BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វណ្ណថាន បង្ហើបបទចម្រៀងថ្មី "One Night With You" នៅក្នុងការប្រគុំតន្រ្តី Phnom Penh Skull Tour Concert 

ថ្ងៃចន្ទ, 19 ខែកញ្ញា 2022 14:59  BeeTube News

កាលពីយប់ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញាកន្លងទៅនេះ​​​ មានអ្នកចូលរួមទស្សនាការប្រគំុតន្ត្រី Skull Tour ជាច្រើនកុះករបានមកប្រមូលផ្តុំនៅក្បែរផ្សារទំនើបអ៊ីអនសែនសុខដើម្បីទស្សនាការប្រគំុតន្រ្តីរបស់លោកវណ្ណដានៅឯមជ្ឈមណ្ឌល The Premire Sen Sok City។ ការប្រគំុតន្រ្តីទេសចរណ៍ខ្នាតធំដំបូងបំផុតនេះគឺព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលមិនធ្លាប់កើតមានឡើងនោះទេ ទើបមានអ្នកចូលរួមមួយចំនួនបានថតផ្តិតយកសកម្មភាព និងទស្សនីយភាពដ៏សប្បាយរីករាយមួយនេះមិនអោយរំលងខកខាននោះទេ។ យោងទៅតាមឆាណែលយូធូបមួយដែលមានឈ្មោះថា Calvin Nann លោកក៏បានធ្វើការចែករំលែកវីឌីអូមួយចំនួនអំពីព្រឹត្តិការណ៍នៃការប្រគំុតន្រ្តី Skull Tour នៅទីក្រុងភ្នំពេញនោះផងដែរ។ នៅក្នុងចំណោមវីឌីអូទាំងអស់នោះរបស់លោក ក៏មានភ្ជាប់ជាមួយវិឌីអូនៃការសម្តែងរបស់លោកវណ្ណថានផងដែរ ជាមួយនឹងបទចម្រៀងថ្មីរបស់លោកដែលមិនទាន់បានចេញផ្សាយជាផ្លូវការនៅឡើយនិងមានគំរោងចេញនៅពេលខាងមុខផងដែរគឺបទ «One Night With You»។ 

307770466_2368897073294956_7420981431312360517_n

បទចម្រៀងមួយនេះលោកវណ្ណថានបានសម្តែងជាមួយនឹងហ្គីតារបស់លោកយ៉ាងឡូយអស្ចារ្យមែនទែន អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺនៅត្រង់បើកក្បាលដំបូងនៃបទចំរៀង ដែលមានលេងឧបករណ៍តន្រ្តីបុរាណខ្មែរផងដែរ ធ្វើអោយបទភ្លេង Intro បែបចង្វាក់ខ្មែរបុរាណរួមបញ្ចូលនឹងឧបករណ៍ភ្លេងសម័យទំនើបកាន់តែធ្វើអោយបទចំរៀងនោះពិរោះប្លែកត្រចៀក។ ទំនុកនៃបទចម្រៀងផ្តឺផ្តង លេបខាយ រួមផ្សំនឹងចង្វាក់ភ្លេងឡើងខ្ពស់ប្លែកៗបង្កើតបាននូវតន្រ្តីឆ្លងសម័យទៅកាន់ពិភពមួយទៀតនៃសហសម័យ។ ការរួមបញ្ចូលភ្លេងខ្មែរបុរាណជាមួយឧបករណ៍តន្រ្តីទំនើប តែងតែជាការពេញនិយមមួយសំរាប់បទចំរៀងនាសម័យទំនើបជាពិសេសទៅលើសិល្បៈហីបហប់ផងដែរ។ សំរាប់បទមួយនេះដែរគឺមានចង្វាក់បទបែប Slow Slow សក្តិសមជាមួយការលេងហ្គីតារបស់លោក ក្រោមបរិបទនៃការច្រៀងផ្តោះផ្តងទៅកាន់មនុស្សស្រីម្នាក់តាមបែបផែនជា Play boy ដែលធ្វើស៊ីផ្លូវចិត្តនារីៗ ក្នុងបរិយាកាសពោរពេញដោយភ្លើងស្នេហ៍ឆាបឆួល។ អញ្ចឹងទស្សនិកជនណាខ្លះដែលបានចូលរួមការប្រគំតន្រ្តីរបស់លោកវណ្ណដាកាលពីយប់ថ្ងៃសៅរ៍នេះ កុំភ្លេចចែករំលែកអារម្មណ៍នៅខាងក្រោមនេះទាំងអស់គ្នា។

302592446_399554542338182_3691472993726326594_n

 


ថ្ងៃចន្ទ, 19 ខែកញ្ញា 2022 14:59  BeeTube News