ខ្ញុំ​ងើប​ឡើង​វិញបាន​។

មានហេតុផលច្រើនជាងនេះ ដែលធ្វើអោយខ្ញុំមានការបារម្ភ ក្នុងការនាំយកព័ត៌មាននេះមកជូនអ្នកទាំងអស់គ្នានៅថ្ងៃនេះ ព្រោះអ្នកទាំងអស់គ្នានឹងមានការភ្ញាក់ផ្អើលជាខ្លាំង។ ប៉ុន្តែខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាក្លាយជាមនុស្សដំបូងគេ ដែលបានដឹងពីព័ត៌មាននេះ។

ខ្ញុំនឹង​រៀប​ការ​ជា​មួយ​នឹង​មនុស្ស​ដែល​ខ្ញុំ​បានទាក់ទងអស់រយៈពេលជាយូរមកហើយ។ គាត់ គឺជាអ្នកដែលជួយជ្រោមជ្រែងខ្ញុំកន្លងមក ហើយគាត់បានទទួលយករូបខ្ញុំ Park Shin Hye ទោះបីជាមានគុណសម្បត្តិខ្វះខាតស្ទើរតែទាំងអស់ក៏ដោយ ហើយដូច្នេះ ខ្ញុំគ្រោងនឹងចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមនុស្សម្នាក់នោះ។

លើសពីនេះទៅទៀត ទោះបីជាខ្ញុំបានស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីរឿងនេះ ប៉ុន្តែខណៈពេលដែលយើងបានចាប់ផ្តើមរៀបចំពិធីរៀបអាពាហ៍ពិពាហ៍របស់យើង មានជីវិតថ្មីដ៏មានតម្លៃមួយបានមករកពួកយើង។ ខ្ញុំពិតជាចង់ប្រាប់អ្នកទាំងអស់គ្នាខ្លាំងណាស់។ ខ្ញុំសូមសន្យាថា ខ្ញុំនឹងនៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀត សូម្បីតែបន្ទាប់ពីខ្ញុំបានក្លាយជាសមាជិកនៃគ្រួសាររបស់ខ្ញុំផ្ទាល់ក៏ដោយ។

ជាចុងក្រោយ ខ្ញុំចង់អរគុណអ្នកដែលបានស្រលាញ់ខ្ញុំ និងគាំទ្រខ្ញុំ ទោះបីជាខ្ញុំមានការខ្វះខាតជាច្រើនយ៉ាងណាក៏ដោយ។ ប្រហែលជាត្រូវការពេលបន្តិច ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីត្រលប់មកវិញក្នុងនាមជាតារាសម្តែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមិនធ្វើឱ្យអ្នករង់ចាំយូរពេកនោះទេ។

រហូត​ដល់​ពេល​នោះ សូម​រក្សា​សុខភាព​ឲ្យ​បាន​ល្អ ហើយ​ខ្ញុំ​នឹង​លា​អ្នកទាំងអស់គ្នាពី​ពេលនេះទៅ។”

គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រី Park Shin Hye បានសារភាពជាសាធារណៈថា នាងមានទំនាក់ទំនងជាមួយតារាសម្ដែងប្រុស Choi Tae Joon កាលពីឆ្នាំ 2017 ។ ឥឡូវនេះ បើយោងតាមភ្នាក់ងាររបស់ Salt Entertainment បានឱ្យដឹងថា Park Shin Hye និង Choi Tae Joon នឹងរៀបចំពិធីមង្គលការឯកជនមួយនៅថ្ងៃទី22 ខែមករា ឆ្នាំ2022 ។ 

សូមអបអរសាទរដល់គូស្នេហ៍ថ្មីមួយនេះ!

park-shin-hye-choi-tae-joon

អត្តបទដកស្រង់ពី Susan-Han 

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃពុធ, 24 ខែវិច្ឆិកា 2021 10:57  BeeTube News