ម៉ានិល-Reuters
អ្នកប្រដាល់ដែលទើបនឹងចូលនិវត្តន៍ថ្មីៗ Manny Pacquiao គឺមនុស្សទី១ដែលបានចុះបញ្ជីជាបេក្ខភាពប្រធានាធិបតីដើម្បីចូលរួមប្រកួតតំណែងជាប្រធានាធិបតីដែលនឹងប្រព្រឹត្តិទៅខែឧសភាឆ្នាំក្រោយដែលគេរំពឹងថាជាការប្រកួតប្រជែងដ៏ក្តៅគគុកមួយ។
ការចុះបញ្ជីរដែលមានរយៈពេល១សប្តាហ៍ ជាធម្មតាគឺជាព្រឹត្តិការណ៍ដ៏អ៊ឹកធឹកមួយជាមួយនឹងការចូលរួមពីមនុស្សដ៏ច្រើនកុះករ បុន្តែសំរាប់ឆ្នាំនេះដោយមានការហាមប្រាមមិនឲ្យជួបជុំគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ព្រឹត្តិការណ៍នេះហាក់ដូចជាមានភាពស្រគត់ស្រគុំ។
Pacquiao ដោយមានការចូលរួមពីភរិយានិងដៃគូរប្រកួតប្រជែងគឺលោកអនុប្រធានរដ្ឋសភា Lito Atienza បានដាក់ពាក្យនិងវិញ្ញាបនប័ត្របេក្ខភាពរបស់លោកជូនគណកម្មាធិការបោះឆ្នោតដោយមិនមានរៀបចំពិធីអ្វីទាំងអស់មុនពេលដែលលោកថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានអពីផែនការរបស់លោកបើសិនជាជាប់ឆ្នោត។
“ ជាវិស័យអាទិ៍ភាពរបស់ខ្ញុំគឺប្រឆាំងទប់ទល់ទៅនឹងជម្ងឺរាត្បាតកូវីដ-១៩ ដូច្នេះយើងអាចធ្វើឲ្យសេដ្ឋកិច្ចរបស់យើងងើបឡើងវិញ”នេះជាសំដីលោក Pacquiao ដែលពាក់អាវយឺតម៉ាក POLO និងពាក់ម៉ាស់ពណ៌សដែលមានរូបទង់ជាតិហ្វីលីពីន ។
សមាជិកព្រឹទ្ធសភានិងជាអ្នកប្រដាល់ដែលទើបនឹងចូលនិវត្តិន៍ថ្មីៗ Manny Pacquiao បានលើកដៃគ្រវីពីក្នងរថយន្ត Bus មុនពេលដែលលោកចូលមកដាក់ពាក្យនៅក្នុងទីក្រុងប៉ាសៃ ហ្វីលីពីន នៅថ្ងៃទី១ ខែ តុលា។នៅតាមដងផ្លូវធ្វើដំណើរទៅកាន់អគារគណកម្មាធិការបោះឆ្នោត Pacquiao បានទទួលនូវការស្វាគមន៍ពីអ្នកគាំទ្រជាច្រើននៅតាមដងផ្លូវដែលមានលើកបដារដោយសរសេរថា “ ប្រយុទ្ធ Pacquiao “។
Pacquiao បានិយាយថាលោកមិនបារម្ភពីលទ្ធផលនៃការស្ទាបស្ទង់មតិដែលបានបង្ហញលោកក្នងឃ្លីបវីឌីអូររបស់បេក្ខជនប្រធានាធិបតីដ៏ទៃទៀតនោះទេដោយលោកបាននិយាយថា “ សំលេងរបស់អ្នកក្រ មិនត្រូវបានគេស្តាប់ឮនោះទេ” ។