BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កញ្ញា Paris Hilton បានរៀបការជាមួយលោក Carter Reum ក្នុងឈុតសម្លៀកបំពាក់ Oscar de la Renta

ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 15:36  BeeTube News

G7

កញ្ញា Paris Hilton បានរៀបការជាមួយ លោក Carter Reum ដែលជាសហគ្រិន តារាទូរទស្សន៍ និងអ្នកវិនិយោគទុន នៅតំបន់អតីតអចលនទ្រព្យ Bel Air របស់ជីតារបស់កូនក្រមុំ Barron Hilton ដែលជាអ្នកស្នងតំណែងរបស់សណ្ឋាគារ Conrad Hilton ។

ពួកគេទាំងពីរបានក្លាយជា​មិត្ត​នឹង​គ្នា​ជាង ១៥ ឆ្នាំ​មក​ហើយ ហើយពួកគេចាប់ផ្តើមមានចិត្តនឹងគ្នានៅពិធីជប់លៀង Thanksgiving ក្នុងឆ្នាំ 2019។

អ្នកទាំងពីរបានភ្ជាប់ពាក្យ នៅពេលដែល Carter បានធ្វើពិធីខួបកំណើតនៅទីក្រុងប៉ារីសកាលពីខែកុម្ភៈ ក្នុងឆ្នាំនេះ។ លោក Carter បានសុំនាងរៀបការជាមួយនឹងចិញ្ចៀនដែលរចនាដោយ Jean Dousset ដែលជាចៅទួតរបស់ Louis Cartier ។ ត្បូងពេជ្រកាត់ត្បូងមរកត ត្រូវបានរចនាឡើងតាមបែប Art Nouveau បុរាណ និងពិដានកញ្ចក់នៃ Grand Palais ។

Paris និង Carter បានជ្រើសរើសអ្នករៀបចំផែនការអាពាហ៍ពិពាហ៍កំពូល Mindy Weiss និងក្រុមការងាររបស់នាង ដើម្បីដោះស្រាយអ្វីៗគ្រប់យ៉ាងចាប់ពីសោភ័ណភាព រហូតដល់ផ្នែកដឹកជញ្ជូន។

ជាមួយគ្នានឹងការរៀបចំផែនការអាពាហ៍ពិពាហ៍ កញ្ញា Paris បើកដំណើរការក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយថ្មីឈ្មោះ 11:11 Media។ ឈ្មោះ​ក្រុមហ៊ុន និង​កាលបរិច្ឆេទ​នៃ​ពិធី​មង្គលការ​របស់​នាង ​ត្រូវ​បានកំណត់ដោយ​ម៉ោងសំណព្វចិត្តរបស់​កូនក្រមុំ​៖ "ម៉ោង ១១:១១ តែងតែ​ជា​ពេល​វេលា​ដែល​ខ្ញុំ​ចូលចិត្ត" តាមការពន្យល់របស់កូនក្រមុំ។

នៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2021 កូនក្រមុំបានដើរចូលទៅក្នុងពិធីរៀបការ ដោយស្លៀកឈុត Oscar de la Renta ខណៈពេលដែល Kim Petras ច្រៀងបទ "Can't Help Falling in Love"។ កញ្ញា Paris បាននិយាយថា "យើងបានចំណាយពេលជាច្រើនខែ ដើម្បីរចនាម៉ូដសំលៀកបំពាក់របស់ខ្ញុំឱ្យល្អឥតខ្ចោះជាមួយនឹងអ្នករចនាម៉ូត Oscar de la Renta ដ៏អស្ចារ្យ លោក Fernando Garcia និងកញ្ញា Laura Kim"។

អ្នករចនាម៉ូដរបស់នាង Sammy K ក៏បានជួយនាងក្នុងការជ្រើសរើសគ្រឿងបន្សំ ខណៈដែលក្រុម glam មានលោក Eduardo Ponce ជាអ្នកធ្វើសក់ និងលោក Steven Tabimba ជាអ្នកតុបតែងមុខ។

Tessa Hilton, Halle Reum, Brooke Brinson, Whitney Davis, និង Farrah Aldjufrie សុទ្ធតែបានធ្វើជាអ្នកកំដររបស់កូនក្រមុំ ដោយស្លៀករ៉ូបពណ៌ផ្កាឈូក Alice + Olivia ចំណែកបងស្រីរបស់កូនក្រមុំ Nicky ក៏ស្លៀករ៉ូបពណ៌ផ្កាឈូក​ Alice + Olivia ដែលដើរតួជាអ្នកកំដរកិត្តិយសផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Carter បានស្លៀកក្នុងឈុតសំលៀកបំពាក់ Ermenegildo Zegna ដែលធ្វើពីសូត្រ Navy។ អ្នកកំដរកូនកំលោះ ស្លៀកក្នុងឈុតសំលៀកបំពាក់ Nigel Curtiss ជាមួយនឹងស្បែកជើងពី Scarosso ប៊ូពី Shawn Christopher ស្រោមជើងដោយ Dead Soxy និងខ្សែដៃដោយ Cartier ។

បន្ទាប់ពីគូស្នេហ៍មួយគូនេះ ត្រូវបានគេប្រកាសថាជាប្តី-ប្រពន្ធ ភ្ញៀវបានប្រមូលផ្តុំគ្នាសម្រាប់អង្គុយញ៉ាំអាហារពេលល្ងាច គឺជាពេលដែលតារាចម្រៀងស្រី Demi Lovato បានច្រៀងចម្រៀង "I Will Always Love You" ។ ហើយការរាំដំបូងរបស់គូស្វាមីភរិយាថ្មីនេះ គឺបទ "Just the Way You Are" របស់លោក Bruno Mars ។

១. Paris Hilton បានពាក់រ៉ូប និងស្បៃមុខ Oscar de la Renta

G3

២. ចិញ្ចៀនដែលរចនាដោយ Jean Dousset ដែលជាចៅទួតរបស់ Louis Cartier

G1

៣. ឈុតដែលអ្នករចនាម៉ូដរបស់នាង Sammy K បានជួយក្នុងការជ្រើសរើសគ្រឿងបន្សំផ្សេងៗ ដើម្បីឲ្យសមនឹងរូបរាងរបស់នាង។

G4

៤. ក្រុម glam រួមមានលោក Eduardo Ponce សម្រាប់ធ្វើសក់ និងលោក Steven Tabimba សម្រាប់ការតុបតែងមុខ។

G5

៥. Mark's Garden បានបង្កើតភួងផ្កាកុលាបពណ៌សរបស់កូនក្រមុំ។

G2-1

៦. នាយកច្នៃប្រឌិត Oscar de la Renta លោក Fernando Garcia និង Laura Kim បានធ្វើការកែសម្រួលចុងក្រោយចំពោះសម្លៀកបំពាក់ និងស្បៃមុខ មុនពេលកូនក្រមុំដើរទៅពិធីរៀបការ។

G6

៧. កូនក្រមុំថតរូបជាមួយគ្រួសាររបស់នាង។

G10

៨. កូនក្រមុំ​ និង​កូនកំលោះ​ថតមុន​ចូលក្នុង​ពិធី​។

G8

៩. កូនក្រមុំ និងអ្នកកំដររបស់កូនក្រមុំ

G9

១០. កូនក្រមុំ និងអ្នកកំដររបស់កូនកំលោះ។

G11

១១. រូបថតពីក្រោយរបស់កូនក្រមុំ។

G12

១២. នំអាពាហ៍ពិពាហ៍ប្រាំជាន់ ត្រូវបានបង្កើតឡើងដោយ Joanie និង Leigh's Cakes ។

G14

១៣. សម្រាប់ការទទួលភ្ញៀវ Paris បានផ្លាស់ប្តូរទៅជាឈុតសម្លៀកបំពាក់ទីពីរ ដែលជាឈុតខ្លី ឆ្នៃម៉ូតដោយ Oscar de la Renta ដូច្នេះនាងអាចរាំពេញមួយយប់បាន។

G13

អត្តបទដកស្រង់ពី Alexandra Macon

បកប្រែនិងកែសម្រួលដោយ Mr. Blue

 


ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 15:36  BeeTube News