BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ីកណ្តាលមិនចូលរួមប្រជុំជាមួយអង្គការកិច្ចសហប្រតិបត្តិការមូស្លីម(OIC)ក្នុងការទទួលស្គាល់តាលីបង់

ថ្ងៃអាទិត្យ, 19 ខែធ្នូ 2021 13:23  គុន ច័ន្ទរដ្ឋា

photo_2021-12-19_10-42-13

Republicworld-

ប៉ាគីស្ថានបានបន្តជួយគាំទ្រ ដើម្បីឲ្យមានការទទួលស្គាល់រដ្ឋាភិបាលតាលីបង់បណ្តោះអាសន្ន នៅក្នុងវេទិការអន្តរជាតិទោះបីជាមានរបាយការណ៍ពីការរំលោភសិទ្ធមនុស្សនៅក្នុងអាហ្វហ្គានីស្ថាន។ នៅក្នុងការបរាជ័យចំពោះការខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន ដើម្បីជួយលើកទឹកចិត្តរដ្ឋាភិបាលចាំផ្ទះតាលីបង់ សមាជិកទាំង៥នៃប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការមូស្លីម (OIC) បានជ្រើសរើសចូលរួមប្រជុំនៅក្នុងកិច្ចសន្ទនាអាស៊ីកណ្តាលលើបញ្ហាអាហ្វហ្គានីស្ថាន នៅទីក្រុងញូវដែល្លីដែលដឹកនាំដោយឥណ្ឌា។

រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំង៥ គឺ Kazakhstan, សាធារណរដ្ឋ Kyrgyz, Tajikistan, Turkmenistan និង Uzbekistan ដែលព្រឹត្តិការនោះនឹងបន្តដល់ថ្ងៃច័ន្ទ។ វាមានរឿងពាក់ព័ន្ធ ដើម្បីនឹងធ្វើការវែកញែកថា ប៉ាគីស្ថានបានបន្តជួយគាំទ្រដើម្បីឲ្យមានការទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់នៅក្នុងវេទិការអន្តរជាតិ ទោះបីជាមានរបាយការណ៍ថាមានការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរក៏ដោយ។ នៅក្នុងការប៉ុនប៉ងផ្សេងទៀត អ្នកដែលមានការអាណិតអាសូរ ចំពោះពួកតាលីបង់បានដាស់អារម្មណ៍ប្រទេសមូស្លីម ដែលនៅជិតខាងនិងបានកោះប្រជុំប្រទេសមូស្លីមដែលមានចំនួន៥៧ប្រទេស នៃ OIC ដើម្បីជជែកពីភាពស្របច្បាប់នៃរបបតាលីបង់។

ទោះជាយ៉ាងណាក៏ដោយ ការប្រជុំនេះបានកើតឡើងគាប់ជួនពេលជាមួយគ្នាជាមួយនឹងការប្រជុំលើកទី៣នៃកិច្ចសន្ទនា ឥណ្ឌា-អាស៊ីកណ្តាល ដែលរដ្ឋមន្ត្រីក្រសួងការបរទេសត្រូវបានគេរំពឹងថានឹងផ្តោតទៅលើការអភិវឌ្ឍន៍នៅក្នុង អាហ្វហ្គានីស្ថាន។ ទន្ទឹមគ្នានោះដែរ ឥណ្ឌាបានទទួលនូវការទុកចិត្តនិងកិច្ចសហប្រតិបត្តិការណ៍ពីប្រជាជាតិអាស៊ីកណ្តាល និងបស្ចឹមប្រទេសត្រួតពីលើគ្នា។ ឥណ្ឌាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាងនៃអាហ្វហ្គានីស្ថាន និងបាននាំមកនូវសន្តិភាព និងស្ថិរភាពដល់ប្រទេសដែលបែកបាក់ដោយសារសង្រ្គាមនេះ។

ទោះបីជាប៉ាគីស្ថានបានអំពាវនាវដល់រុស្សី និងចិនឲ្យគាំទ្រក្នុងរឿងនេះ កិច្ចសន្ទនាអំពីសន្តិសុខនៅក្នុងតំបន់កាលពីខែមុននៅក្នុងប្រទេសឥណ្ឌា, រុស្សីនៅតែជាសមាជិកមួយដ៏គួរឲ្យកត់សំគាល់ ដោយបានចង្អុលបង្ហាញថាខ្លួនមិនបានធានារ៉ាប់រងជាមួយប៉ាគីស្ថាននោះទេ។ ទោះបីជាបន្ទាប់ពីឡើងកាន់អំណាចអស់រយៈពេល៤ខែមកហើយក្តី ពួកតាលីបង់បានបរាជ័យក្នុងការអនុវត្តិន៍នូវលក្ខ័ណទុកជាមុនដែលខ្លួនបានសន្យា ដែលនៅក្នុងនោះរួមមាន ការធានានូវសង្គមសេរីបន្ថែមទៀត បន្ទាប់ពីបានឡើងកាន់អំណាច។

ពួកតាលីបង់បាននិយាយថា គេនឹងកំចាត់នូវជំរកដ៏សុខសាន្តរបស់ភេវរករ រៀបចំឲ្យរដ្ឋាភិបាលដែលមកពីគ្រប់ដំណើរជីវិតនៅក្នុងសង្គម ព្រមទាំងធានានូវប្រព័ន្ធអប់រំសំរាប់កុមារនិងស្ត្រី ប៉ុន្តែបើតាមរបាយការណ៍របស់ UN ក្នុងរយៈពេលប៉ន្មានខែក្រោយពេលបានឡើងកាន់អំណាចនេះ ពួកតាលីបង់មិនបានអនុវត្តិន៍ទៅតាមអ្វីដែលពួកគេបានសន្យានោះទេ៕


ថ្ងៃអាទិត្យ, 19 ខែធ្នូ 2021 13:23  គុន ច័ន្ទរដ្ឋា