BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Olaf Scholz អធិការបតីអាល្លឺម៉ង់អះអាងថានឹងជួយសព្វាវុធដល់អ៊ុយក្រែន

ថ្ងៃអង្គារ, 14 ខែមិថុនា 2022 09:17  គុន ច័ន្ទរដ្ឋា

2022-06-14 09.15.15 (1) (1)

DW-

អធិការបតីអាល្លឺម៉ង់ Olaf Scholz និយាយថាទីក្រុង Berlin ប្តេជ្ញាចិត្តថានឹងជួយការពារទឹកដីរបស់ NATO សូម្បីតែ១អ៊ិញជាមួយនឹងដៃគូររបស់ខ្លួន។ លោកនិយាយថាអ៊ុយក្រែននឹងត្រូវបានផ្គត់ផ្គង់នូវប្រព័ន្ធប្រឆាំងនឹងយន្តហោះ។ លោក Olaf Scholz បាននិយាយដូច្នេះមុនពេលដែលលោកកបានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី Slovak  ,Eduardo Heger  និងបាននិយាយដោយទទូចថាការប្តេជ្ញាចិត្តរបស់ទីក្រុង Berlin នឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធដ៏ទំនើប។ "វាច្បាស់ណាស់ថាអ៊ុយក្រែនត្រូវការអាវុធបន្ថែមទៀតដើម្បីការពារខ្លួន" Scholz បាននិយាយ ដោយបន្ថែមថាអាល្លឺម៉ង់បានផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែនចាប់តាំងពីពេលចាប់ផ្តើមនៃការឈ្លានពាន។

"នៅក្នុងតំណាក់កាលដ៏សំខាន់នេះ យើងបានកំពុងពិចារណារពង្រីកនូវការគាំទ្ររបស់យើង យើងនឹងផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធការពារប្រឆាំងនឹងយន្តហោះនិងរ៉ាដាដែលតាមចាប់កាំភ្លើងផ្លោង រួមជាមួយនឹងឧបករណ៍ផ្សេងៗទៀត" លោកអធិការបតីបាននិយាយយ៉ាងដូច្នេះ។ Scholz បាននិយាយថា អាវុធនឹងត្រូវបានផ្គត់ផ្គង់ឲ្យស្របទៅនឹងកិច្ចប្រតិបត្តិការណ៍ជាមួយដៃគូរអឺរ៉ុបនិង NATO ។ លោកបន្ថែមថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលអាល្លឺម៉ង់និងសម្ព័ន្ធមិត្តការពារទឹកដីរបស់ NATO សូម្បីតែ១អ៊ិញ ហើយនឹងបន្ថែមថាអាល្លឺម៉ង់និងបង្កើននូវវត្តមានរបស់ខ្លួននៅស្លាបខាងកើតនៃ NATO។

ថ្មីៗនេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានរិះគន់ Scholz និងមន្ត្រីអាល្លឺម៉ង់នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងប្រព័ន្ធផ្ស័ព្វផ្សាយ ZDF  និងបានជំរុញឲ្យទីក្រុង Berlin កុំឲ្យផ្តល់នូវវិស័យអាទិភាពនៃទំនាក់ទំនងជាមួយរុស្សីលើការការពារអ៊ុយក្រែន។ "យើងត្រូវការពីលោក Scholz នូវភាពច្បាស់លាស់ថាអាល្លឺម៉ង់គាំទ្រអ៊ុយក្រែន" លោកនិយាយ។ "លោកនិងរដ្ឋាភិបាលរបស់លោកត្រូវតែសំរេចចិត្ត ដោយមិនអាចដោះដូរទំនាក់ទនងរវាងអ៊ុយក្រែននិងរុស្សីបានទេ"។ Yuri  Sak  ទីប្រឹក្សារក្រសួងការពារជាតអ៊ុយក្រែន បានប្រាប់DW ថា "Donbasនឹងមិនចាញ់ទេ" ការប្រយុទ្ធនៅតែបន្ត។

"វាជាការប្រយុទ្ធដ៏ស្វិតស្វាញ វាជាការប្រយុទ្ធដ៏រស់រវើក ហើយប្រាកដណាស់ថាយើងមានកម្លាំងតិចជាងសត្រូវ"។ Sakនិយាយថា "កងកម្លាំងរុស្សីមានឧត្តមភាពនៅពេលដែលប្រើប្រាស់កាំភ្លើងផ្លោង"។ និយាយដោយត្រង់ "ពួកគេបានរាំងស្កាត់ទីក្រុងនិងភូមិក្នុងតំបន់ Uhansk ក៏ដូចជា Donetsk នៅក្នុងទស្សនៈបំផ្លិចបំផ្លាញ" លោកបានបន្ថែម។ Sak និយាយថា រឿងតែ១ដែលយើងត្រូវការក្នុងពេលនេះ គឺប្រាកដណាស់អាវុធធុនធ្ងន់ពីដៃគូរអន្តរជាតិរបស់យើង។ បើសិនជាវាមកដល់ទាន់ពេលវេលា វានឹងមានការរងគ្រោះតិច។


ថ្ងៃអង្គារ, 14 ខែមិថុនា 2022 09:17  គុន ច័ន្ទរដ្ឋា