BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Olaf Schoalz ស្បថចូលកាន់តំណែងជាអធិការបតី អាល្លឺម៉ង់

ថ្ងៃព្រហស្បតិ៍, 09 ខែធ្នូ 2021 08:38  គុន ច័ន្ទរដ្ឋា

photo_2021-12-09_08-23-59 (1)

DW-

សភាថ្មីរបស់អាល្លឺម៉ង់បានបោះឆ្នោតជ្រើសរើស Olaf Schoal ជាអធិការបតី ខណៈដែលអ្នកស្រី Angela Merkel បានចាកចេញបន្ទាប់ពីកាន់តំណែងអស់រយៈពេល១៦ឆ្នាំ នៅក្នុងប្រទេសអឺរ៉ុបដែលមានសេដ្ឋកិច្ចធំជាងគេ។ ការបោះឆ្នោតនៅវេនព្រឹក ដោយសភាជាន់ទាបដោយសម្ងាត់ និងមិនមានការពិភាក្សាដេញដោលត្រូវបានគេមើលឃើញថា គ្រាន់តែជាទម្រង់ការ។ ប្រធានរដ្ឋសភា Babel Bas បានចាប់ផ្តើមប្រារព្ធការបោះឆ្នោត សមាជិកសភាបានបោះឆ្នោត ដែលមានសម្លេងគាំទ្រ ៣៩៥ ក្នុងចំណោមអាសនៈសភាដែលមាន ៧០៧ ធាសនៈ សំរាប់លោក Olaf Schoal ឲ្យក្លាយទៅជាអធិការបតីថ្មីដែលជាប្រមុខនៃរដ្ឋាភិបាល។

ទោះបីជាយ៉ាងណាក៏ដោយ សមាជិកទាំងអស់របស់ Schoal ដែលគេហៅថា “រដ្ឋាភិបាលចម្រុះភ្លើងស្តុប” បានបោះឆ្នោតឲ្យលោកទាំងអស់នោះទេ បើសិនជាពួកគេបោះទាំងអស់គ្នាគាំទ្រលោក លោកនឹងបានទទួលសម្លេងគាំទ្រចំនួន ៤១៦សម្លេង។ មាន៣០៣សម្លេងប្រឆាំង និង៦អនុប្បវាទនៃសម្លេងឆ្នោតសរុបទាំងអស់៧៣៦សម្លេង។ សំរាប់ខ្លួនលោក Schoal បាន Tweet ថាលោកបានទទួលនូវកាតព្វកិច្ច នៅពេលដែលមានការអំពាវនាវឲ្យរូបលោកទទួលដោយប្រធានរដ្ឋសភា “ខ្ញុំឆ្លើយថា បាទ” លោកសរសេរ។

60061962_303

60061940_303

គណបក្សសង្គមប្រជាធិបតេយ្យប្រកាន់កណ្តាលនិយមឆ្វេង (SDP) របស់លោក Schoal បានលេចចេញមកជាគណបក្សដែលធំជាងគេកាលពីការបោះឆ្នោតទូទាំងប្រទេសក្នុងខែកញ្ញា ហើយក៏បានធ្វើការពិភាក្សាជាមួយនឹងគណបក្សនិយមបរិស្ថាន បៃតង (Green) និងគណបក្ស ប្រជាធិបតេយ្យសេរីដែលនិយមធុរកិច្ច (FDP) បង្កើតបានជារដ្ឋាភិបាលចម្រុះមួយ។ បន្ទាប់ពីការបោះឆ្នោត Schoal បានធ្វើដំណើរឆ្ពោះទៅដោយក្បួនរថយន្តហែរហមទៅកាន់វិមានប្រធានធិបតី Schloss Bellevue ជាកន្លែងដែលលោកប្រធានាធិបតីអាល្លឺម៉ង់ បានប្រគល់ជូនលោកនូវឯកសារជាផ្លូវការនៃការតែងតាំង។

បន្ទាប់មក Schoal បានវិលត្រឡប់មកកាន់វិមានរដ្ឋសភាវិញ ដើម្បីស្បថចូលកាន់តំណែង។ បន្ទាប់មកលោកអធិការបតីថ្មីបានវិលត្រលប់ម្តងទៀតទៅកាន់វិមានប្រធានធិបតីវិញជាមួយនឹងគណៈរដ្ឋមន្ត្រីថ្មី ដែលទើបនឹងជ្រើសរើសជារដ្ឋមន្ត្រីថ្មី ដើម្បីប្រារព្វពិធី។ គណៈរដ្ឋមន្ត្រីបានបង្កើតឡើងដោយមានសមាជិករដ្ឋមន្ត្រីចំនួន១៦រូប, ៧រូបមកពី SDP , ៥រូបមកពី Green និង ៤រូបមកពី FDP។ នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីនៃអ្នកស្រី Angela Merkel ត្រូវប្រគល់ទីស្តីការរដ្ឋមន្ត្រីជូនទៅអ្នកស្នងតំណែង៕

59923338_303-1

60062146_303

 


ថ្ងៃព្រហស្បតិ៍, 09 ខែធ្នូ 2021 08:38  គុន ច័ន្ទរដ្ឋា