កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២២ កម្មវីធីប្រគល់ពានរង្វាន់ Grammy ទី៦៤ ដែលជាផ្នែកមួយនៃ Recording Academy បានធ្វើការប្រកាសអ្នកឈ្នះពានរង្វាន់។ Recording Academy គឺជាកម្មវិធីតំណាងឲ្យសំឡេងរបស់អ្នកសំដែង អ្នកនិពន្ធបទចម្រៀង ផលិតករ និងអ្នកជំនាញតន្ត្រីទាំងអស់ ដែលមានទីផ្សារនៅសហរដ្ឋអាមេរិក និងដើម្បីអបអរសាទរស្នាដៃរបស់ពួកគេតាមរយៈ ពានរង្វាន់ Grammy នេះផងដែរ។
ម្ចាស់ពានទីមួយ គឺកញ្ញា អូលីវៀ រ៉ូឌ្រីហ្គូ ដែលជាអ្នកនិពន្ធ អ្នកចម្រៀង និងជាតួសម្តែង ហើយក៏ជាម្ចាស់បទ “Happier” និង “Driver License” បានទទួលពាន “សិល្បៈករថ្មីល្អបំផុត (Best New Artist)” ហើយនាងបាននិយាយថា ក្តីស្រម៉ៃដ៏ធំបំផុតនៅក្នុងជីវិតរបស់នាងបានក្លាយជាការពិតហើយ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ អូលីវៀ រ៉ូឌ្រីហ្គូ ទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ តែនាងបានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយគឺនាងបានក្លាយជា សិល្បៈករទី៣ និងក្មេងជាងគេទី២ ដែលបានឈ្នះពានរង្វាន់ Grammy ធំៗចំនួន៤ ក្នុងឆ្នាំតែមួយគឺ៖ ពានរង្វាន់សិល្បៈករថ្មីល្អបំផុត ពាន Record ប្រចាំឆ្នាំ ពានបទចម្រៀងប្រចាំឆ្នាំ និង ពានអាល់ប៊ុម PopVocal ប្រចាំឆ្នាំ ដែលឥឡូវនេះបានក្លាយជាសិល្បៈករទី១៣ ដែលត្រូវបានការតែងតាំងនៅក្នុងប្រភេទវិស័យទូទៅទាំង៤ ក្នុងឆ្នាំតែមួយ។
ចំណែកឯម្ចាស់ពានទីពីរគឺ Jack Antonoff ជាអ្នកចម្រៀង អ្នកនិពន្ធ អ្នកលេងឧបករណ៍ភ្លេងចំរុះ និងជាអ្នកផលិតចម្រៀង ហើយលោកបានឈ្នះពានរង្វាន់ អ្នកផលិតប្រចាំឆ្នាំ នៅក្នុងកម្មវិធី ពានរង្វាន់ Grammy ។ លោកត្រូវបានគេផ្តល់កិត្តិយសឲ្យនៅក្នុងឆ្នាំនេះគឺតាមរយៈការផលិតបទចំរៀងជាច្រើនដូចជា បទ“Gold Rush” ដែលច្រៀងដោយ តាយលឺ ស្វីហ្វត៍ (Taylor Swift) បទ “Chemtrails Over the Country Club” របស់ ឡាណា ឌែល រៃ (Lana Del Rey) បទ “ Lorde’s Solar Power” និងអាល់ប៊ុម Bleachers របស់គាត់ជាដើម។ គួររំលឹកផងដែរថា កាលពីលើកមុនលោកក៏ធ្លាប់បានឈ្នះពានរបស់ Grammy ផងដែរដូចជា ពានអាល់ប៊ុមប្រចាំឆ្នាំ ដែលគាត់បានឈ្នះពីរដង គឹសម្រាប់ការផលិតរបស់គាត់នៅលើបទ Folklore របស់ Taylor Swift និង Album 1989 (TaylorSwift) ចម្រៀង Rock ល្អបំផុតសម្រាប់បទ “ម៉ាស៊ីដាក់សិន (Masseduction)” របស់អ្នកចំរៀង សេន វិនសិន (St. Vincent) និងជាមួយក្រុម Fun របស់គាត់ គឺពាន សិល្បៈករថ្មីល្អបំផុត និង បទចម្រៀងប្រចាំឆ្នាំសម្រាប់បទ “ពួកយើងនៅក្មេង (We are Young)” ។
ម្ចាស់ពានទីបីគឹ ដូចា ខែត (Doja Cat) និង ស៊ីសហ្សា (SZA) ដែលពួកគេទាំងពីរបានឈ្នះពានរង្វាន់ “Win Best Pop Duo” តាមរយៈបទ “Kiss Me More” ដែលច្រៀងរួមគ្នា។ សូមបញ្ជាក់ផងដែរថា ដូចា ខែត គឺជាតារារ៉េប អ្នកចម្រៀង អ្នកនិពន្ធ និងជា ផលិត record ជនជាតិអាមេរិក ហើយចំណែកឯ ស៊ីសហ្សាវិញ ជាអ្នកចម្រៀង និងអ្នកនិពន្ធ។ សម្រាប់ ដូចា ខែត នាងទទួលបានការតែងតាំងពានរង្វាន់ Grammy ១១ គឺ បីនៅក្នុង Big Four ឆ្នាំនេះ ហើយបទ “Kiss Me More” ផងដែរ ទទួលបានពានរង្វាន់ពីរគឺ record ប្រចាំឆ្នាំ និងចំរៀងប្រចាំ។
ខណៈពេលដែលបទ “Planet Her” បានទទួលពានសម្រាប់ អាល់ប៊ុមប្រចាំឆ្នាំ។ ហើយនាងបានបញ្ជាក់ថា នេះគឺជាការឈ្នះលើកទីមួយរបស់នាង៕
បកប្រែដោយ៖ ម៉ៅ គុយដង់