BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Pantagone: ចិនប្រាកដណាស់កំពុងអភិវឌ្ឍន៍សមត្ថភាពដែនអាកាស និងសមុទ្ទ ប្រឆាំងនឹងអាមេរិកក្នុងឥណ្ឌូប៉ាស៊ីហ្វីក

ថ្ងៃអង្គារ, 09 ខែវិច្ឆិកា 2021 11:38  គុន ច័ន្ទរដ្ឋា

photo_2021-11-09_05-49-00 (1)

អ្នកនាំពាក្យម្នាក់នៃមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃច័ន្ទថា ចិនបន្តប្រដេញតាមយ៉ាងប្រកិតនូវសមត្ថភាពទាំងដែនអាកាស និងសមុទ្ទ ដើម្បីប្រឆាំងទបទល់នឹងអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក។ នៅពេលដែលគេសួរថា តើចិនចង់ធ្វើអ្វីបានជាស្ថាបនានូវមុខព្រួញសំរាប់ការវាយប្រហារ ដែលមានសណ្ឋានដូចនាវាចម្បាំងអាមេរិក, អ្នកនាំពាក្យក្រសួងការពារជាតិ John Kirby បានចង្អុលបង្ហាញអំពីការគណនាថ្មីៗនេះរបស់មន្ទីរបញ្ចកោណទៅនឹងឥទ្ធិពលរបស់យោធាចិន។

“ពួកគេអាចនិយាយអំពីសមយុទ្ធនិងការហ្វឹកហ្វឺនដែលពួកគេកំពុងប្រឆាំងនឹងយើង” ហើយវាមានហេតុផលសមរម្យ និងប្រាកដប្រជាណាស់ យើងទើបតែបញ្ចេញនូវរបាយការណ៍យោធាចិនក្នុងសប្តាហ៍មុន ដែលខ្ញុំគិតថាវាបង្ហាញយ៉ាងច្បាស់ថាចំពោះការយល់ឃើញរបស់យើងលើចេតនា និងសមត្ថភាពរបស់ពួកគេ និងថា “តើគេកំពុងអភិវឌ្ឍន៍នូវសមត្ថភាពនេះនៅចុងបញ្ចប់គឺអ្វី?” Kirby ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃនេះ។

“ច្បាស់ជាងនេះទៅទៀត ពួកគេបានវិនិយោគទៅលើសមត្ថភាពខាងដែនអាកាស និងសមុទ្ទ ដែលក្នុងគោលបំណង ដើម្បីព្យាយាមការពារនិងរារាំងសហរដ្ឋអាមេរិកកុំឲ្យចូលទៅកាន់កន្លែងណាមួយក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក។ អ្វីដែលយើងកំពុងផ្តោតយកចិត្តទុកដាក់ទៅលើគឺ ជំហ៊ាននៃការប្រកួតប្រជែងគ្នា ហើយនឹងធ្វើឲ្យបានច្បាស់ថា យើងនឹងរក្សាឲ្យបាននូវសមត្ថភាពនៃប្រតិបត្តិការណ៍ដ៏ឥតខ្ចោះមួយ ដែលជាផ្នត់គំនិតស្របគ្នាទៅនឹងការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់យើងនៅក្នុងផ្នែកនៃតំបន់នោះ”។

ការធ្វើអត្ថាធិប្បាយនេះបានចេញមក បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន USNI News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចិនបានកសាងមុខសញ្ញាសំរាប់បាញ់មីស៊ីលដែលមានរាងដូចជានាវាផ្ទុកយន្តហោះអាមេរិក, នាវាពិឃាត, ដោយយោលទៅតាមរូបភាពតាមផ្កាយរណប។ មុខសញ្ញានេះបានកសាងនៅទីរហោរដ្ឋាន Taklamakan នៅក្នុងតំបន់ Ruoquian ភាគកណ្តាលនៃប្រទេសចិន។

ខណៈដែល Kirby បាននិយាយថា លោកមិនបានឃើញរូបភាពតាមផ្កាយរណបនោះទេ តែលោកបានបញ្ជាក់ថា មន្ទីរបញ្ចកោណមានការព្រួយបារម្ភអំពីការកើនឡើងនូវការគំរាមកំហែងរបស់ចិន និងអាកប្បកិរិយានៃការគំរាមកំហែងដោយប្រើកម្លាំងពាសពេញឥណ្ឌូ-ប៉ាស៊ីហ្វីក៕


ថ្ងៃអង្គារ, 09 ខែវិច្ឆិកា 2021 11:38  គុន ច័ន្ទរដ្ឋា