BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានតារា

ម្ចាស់បទ Old Town Road ទទួលស្គាល់ខ្លួនថាជាភេទទី៣

ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 12:06  King Scorpio

Lil Nas X ដែលមានឈ្មោះពិត Montero Lamar Hill មានដើមកំណើតជាជនជាតិអាមេរិក នៅរដ្ឋGeorgia កើតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩៩ បច្ចុប្បន្នជាតារាចម្រៀង រេប និងអ្នកនិពន្ធបទចម្រៀង ផងដែរ។ គាត់បានទទួលកេរ្តិ៍ឈ្មោះល្បីភ្លាមៗបន្ទាប់ពីគាត់ចេញបទចម្រៀងបែប country rap ដែលមាន ចំណងជើងថា “Old Town Road” នៅដើមឆ្នាំ2019 និងទទួលបានការពេញនិយមខ្លាំង រហូតមាន ចំណាត់ថ្នាក់ជាលំដាប់តារាចម្រៀងអន្តរជាតិ Diamond Certificationនៅចុងឆ្នាំ2019នេះដដែល។

បទ “Old Town Road” ចេញបា19សប្តាហ៍ប៉ុណ្ណោះអាចឈជើងជាបទដែលជាប់ចំណាត់ថ្នាក់លេខ1 ក្នុងតារាង US Billboard hot 100 និងបានពានជាច្រើនដូចជា Best Music Video and Best Pop Duo/Group Performance នៅកម្មវិធី 62nd Anuall Grammy Awards ពានSong of the year ពីកម្មវិធី MTV Video Music Awards ព្រមទាំងពាន  Favorite Rap/Hip Hop Song ពីកម្មវិធី American Music Awardsថែមទៀតផង។

Lil Nas X ជាតារាចម្រៀងតែម្នាក់គត់ដែលហ៊ានចេញមុខប្រកាសជាសាធារណៈថាគាត់ជាភេទទី៣(gay) នៅថ្ងៃដែលគាត់ទទួលបានពាន និងជាតារាស្បែកខ្មៅទីមួយដែលប្រកាសថាគាត់ស្រឡាញ់ភេទដូចគ្នា (LGBTQ)បានទទួលពាន Country Music Association។ ទស្សនាវដ្តីអាមេរិកមួយឈ្មោះថា Time បានដាក់ងារឲ្យគាត់ថា”មនុស្សមានឥទ្ធិពលម្នាក់ក្នុងចំណោមមនុស្សមានឥទ្ធិពលទាំង25នៅលើបណ្តាញអុីនធឺនេតក្នុងឆ្នាំ2019” ហើយគាត់ក៏មានឈ្មោះក្នុងទស្សនារដ្តីជំនួញដ៏ល្បី Forbes 30 under 30 នៅឆ្នាំ2020នេះផងដែរ។

បទចម្រៀងល្បីៗរបស់គាត់បានចេញជាបន្តបន្ទាប់មានដូចជា  បទPanini បទRodeo បទMontero (call me by your name) បទ Sun goes down និងបទ Industry Baby៕


ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 12:06  King Scorpio