BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ណែនាំរដ្ឋមន្ត្រីក្រសួងព័ត៌មានឱ្យហៅអ្នកកាសែត Online ទៅអប់រំ

ថ្ងៃព្រហស្បតិ៍, 26 ខែមករា 2023 10:51  លាង ឡា

2023-01-26 10.42.24

ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើននាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានគួរហៅអ្នកកាសែត Online ទាំងអស់ទៅទទួលការអប់រំបន្ថែម។ ការណែនាំនេះបានកើតឡើងក្រោយពេលមានការរិៈគន់លើអ្នកកាសែត Online មួយចំនួនដែលធ្វើសកម្មភាពលើសដែនកំណត់វិជ្ជាជីវៈនាពេលកន្លងទៅ។

នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា សូមល្មមបញ្ចប់សកម្មភាពអ្នកកាសែតលើស្ពានជ្រោយចង្វារ ដែលជាសកម្មភាពមួយខុសឆ្គងមិនអាចទទួលយកបាន។ សម្ដេចតេជោបានជំរុញដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានគួរហៅអ្នកកាសែត Online ទាំងអស់ទៅទទួលការអប់រំបន្ថែមចៀសវាងការកើតឡើងបាតុភាពផ្សេងៗនៅក្នុងសង្គមដូចករណីអ្នកកាសែត Online ម្នាក់ ដែលហួងហែងរឿងសកម្មភាពចរាចរណ៍លើស្ពានជ្រោយចង្វារកាលពីពេលថ្មីៗនេះ។ មន្រ្តីក្រសួងព័ត៌មានម្នាក់បានឱ្យដឹងថា ក្រសួងនឹងកោះហៅម្ចាស់គេហទំព័រមកសាកសួរលើករណីដែលបានកើតឡើងនាពេលកន្លងទៅ៕

2023-01-26 10.42.30


 


ថ្ងៃព្រហស្បតិ៍, 26 ខែមករា 2023 10:51  លាង ឡា