កាលពីពេលថ្មីៗនេះ បទចម្រៀងមនោសញ្ចេតនាមួយបទដែលមានចំណងជើងថា«មនុស្សពិសេស» រឺហៅម្យ៉ាងទៀតថា«Special Someone(SS)» របស់លោក Glomyy Vincent និងកញ្ញា Olica តាក់តែងឡើងសំរាប់គួស្នេហ៍ពិតមួយគូបានធ្វើអោយល្បីកក្រើកចំពោះអ្នកលេងនៅលើបណ្តាញសង្គម។ គួរបញ្ជាក់ផងដែរថាបទចម្រៀងនេះត្រូវបានចេញផ្សាយឡើងកាលពីថ្ងៃទី១០ ខែមីនាកន្លងទៅនេះនៅលើឆាណែលយូធូបផ្លូវការរបស់កញ្ញា Olica ផ្ទាល់ដែលមានឈ្មោះថា Olicaztc។ គួររំលឹកផងដែរថាកញ្ញា Olica គឺជាម្ចាស់បទចម្រៀងល្បីៗមួយចំនួនគួរអោយកត់សម្គាល់រួចមកហើយដែលមានដូចជាបទ«សន្តាន» «ភពអន្ធការ» និង«Another Level» ជាដើម។ ចំណែកគិតមកទល់ពេលនេះ MV នៃបទចម្រៀង«Special Someone(SS)» របស់ពួកគេទាំងពីរនាក់ក៏ទទួលបានចំនួនចូលទស្សនាច្រើនរហូតដល់ជិត២សែននាក់ទៅហើយ ដែលនាំមុខចំនួនអ្នក Subscriber នៅលើឆាណែលផ្លូវការរបស់កញ្ញា Olica ទៅទៀតដែលមានត្រឹមតែប្រមាណ៥ម៉ឺននាក់ប៉ុណ្ណោះ។ នៅក្នុងថ្ងៃចេញផ្សាយបទចម្រៀងរបស់ពួកគេទាំងពីរ កត់សម្គាល់ឃើញថាកញ្ញា Olica និងលោក Gloomy Vincent បានដកស្រង់បារ៉ូលចំរៀងឡើងថា«អូនមនុស្សចុងក្រោយ កាន់ដៃបងហើយ យើងសាងក្តីសុខរួមគ្នា» នៅលើខេបសិន MV ចម្រៀងរបស់ពួកគេ។ រីឯគូស្នេហ៍ពិតមួយគូ រឺជាតួសម្តែងនៅក្នុង MV បទចម្រៀងនោះ ដែលមានឈ្មោះឡើងផ្តើមដោយអក្សរ Sដូចគ្នា គឺលោកSereyvuth និងកញ្ញាSakura ក៏បានចែករំលែកសារនៅលើហ្វេសប៊ុកទាក់ទងនឹងក្តីស្នេហ៍របស់ពួកគេតាមរយៈបទចម្រៀងមួយនោះផងដែរនៅមុនថ្ងៃចេញផ្សាយជាផ្លូវការ ដោយបានលើកឡើងខ្លះៗថា«Good Memories are still memories. Our current emotion and feeling are outcomes of those memories»។ តើទស្សនិកជនពេញចិត្តបទថ្មីពីលោក Glomyy Vincent និងលោក Olica កម្រិតណា Let me know in your comment below!