Philpppine-
បេក្ខជនប្រធានាធិបតី Manny Pacquia បានព្រឹងនិងពន្លឿននូវយុទ្ធនាការចំនួន៩០ថ្ងៃ នៅក្នុងក្រុងរបស់លោក General Santoos កាលពីថ្ងៃអាទិត្យដែលជាកន្លែងដែលនឹងត្រូវចាប់ផ្តើម។ ត្រឡប់ទៅកាន់មណ្ឌលដែលលោកត្រួតត្រា Pacquiao បាននិយាយដោយឥតលាក់លៀមនិងកំហឹងដ៏ត្រឹមត្រូវ ខណៈដែលលោកហៅវាថា ជាជម្ងឺនៅក្នុងសង្គមដែលលោកសង្ឃឹមថានឹងផ្តួលវាបើសិនជាលោកក្លាយទៅជាប្រធានាធិបតីហ្វីលីពីនក្នុងអាណត្តិក្រោយ។ ត្រូវចងចាំថា នេះគឺជាហ្វូងមនុស្សដែលស្គាល់ Pacquiao និងប្រវត្តិរបស់គាត់ដោយចេញពីចិត្ត។ មិនដូចនៅក្នុងការជួបជុំកាលពីពេលមុននៅក្នុង Cebu ,Pacquiao បានផ្តោតទៅលើការនិយាយអំពីវេទិការជាជាងបទពិសោធន៍ផ្ទាល់ខ្លួននៃទុរគតភាពនិងកំហឹង។
Pacquiao នឹងក្រោកឈរប្រយុទ្ធដើម្បីអ្នកក្រ ការបោះឆ្នោតនេះគឺជាការប្រយុទ្ធរវាងអ្នកមាននិងអ្នកក្រ។ នៅលើផ្លាកសញ្ញាដែលបានសរសេរថា " បេក្ខជនផ្សេងទៀត " តែ Pacquiao បាននិយាយថាក្នុងការស្ទាបស្ទង់មតិអ្នកដែលបានឈានមុខត្រូវបានផ្តល់លុយពីអ្នកមាន ប៉ុន្តែបេក្ខភាពរបស់លោកត្រូវបានគាំទ្រដោយអ្នកក្រ។ ពួកគេមានលុយច្រើន ប៉ុន្តែមានមនុស្សច្រើនណាស់ដែលក្រីក្រ មានមនុស្សច្រើនណាស់ដែលកំពុងតែអត់ឃ្លាន។ កាលពីអតីត Pacquiao បាននិយាយថា មានតែរូបលោកហើយនិងអ្នកចាត់ចែងយុទ្ធនាការឃោសនារបស់លោក Buddy Zamora ដែលបានផ្តល់ជាថវិការសម្រាប់យុទ្ធនាការ ដើម្បីបញ្ចៀសចំពោះមនុស្សដែលមានរបៀបវារៈរបស់គេ។
Pacquiao កាលពីថ្ងៃសៅរ៍បានចែករំលែកផងដែរនូវការមិនជឿរបស់គាត់នៅក្នុងការស្ទាបស្ទង់មតិតំណាក់កាលមុនបោះឆ្នោត ខណៈដែលលោកបានព្រមានអំពីការស្ទាបស្ទង់មតិរបស់អ្នកដែលដឹកមុខដែលលោកមិនបានបញ្ចេញឈ្មោះ។ ពួកគេហាក់ដូចជាព្រហើនក្នុងការឈរនៅលើគេក្នុងការស្ទាបស្ទង់មតិ បើសិនជាពួកគេមិនបោកប្រាស់ ព្រះនឹងដឹងបើសិនជាពួកគេធ្វើយ៉ាងដូច្នេះ។ កូនប្រុសរបស់មេដឹកនាំផ្តាច់ការ Ferdinand " Bongbong " Marcos Jr ដែលបាននាំមុខក្នុងការធ្វើយុទ្ធនាការឃោសនា ខណៈដែល អនុប្រធានាធិបតី Leni Robredro ដែល Pacquiao មានទំនាក់ទំនងយ៉ាងកក់ក្តៅ ស្ថិតនៅលេខ២ ដាច់ឆ្ងាយ។
វាប្រហែលជាយឺតបន្តិចហើយ ក្នុងការរៀបចំឡើងវិញ ប៉ុន្តែកាលពីថ្ងៃសៅរ៍ Pacquiao បានកំចាត់ចោលរឿងនេះដោយបានថ្លែង ក្នុងសម្លៀកបំពាក់អាវយឺត Polo។ Pacquiao បានបង្ហាញខ្លួននៅ ទីក្រុង General Santos ដូចជាមិនមែនជាអត្តពលករ ដែលហាក់ដូចជាការប្រឹងប្រែងជាចុងក្រោយដើម្បីភ្ជាប់ខ្លួនជាមួយអ្នកក្រ។
ប៉ុន្តែបើទោះជា Pacquiao បានផ្លាស់ប្តូរនូវលក្ខណៈខាងក្រៅរបស់ខ្លួន សុន្ទរកថារបស់លោកគឺជាការឆ្លុះបញ្ចាំងពីរបៀបនៃអ្នកប្រដាល់ជើងឯកពិភពលោកដែលបានក្លាយទៅជាអ្នកនយោបាយ ដែលចង់ធ្វើអ្វីមួយដោយខ្លួនឯង៕