បុរសម្នាក់ប្រដាប់ដោយកាំភ្លើងវែង និងកាំភ្លើងខ្លីបានសម្លាប់មនុស្ស៤នាក់ នៅក្នុងអគារវេជ្ជសាស្ត្រក្នុង Tulsa នៃរដ្ឋ Olkahama កាលពីថ្ងៃពុធ មុនពេលដែលបានបាញ់ខ្លួនឯង ប៉ូលីសបាននិយាយ។ ដែលនៅក្នុងតំណាក់កាលជាចុងក្រោយជាបន្តបន្ទាប់នៃការបាញ់សម្លាប់យ៉ាងរង្គាលនៅក្នុងសហរដ្ឋអាមេរិក។ ប៉ូលីសបានមកដល់មន្ទីរពេទ្យ St. Francis ៣នាទីមុនបន្ទាប់ពីបានទទួលទូរស័ព្ទអំពីការបាញ់ប្រហារកាលពីថ្ងៃពុធរសៀល និងបន្ទាប់ពីបានលឺសម្លេងនៃកាំភ្លើងនៅលើអគារ Natalie ជាន់ទី២, អនុប្រធានប៉ូលីសនៅ Tulsa លោក EricDalglesish បានប្រាប់អ្នកយកព័ត៌មាន។
មន្ត្រីបានធ្វើទំនាក់ទំនងជាមួយជនរងគ្រោះនិងជនសង្ស័យ៥នាទីក្រោយមក Dalgleish បាននិយាយ។ ការឆ្លើយតបរបស់ប៉ូលីសបានលេចចេញមកនៅក្រោមការកើនឡើងនៃការរិតបន្តឹង បន្ទាប់ពីមានខ្មាន់កាំភ្លើងបានបាញ់សម្លាប់កូនក្មេងចំនួន១៩នាក់ និងគ្រូបង្រៀន២នាក់ កាលពីសប្តាហ៍មុននៅក្នុងថ្នាក់រៀននៃសាលាមួយនៅក្នុងរដ្ឋ Texas ខណៈដែលមន្ត្រីប៉ូលីសបានរង់ចាំនៅខាងក្រៅអស់រយៈពេលជិត១ម៉ោង។ នៅពេលដែលសួរដោយអ្នកយកព័ត៌មានថា តើប៉ូលីសបានហាត់ហ្វឹកហ្វឺនឡើងវិញដែរឬទេ ឬក៏បានគិតអំពីអ្នកដែលបាញ់ប្រហារដ៏សកម្មបន្ទាប់ពីឧប្បតិហេតុកើតឡើងនៅ Ulvalde, ការបាញ់នៅសាលារៀនក្នុងរដ្ឋTexas, Dalgleish បាននិយាយថា “ខ្ញុំគិតថាវាប្រហែលជានៅថ្មីៗសំរាប់ក្នុងចិត្តអ្នកផងទាំងឡាយ”។
"ខ្ញុំនឹងនិយាយថា ការពិនិត្យឡើងវិញនៅ Tulsa វាជារឿងជាប្រចាំ ខ្ញុំសប្បាយចិត្ត ចំពោះអ្វីដែលយើងបានដឹងរហូតមកដល់ពេលនេះដោយយោងទៅតាមចម្លើយនៃមន្ត្រីរបស់យើង" Dalgleish បាននិយាយ។ ឧប្បត្តិហេតុកាលពីថ្ងៃពុធនៅ Tulsa បានកើតឡើងបន្ទាប់ពីមានការបាញ់សម្លាប់យ៉ាងរង្គាល ដែលជំរុញឲ្យមានកិច្ចពិភាក្សារអំពីការត្រូតត្រានៃការប្រើប្រាស់អាវុធ។ ២សប្តាហ៍មុនការបាញ់សម្លាប់នៅ Ulvade ខ្មាន់កាំភ្លើងស្បែកសម្នាក់បានបាញ់សម្លាប់មនុស្សប្រហែល១០នាក់នៅក្នុងផ្សារទំនើបមួយនៅទីក្រុង New York ដែរ។
ប៉ូលីសនៅ Tulsa បាននិយាយថាពួកគេបានព្យាយាមកំណត់នូវអត្តសញ្ញាណរបស់ជនសង្ស័យ ដែលគេធ្វើការប៉ាន់ស្មានថាមានអាយុប្រហែលជាពី៣៥ ទៅ ៤០ឆ្នាំ តែមិនទាន់មានសេចក្តីលំអិតណាមួយថា តើអ្វីទៅដែលនៅពីក្រោយការបាញ់ប្រហារនេះទេ។ អគារ Natalie មានការិយាល័យវេជ្ជបណ្ឌិតរូមទាំងមជ្ឈមណ្ឌលកែរទម្រង់កាយ Dalgleish បាននិយាយដោយបន្ថែមថា លោកជឿជាក់ថាជនរងគ្រោះប្រាកដជាមានទាំងអ្នកជម្ងឺ និងបុគ្គលិកពេទ្យ។ សេតវិមាន បាននិយាយថា លោកប្រធានាធិបតី Joe-Biden បានចេញមកធ្វើសន្និសិទ្នកាសែតយ៉ាងខ្លីអំពីការបាញ់ប្រហារនេះ និងបានគាំទ្រចំពោះរដ្ឋ និងមន្ត្រីនៅក្នុងរដ្ឋ Tulsa ៕