BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមាជិកព្រឹទ្ធសភាអាមេរិកគ្រោងបង្កកកិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអូឌីតបន្ទាប់ពីកាត់បន្ថយទិន្នផលប្រេង OPEC របស់ខ្លួន

ថ្ងៃអង្គារ, 18 ខែតុលា 2022 13:56  BeeTube News

33D13D2C-422F-4144-9239-3E3E371AFFB5


លោក Bob Menendez ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអំពាវនាវកាលពីថ្ងៃចន្ទឲ្យបង្កកលើកិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអូឌីតបន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានឲ្យក្រុមប្រទេសនាំចេញប្រេងប្រកាសការកាត់បន្ថយទិន្នផលប្រេងកាលពីសប្តាហ៍មុន បើទោះបីជាមានការដាក់សម្ពាធពីអាមេរិកក៏ដោយ។ ជាក់ស្តែងអារ់ាប៊ីសាអូឌីតបានធ្វើឲ្យក្រុមនៃប្រទេសនាំចេញប្រេងយល់ស្របក្នុងការកាត់បន្ថយទិន្នផលប្រេងដោយបរិមាណស្មើនឹងប្រហែល ២ភាគរយនៃការផ្គត់ផ្គង់សកលទប់ស្កាត់ការផលិតនៅក្នុងទីផ្សារដ៏តឹងតែងនិងបង្កើនលទ្ធភាពនៃតម្លៃប្រេងសាំងខ្ពស់ ខណៈពេលដែល Washington ព្យាមយាមកំណត់ប្រាក់ចំណូលថាមពលរបស់រុស្ស៊ីបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយគ្រែន។ លោក Menedez បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍ថា អាមេរិកត្រូវតែបង្កក់ជាបន្ទាន់នូវគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបតិ្តការទាំងអស់ជាមួយអារ៉ាប៊ីសាអូឌីតរួមទាំងការលក់អាវុធនិងកិច្ចសហប្រតិបត្តិការសន្តិសុខជាដើមលើសពីអ្វីចាំបាច់ដើម្បីការពារបុគ្គលិកនិងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ លោកក៏បានថ្លែងថា លោកនឹងមិនបើកភ្លើងបៃតងក្នុងកិច្ចសហប្រតិបត្តិការណាទាំងអស់ជាមួយនឹង Riyadh លុះត្រាតែអារ៉ាប៊ីសាអូឌីតវាយតម្លៃគោលជំហររបស់ខ្លួនឡើងវិញទាក់ទងនឹងសង្គ្រាមនៅអ៊ុយគ្រែន។ គ្រប់គ្រាន់គឺគ្រប់គ្រាន់ហើយ។ គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនសេតវិមានWhite House បាននិយាយថាខ្លួនពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រុមនៃប្រទេសនាំចេញប្រង OPECចំពោះការសម្រេចចិត្តដោយមើលឃើញខ្លីនេះ។

445AFFCF-3F35-406F-BB31-8A5FE406D503


 

ការកើនឡើងតម្លៃប្រេង

តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់រយៈពេលប្រាំសប្តាហ៍កាលពីថ្ងៃសុក្រ ក្រោយពីពីរថ្ងៃបន្ទាប់ពីការកាត់បន្ថយរបស់ OPEC+ ប៉ុន្តែបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដោយតម្លៃប្រេងឆៅ Brent អន្តរជាតិបានធ្លាក់ចុះប្រហែល 1.8 ភាគរយនៅត្រឹម 96.19 ដុល្លារក្នុងមួយបារ៉ែល ដោយសារការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចពិភពលោក។តម្លៃប្រេងខ្ពស់គឺជាភាពងាយរងគ្រោះសម្រាប់សមាជិកបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតី Biden នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនានៅថ្ងៃទី 8 ខែវិច្ឆិការបស់សហរដ្ឋអាមេរិកខាងមុខនេះ ខណៈពេលដែលពួកគេកំពុងការពារការគ្រប់គ្រងនៅក្នុងសមាជ។ មន្ត្រីរបស់សហរដ្ឋអាមេរិកកំពុងពិចារណាក្នុងការបញ្ចេញប្រេង ១០លានបារ៉ែលពីទុនបម្រុងប្រេងរបស់ប្រទេសនៅខែក្រោយក្នុងគោលបំណងដើម្បី "ការពារអ្នកប្រើប្រាស់អាមេរិក និងលើកកម្ពស់សន្តិសុខថាមពល"។

 


ថ្ងៃអង្គារ, 18 ខែតុលា 2022 13:56  BeeTube News