(អាហ្វហ្គានីស្ថាន) - Ahmad Massoud មេដឹកនាំនៃរណ:សិរ្យជាតិប្រយុទ្ធប្រឆាំងជាមួយនឹងតាលីបង់(NRF) ក្នុងប្រទេសអាហ្វហ្គានីស្ថាននៃជ្រលងភ្នំPanjshir បាននិយាយថា លោកស្វាគមន៍ទៅនឹងសំណើររបស់មេដឹកនាំសាសនាធំៗដើម្បីឲ្យមានដំណោះស្រាយក្នុងការជជែកគ្នាដើម្បីបញ្ចប់ការប្រយុទ្ធនៅក្នុងតំបន់.
"ដើម្បីឈានទៅដល់តំណាក់កាលចុងក្រោយគឺសន្តិភាព,NRF បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឍប់នូវការប្រយុទ្ធក្នុងលក័្ខណមួយដែលថា ពួកតាលីបង់់ក៏ត្រូវបញ្ឍប់ផងដែរនូវការប្រយុទ្ធនិងការធ្វើសកម្មភាពចលនាកងទ័ពមកក្នុងតំបន់PanjshirនិងAndarab."
Massoud បានសសេរយ៉ាងដូច្នេះនៅក្នុង Facebook របស់លោកកាលពីច្ងៃអាទិត្យ.
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបាននិងកំពុងតែបន្តររវាងពួកអ្នកតស៊ូនិងក្រុមតាលីបង់នៅជ្រលងភ្នំPanjshir ក្នុងការប៉ុនប៉ងដណ្តើមកាន់កាប់ខេត្តចុងក្រោយមួយនេះ.
ពួកក្រុមប្រឆាំងបាននិយាយកាលពីថ្ងៃអាទិត្យថាគេបាន ចាប់ខ្លួនពួកតាលីបង់ជាច្រើនរយនាក់ និងរិបអូសបានរថយន្តនិងសម្ភារ:សឹកផងដែរ ខណ:ដែលពួកតាលីបង់បាននិយាយថា កងទ័ពរបស់ពួកគេកំពុងឡោមព័ទ្ធជ្រលងភ្នំ Panjshir.
ឧត្តមសេនីយ៍អាមេរិកម្នាក់បាននិយាយថា សង្រ្គាមស៊ីវិលកំពុងឆាបឆេះក្នុងអាហ្វហ្គានីស្ថានហើយ.