The Guardian-
ករណីសង្ស័យលើកទី១នៃមេរោគបំលែងកូវីដ Omicron នៅក្នុងប្រទេសអាល្លឺម៉ង់និងសាធារណរដ្ឋឆែគ កំពុងត្រូវបានធ្វើការស៊ើបអង្កេត ខណៈដែលអាជ្ញាធរហុល្លង់ប្រញ៉ាប់ប្រញ៉ាល់រកមើល ថាតើអ្នកដំណើរ៦១នាក់ដែលមកពីអាហ្វ្រិកខាងត្បូងដែលបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ-19 មានមេរោគបំលែងថ្មីនេះឬទេ? Omicron, ដែលគេបានកំណត់សម្គាល់ជាលើកទី១នៅអាហ្វ្រិកខាងត្បូងនិងបានទទួលស្គាល់ជាផ្លូវការថាជា B.1.1.592 ត្រូវបានតាមដានចំពោះអ្នកដំណើរនៅ Belgium ,Hong Kong ,និង Israel បើយោលទៅតាមរបាយការណ៍។
អូស្ត្រាលីនិងប្រទេសដ៏ទៃជាច្រើនទៀត បានចូលរួមក្នុងការដាក់ចេញនូវការហាមឃាត់ក្នុងការធ្វើដំណើរពីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានរកឃើញមេរោគបំលែងនេះ។ ការពិពណ៌នាដោយអង្គការសុខភាពពិភពលោកថា វាជាការព្រួយបារម្ភ បណ្តាលឲ្យមានការលក់ចេញហ៊ុនទីផ្សារពិភពលោកជាច្រើន។ នៅក្នុងប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីម្នាក់នៅក្នុងរដ្ឋ Hesse បាននិយាយកាលពីថ្ងៃសោរ៍ថា ជើងហោះហើរ២មកពីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសុក្រ ធ្វើតេស្តវិជ្ជមានកូវីដ។ ការធ្វើតេស្តកំពុងធ្វើជាបន្តរបន្ទាប់ ក្រែងលោមានវីរុសបំលែង Omicron បន្ទាប់ពីមកដល់ព្រលានយន្តហោះ Schipholនៅទីក្រុង Amsterdam ។
"កាលពីយប់ម៉ិញ វីរុសបំលែង Omicron ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកដំណើរម្នាក់ដែលមកពីអាហ្រ្វិកខាងត្បូង" Kai Klondike បានបង្ហោះនៅលើ Tweeter ។ អាជ្ញាធរផ្នែកសុខាភិបាលនៅក្នុងស្រុកបាននិយាយថា អ្នកទាំងឡាយណាដែលបានធ្វើតេស្តវិជ្ជមានត្រូវធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ បើសិនជាពួកគេមានរោគសញ្ញា តែបើអត់៥ថ្ងៃ។ អ្នកដែលធ្វើតេស្តវិជ្ជមានត្រូវស្នាក់នៅក្នុងសណ្ឋាគារនៅជិតព្រលានយន្តហោះ ដែលមានការយាមកាមយ៉ាងម៉ដ្ឋចត់ ,ដោយដាក់ឲ្យនៅដាច់ដោយឡែក NL បានរាយការណ៍។
អ្នកដំណើរចំនួន ៥៣៩នាក់ ដែលបានធ្វើតេស្តអវិជ្ជមាន ត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះ ឬក៏បន្តរដំណើរទៅកាន់ប្រទេសដ៏ទៃទៀត ។ អ្នកដំណើរម្នាក់នៅលើយន្តហោះគឺ Stephanie Nolen អ្នកយកព័ត៌មានសុខភាពពិភពលោករបស់កាសែត New York Times ដែលបានធ្វើដំណើរជាលើកទី១ចាបតាំងពីមានកូវីដ នាងបានធ្វើតេស្តអវិជ្ជមាន ប៉ុន្តែបាននិយាយថា អ្នកដំណើរនៅលើយន្តហោះបានរក្សារគំលាតតូចណាស់ ដែលភាគច្រើនមិនបានពាក់ម៉ាស់។