វាជារឿងមិនគួរអោយជឿពិតមែនដែលតារាចម្រៀង Olivia Rodrigo ទើបតែបានប្រឡូកក្នុងវិស័យតន្រ្តីឆ្នាំមុនសោះ ប៉ុន្តែទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ ជាក់ស្តែងបទចម្រៀង "Drivers License" របស់នាងដែលបានចេញផ្សាយនៅក្នុងខែមករា ឆ្នាំ២០២១កន្លងមក បានក្លាយទៅជាបទមួយមានការពេញនិយមយ៉ាងខ្លាំងនៅលើប្រភេទបទបាក់បែកស្នេហា។ បទចម្រៀងមួយនេះក៏បានធ្វើអោយបំបែកកំណត់ត្រា Streaming របស់ Spotify ក៏ដួចគ្នាផងដែរនឹងអាល់ប៊ុមចម្រៀងដំបូងរបស់នាងដែលមានឈ្មោះថា SOUR។ ពេញរយៈពេលមួយឆ្នាំ Olivia ទទួលបានជោគជ័យធំៗជាច្រើនដូចជាជាប់រហ័សនាមហៅថា TIME Entertainer of the Year, Billboard’s 2022 Woman of the Year, ឈ្នះ Grammy Awards បានចំនួន៣ និងទទួលបានការលក់សំបុត្រចូលរួមទស្សនា 40-date world tour ស្ទើរតែលក់អស់ពីស្តុក។
ក្រៅពីនេះទៀត នាងក៏បានទំលាក់វិដេអូឯកសារនៃការផលិតអាល់ប៊ុមរបស់នាងដែលមានចំណងជើងថា Olivia Rodrigo: Driving Home 2 U (A Sour Film) នៅលើ Disney+ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង Billboard កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ Olivia បានបង្ហាញថានាងបានសរសេរបទចម្រៀងថ្មី ប៉ុន្តែមិនបានប្រញាប់ក្នុងការចេញវាទេ។ នាងក៏បានប្រាប់បន្ថែមទៀតថានាងពិតជាចូលចិត្តការសរសេរបទចម្រៀងនៅក្នុងបន្ទប់គេងរបស់នាងខ្លាំងណាស់ព្រោះវាអាចធ្វើអោយនាងស្វែងយល់ពីអារម្មណ៍របស់ខ្លួនឯងបាន។ រីឯនៅខណៈពេលដែល Spotify បានបញ្ចេញ Spotify Wrapped ទៅកាន់សិល្បកររបស់យើងផងនោះនាងក៏បានផ្ញើសារអរគុណទៅកាន់អ្នកគាំទ្ររបស់នាងដោយវិដេអូនោះត្រូវបានបង្ហោះឡើងនៅលើបណ្តាញសង្គម Twitter តាមរយៈគណនី Buzzing Pop។
Olivia បានរៀបរាប់ថាខ្ញុំពិតជារំភើបរីករាយមែនទែនសំរាប់ឆ្នាំក្រោយ និងក៏ដូចគ្នាសំរាប់រឿងរ៉ាវអ្វីថ្មីៗនិងបទចំរៀងថ្មីៗដែលឆ្នាំ២០២៣នាំមក។ ថ្វីបើ Olivia ហាក់ដូចជានៅក្នុងដំណាក់កាលសរសេរចំរៀងនៅឡើយដោយនាងមិនបានបញ្ចេញកាលបរិច្ឆេទចេញច្បាស់លាស់ ដូច្នេះហើយយើងប្រហែលជាមិនបានឃើញអាល់ប៊ុមថ្មីនេះនឹងចេញនៅប៉ុន្មានខែក្រោយទៀតទេ ប៉ុន្តែនាងបានចេញបទ "Driver’s License", "Deja vu", "good 4 u"ចេញមុននៅពេលអាល់ប៊ុម SOUR ទាំងមូលត្រូវបានទំលាក់ទៅទៀតម្ល៉ោះហើយយើងប្រហែលជាអាចឃើញបទចម្រៀងមួយចំនួននឹងអាចទំលាក់មកមុនដូចគ្នាសំរាប់អាល់ប៊ុមថ្មីនេះ។