Hongkong CNN-
នៅក្នុងការិយាល័យនៃអគារមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ បុគ្គលិកដែលត្រួតពិនិត្យកូរ៉ូណាយួរប្រអប់ថ្នាំ និងខ្នើយកើយព្រមទាំងសម្ភារៈសំរាប់ដេកឆ្លងកាត់ច្រកចេញចូល ដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ដែលមានអ្នកធ្វើការកំពុងតែស្ថិតនៅខាងក្នុង ដើម្បីរៀបចំនូវអ្វីដែលអាចជាការបិទខ្ទប់ ខណៈដែលទីក្រុងប៉េកាំងស្ទុះស្ទា ដើម្បីការពារនូវការឆ្លងរាលដាល Omicron មុនពេលដែលកីឡាអូឡាំពិករដូវក្តៅចូលមកដល់។
អគារដែលស្ថិតនៅប៉ែកខាងលិចនៃទីក្រុងត្រូវបានបិទខ្ទប់ ដែលមានមនុស្សកំពុងធ្វើការនៅខាងក្នុង តម្រូវឲ្យធ្វើតេស្ត នៅពេលដែលមានបុគ្គលិកម្នាក់បានធ្វើតេស្តវិជ្ជាមានកាលពីថ្ងៃសៅរ៍ ដែលជាកំណត់ត្រាលើកទី១ ក្នុងទីក្រុង មានការឆ្លងនូវមេរោគបម្លែង។ ពីសប្តាហ៍មុន មន្ត្រីនៅក្នុងទីក្រុងប៉េកាំងបានប្រកាស ភាពអាសន្នយ៉ាងខ្ពស់ ខណៈដែលមានករណី Omicron មួយបានផ្ទុះឡើងនៅ Tianjing ដែលជាទីក្រុងកំពង់ផែមួយដ៏ធំ ដែលធ្វើដំណើរប្រហែលជា៣០នាទីប៉ុណ្ណោះតាមរថភ្លើងល្បឿនលឿន។ ការផ្ទុះឆ្លងរាលដាលបានបានឆ្លងទៅដល់ទីក្រុង២ ប្រហែលជាប៉ុន្មានរយម៉ាយពីទីក្រុងនេះ។
បើយោលទៅតាមសេចក្តីរាយការណ៍លំអិតពីទន្នន័យត្រួតពិនិត្យដែលបានស្រង់ដោយមន្ត្រី, នារីម្នាក់នៅទីក្រុងប៉េកាំងបានឆ្លងមេរោគ Omicron ដោយមិនបានមានទំនាក់ទំនងជាមួយនឹងករណីផ្សេងទៀត ហើយក៏មិនបានចាកចេញពីទីក្រុងក្នុងរយៈពេល១៤ថ្ងៃ ដែលធ្វើឲ្យមានការលើកឡើងថា Omicron ប្រហែលជាបានឆ្លងចូលទៅក្នុងសហគមន៍រួចជាស្រេចទៅហើយ។ មិនដូចប្រទេសដ៏ទៃទៀតក្នុងពិភពលោក ចិនមានគោលបំណងអនុវត្តិនូវយុទ្ធសាស្ត្រ គ្មានកូវីដដែលពឹងផ្អែកទៅលើបំរាមហាមឃាត់និងវិធានការ ធ្វើតេស្តជាទ្រង់ទ្រាយធំ បិទខ្ទប់ ចត្តាឡីស័ក្តរយៈពេលយូរ ចំពោះការមកដល់នៃជើងហោះហើរអន្តរជាតិ។
ករណីតែមួយនៅក្នុងទីក្រុងប៉េកាំងត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងពេលដ៏លំបាក ដែលអាចធ្វើទៅបាននៅក្នុងទីក្រុង ខណៈដែលខ្លួនកំពុងតែរៀបចំ ដើម្បីទទួលធ្វើបដិសណ្ឋារកិច្ចចំពោះអត្តពលិកសំរាប់កីឡាអូឡាំពិក រួមបញ្ចូលទាំងប្រទេសមួយចំនួន ដែលកំពុងមានការឆ្លងរាលដាលយ៉ាងខ្លាំនៃមេរោគបម្លែង Omicron ៕