BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារារ៉េបថៃ OG Bobby បញ្ចេញវីឌីអូសកម្មភាពក្រៅឆាកនៅកម្ពុជា និងបទចម្រៀង Young Man ជាមួយ វណ្ណដា 

ថ្ងៃព្រហស្បតិ៍, 11 ខែសីហា 2022 16:13  BeeTube News

តារារ៉េបរបស់ប្រទេសថៃមួយរូបមកពីផលិតកម្ម HypeTrain មានឈ្មោះថា Og bobby មួយរយៈពេលចុងក្រោយនេះឃើញថាលោកកំពុងមានសកម្មភាពមួយចំនួននៅក្នុងប្រទេសកម្ពុជា។ តាមរយៈបទ YoungMan ដែលជាការរួមសហការរបស់លោកជាមួយនឹងផលិតកម្មបារមី បានធ្វើអោយអ្នកគាំទ្រនៅកម្ពុជាជាច្រើននាក់បានចាប់ផ្តើមស្គាល់លោកច្រើនឡើងៗបន្ទាប់ពីទស្សនាការសម្តែងរួមគ្នារបស់លោកជាមួយនឹងលោកវណ្ណដាហើយ។​​​ យ៉ាងណាមិញគេសង្កេតឃើញថាលោកOgBobby និងលោកវណ្ណដាមានសកម្មភាពនៅលើបណ្តាញសង្គមជាមួយគ្នាច្រើនដែរ ដូចជាថ្មីៗនេះលោកOgBobbyក៏បានបង្ហេាះរូបថតលោកជាមួយនឹងលោកវណ្ណដា ព្រមទាំងមានការចែកលែកសាររបស់គ្នាជាញឹកញាប់ ដែលធ្វើអោយមហាជនអាចទាយបានថាពួកគេទាំងពីរនាក់កំពុងមានសកម្មភាពការងារជាមួយគ្នា និងមានភាពស្និទ្ធស្នាលនឹងគ្នាទៀតផង។ ហើយនៅក្នុងដើមខែសីហានេះ បន្ទាប់ពីបទចំរៀង«YoungMan»របស់ពួកគេបានធ្វើការចេញផ្សាយបានរយៈពេលមួយខែផលិតកម្ម HypeTrain ក៏បានបញ្ចេញវីឌីអូដំណើរបេសកកម្មរបស់លោកOgBobbyមកក្នុងប្រទេសកម្ពុជាផងដែរដែលបង្ហាញពីសកម្មភាពខ្លះៗរបស់លោកក្នុងការថតបទចំរៀងYoungManជាមួយក្រុមការងារបារមីនៅលើឆាណែលយូធូប និងហ្វេសប៊ុកផេកផ្លូវការរបស់ពួកគេ។ 

Vannda-OGBobby-2000x1270-1-696x442

តាមរយៈវីឌីអូ​​​មួយនេាះបានផ្តិតជាប់នូវហេតុការណ៍ផ្សេងនៅក្នុងរយៈពេល៣ថ្ងៃនៃបេសកកម្មការងាររបស់លោករាប់ចាប់តាំងពីថ្ងៃមកដល់កម្ពុជាដំបូងរហូតមកដល់ថ្ងៃដែលលោក និងក្រុមការងារវិលត្រលប់ទៅវិញ។ បេសកកម្មមួយនេះធ្វើអោយអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាស្គាល់ពីរូបលោកកាន់តែច្បាស់ និងធ្វើអោយអ្នកគាំទ្រក្នុងស្រុករបស់លោកក៏ពេញចិត្តនឹងដំណើរការងារសិល្បៈរបស់លោកជាមួយឆាកអន្តរជាតិ។ កត់សំគាល់ផងដែរថានៅក្នុងបទចំរៀងRunthetownដែលជាការបកស្រាយរួមគ្នារបស់លោកវណ្ណដា និងក្រុមសិល្បករមកពីប្រទេសថៃ លោកOgbobbyក៏ជាបុគ្គលម្នាក់ដែលបានចូលរួមសរសេរប៉ារ៉ូលចំរៀងផងដែរ។ ការសហការរបស់សិល្បករថៃនិងកម្ពុជាបានធ្វើអោយអ្នកគាំទ្ររបស់ពួកគេស្គាល់ពីគ្នារឹតតែច្បាស់ ហើយការលាយបញ្ចូលគ្នានៃរបាំងភាសានិងវប្បធម៌នេះនឹងបណ្តុះអោយមានការស្រលាញ់ជាតិសាសន៍ផ្ទាល់ខ្លូន និងគោរពដល់ជាតិសាសន៍ដទៃទៀតដោយទឹកចិត្តមនុស្សធម៌។

VannDa-and-OG-Bobby-1

 


ថ្ងៃព្រហស្បតិ៍, 11 ខែសីហា 2022 16:13  BeeTube News