(ភ្នំពេញ)៖ តារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេង original song ដ៏ល្បីមួយរូបនៅកម្ពុជា ចិត្ត កញ្ចនា បានបង្ហាញនូវអារម្មណ៍រំភើប និងស្ញប់ស្ញែងចំពោះសង្វាក់ផលិតកម្មស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ និងទឹកបរិសុទ្ធ កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយពេលកញ្ញា បានចំណាយពេលមួយថ្ងៃដើរទស្សនកិច្ចនៅរោងចក្រផលិតផ្ទាល់ ដែលស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
តារាស្រីវ័យក្មេង និងពោរពេញដោយទេពកោសល្យរូបនេះ បាននិយាយក្នុងកម្មវិធី A Day With The Best ចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «គិតទៅផលិតផលនីមួយៗមិនខុសពីបទចម្រៀងនាងខ្ញុំនោះទេ។ ទម្រាំបានមួយបទៗត្រូវចំណាយពេលសិក្សា ដាក់អារម្មណ៍មនោសញ្ចេតនា និងទំនួលខុសត្រូវខ្ពស់ ដើម្បីទទួលបានបទចម្រៀងមួយមានគុណភាពខ្ពស់សម្រាប់អ្នកស្តាប់។ យើងធ្លាប់តែញ៉ាំភេសជ្ជៈ យើងគិតថាធម្មតាៗ តែដល់ពេលយើងមកមើលការផលិតផ្ទាល់ទើបដឹងថាអស្ចារ្យប៉ុណ្ណា! រោងចក្រស្ដង់ដារលំដាប់អន្តរជាតិ ធានាបានគុណភាព THE BEST សម្រាប់អ្នកគាំទ្រ»។
ការលើកសរសើររបស់តារាដែលមានទឹកដមសំឡេងយ៉ាងពិរោះរូបនេះ គឺក៏ព្រោះតែ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនស្រាបៀរ និងភេសជ្ជៈលំដាប់អន្តរជាតិល្អបំផុតមួយនៅអាស៊ី ដែលប្រើប្រាស់ម៉ាស៊ីននិងប្រព័ន្ធស្វ័យប្រវត្តិទំនើបចុងក្រោយបំផុតនាំចូលពីប្រទេសអាល្លឺម៉ង មានវត្ថុធាតុដើមល្អបំផុតនាំចូលពីអឺរ៉ុប ព្រមទាំងបុគ្គលិកជំនាញមានបទពិសោធខ្ពស់ក្នុងការផលិត។ ហើយគ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្មត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតតាមបច្ចេកវិទ្យាចុងក្រោយ ដែលធ្វើឱ្យផលិតផលរបស់ក្រុមហ៊ុនធានាបាននូវគុណភាពល្អបំផុត។
គួរបញ្ជាក់ថា «A Day With The Best» ជាកម្មវិធីវីដេអូស៊េរីនៃជំនួបរវាងអ្នកផលិតស្រាបៀរល្អបំផុតឬ BEST BREW MASTER និងតារាល្អបំផុតមកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីកររួមគ្នាដោយបង្ហាញភាពអស្ចារ្យដល់អ្នកគាំទ្រ ដែលនាំមកជូនដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕