តើអង្គការនៃប្រទេសនាំចេញប្រេងបានសម្រេចចិត្តអ្វីខ្លះ ? មូលហេតុអ្វី?
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃពុធអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ពួកគេ រួមទាំងប្រទេសរុស្ស៊ីបានយល់ព្រមកាត់បន្ថយទិន្នផលចំនួនពីរលានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៅមុនរដូវកាលរដូវរងាខ្ពស់បំផុត។ ប្រទេសជាសមាជិកអង្គការ OPEC+ បានកាត់បន្ថយផលិតផលដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា បន្ទាប់ពីការជួបជុំគ្នារបស់នៅឯទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងវីយែន ជាក់ស្តែងណាស់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 នេះគឺជាកិច្ចប្រជំុទល់មុខលើកដំបូងរបស់ពួកគេ។ OPEC បាននិយាយថាការសម្រេចចិត្តនេះធ្វើតាម ភាពមិនច្បាស់លាស់នៃសេដ្ធកិច្ចពិភពលោកនិងទស្សនវិស័យទីផ្សារប្រេង។រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត Abdulaziz bin Salman បានសង្កត់ធ្ងន់លើតួនាទីដែលបានបញ្ជាក់របស់ក្រុមប្រទេសOPECថាជា អង្គការនៃប្រទេសនាំចេញប្រេងជាអ្នកការពារទីផ្សារថាមពលដែលមានស្ថេរភាព។ លើសពីនេះទៅទៀត លោក Abdulaziz bin Salman ក៏បានថ្លែងថាការកាត់បន្ថយការផ្គត់ផ្គង់ប្រេងពិតប្រាកដនឹងមានប្រហែលពី 1 លានទៅ 1.1 លានបារ៉ែល ដែលជាការឆ្លើយតបទៅនឹងការកើនឡើងអត្រាការប្រាក់សកល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
តើមានអ្វីកើតឡើងបន្ទាប់ ?
អ្នកវិភាគ Swissquote លោក Ipek Ozkardeskaya បានព្រមានថា ការកាត់បន្ថយដ៏ធំអាច "ថយក្រោយ" លើអង្គការ OPEC+ ប្រសិនបើអ្នកវិនិយោគភ័យខ្លាចថាវានឹងជំរុញឱ្យអតិផរណាកើនឡើង ហើយបង្ខំឱ្យធនាគារកណ្តាលដំឡើងអត្រាការប្រាក់យ៉ាងច្រើន ដែលជាកត្តាបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។ បន្ថែមទៀតនោះគាត់ក៏បាននិយាយមុនពេលការសម្រេចចិត្តត្រូវបានប្រកាសថា “តម្លៃថាមពលកាន់តែខ្ពស់ ធនាគារកណ្តាលត្រូវតែសម្លាប់តម្រូវការ ដើម្បីទាញតម្លៃឱ្យធ្លាក់ចុះ”។ ការផ្លាស់ប្តូរនេះក៏អាចធ្វើឱ្យតំបន់ដូចជាអឺរ៉ុបស្ថិតក្នុងស្ថានភាពលំបាកផងដែរ។