BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Paing Takhon៖ តារាល្បីរបស់មីយ៉ាន់ម៉ាត្រូវជាប់ពន្ធនាគារចំនួន ៣ឆ្នាំពីបទធ្វើបាតុកម្មទ្រង់ទ្រាយធំ

ថ្ងៃពុធ, 29 ខែធ្នូ 2021 17:07  BeeTube News

តារាល្បីម្នាក់ក្នុងចំណោមតារាល្បីបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំ សម្រាប់ការចូលរួមក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដែលបានធ្វើឱ្យកក្រើកប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការធ្វើរដ្ឋប្រហាររបស់យោធាកាលពីខែកុម្ភៈ។ Paing Takhon ដែលជាតារាបង្ហាញម៉ូត និងជាតារាសម្តែងដែលមានអ្នកគាំទ្ររាប់លាននាក់ បានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារ ហើយក៏ធ្លាប់បានបញ្ចេញសំលេងថ្កោលទោសរដ្ឋាភិបាលតាមប្រព័ន្ធអនឡាញផងដែរ។

យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាច បន្ទាប់ពីមានការអះអាងពីការបន្លំសន្លឹកឆ្នោត។ ចាប់តាំងពីពេលនោះមកយោធាបានចូលរួមក្នុងយុទ្ធនាការគាប សង្កត់យ៉ាងឃោរឃៅ។ Takhon ត្រូវបានចាប់ខ្លួនក្នុង ខែមេសា ដោយទាហានប្រហែល ៥០នាក់ ដែលបានមកដល់តាមរថយន្តយោធា ៨គ្រឿង នៅម៉ោង ០៥:០០ ម៉ោងក្នុង ស្រុកនេះបើតាមការ បង្ហោះតាម ហ្វេសប៊ុក របស់ប្អូនស្រីរបស់គាត់។ ទីប្រឹក្សាផ្នែកច្បាប់របស់គាត់លោក Khin Maung Myint បានប្រាប់ AFP ថាគាត់ត្រូវបានកាត់ទោសឱ្យធ្វើការធ្ងន់ ដោយបន្ថែមថាគ្រួសាររបស់គាត់កំពុងពិចារណាថាតើត្រូវប្តឹងឧទ្ធរណ៍ឬយ៉ាងណា។

photo_2021-12-29_16-59-08m

"យើងថ្កោលទោសយ៉ាងខ្លាំងចំពោះរដ្ឋប្រហារ" តារាសម្តែងវ័យ ២៤ឆ្នាំ រូបនេះ ត្រូវបានគេឃើញចូលរួមក្នុងបាតុកម្ម និងការហែរក្បួនជាច្រើនដង។ គាត់ក៏បានបង្ហោះរូបភាពរបស់មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ និងរូបតំណាងគាំទ្រលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំពីបទញុះញង់ឱ្យមានការមិនចុះសម្រុង និងបំពានច្បាប់ Covid-19 ដែលជាសាលក្រមដំបូង។

លោក Takhon  បាននិយាយនៅលើការបង្ហោះតាមអ៊ីនធឺណិតមួយថា "យើងថ្កោលទោសយ៉ាងខ្លាំងចំពោះរដ្ឋប្រហារយោធា។ យើងទាមទារឱ្យដោះលែងជាបន្ទាន់នូវទីប្រឹក្សារដ្ឋរបស់លោកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី U Win Myint រដ្ឋមន្ត្រីរដ្ឋាភិបាលស៊ីវិល និងសមាជិកសភាជាប់ឆ្នោត"។ "យើងទាមទារឱ្យគោរពលទ្ធផលបោះឆ្នោតឆ្នាំ 2020 និងបង្កើតរដ្ឋាភិបាលស៊ីវិលថ្មីឱ្យបានឆាប់បំផុតដោយគណបក្ស NLD ដឹកនាំសភា [sic]" ។

គណនី Instagram របស់គាត់ដែលមានអ្នកតាមដានជាងមួយលាននាក់ត្រូវបានដកចេញភ្លាមៗ បន្ទាប់ពីការចាប់ខ្លួនរបស់គាត់ រួមជាមួយនឹងគណនី Facebook របស់គាត់។ Takhon មិនមែនជាតារាល្បីតែម្នាក់ដែលត្រូវបានចាប់ខ្លួននោះទេ គឺមានអ្នកឈ្នះការប្រកួតបវរកញ្ញាភូមា ដែលនិយាយប្រឆាំងរដ្ឋប្រហារ ហើយនិងតារាកំប្លែងដ៏ល្បីម្នាក់ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរផងដែរ។

photo_2021-12-29_17-00-39m

photo_2021-12-29_17-00-53m

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃពុធ, 29 ខែធ្នូ 2021 17:07  BeeTube News