ក្រោយពីការចេញផ្សាយបទចម្រៀង Run the Town រវាងលោក Vannda និងតារារ៉េបថៃ ft Hero ។ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ យើងសង្កេតឃើញថាមានការទទួលបានការគាំទ្រពីប្រជាជនខ្មែរនិងប្រជាជនថៃ ដែលនិយមប្រភេទតន្ត្រី Hip Hop ជាខ្លាំង។ យ៉ាងណាមិញវណ្ណដាប្រកាសជាផ្លូវនូវការសហការជាលើកដំបូង ជាមួយនឹងតារារ៉េបវ័យក្មេងសញ្ញាតិថៃ OG BOBBy ក្រោមចំណងជើងថា Young Man បើទោះបីជាតារារ៉េបទាំងពីរស្ថិតនៅផលិតកម្មផ្សេងគ្នាក៏ដោយ។
យោងទៅតាមការផុសនៅក្នុងផេកផ្លូវការរបស់លោកវណ្ណដា រួមគ្នា ជាមួយតារារ៉េបថៃខាងលើ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ជាមួយឃ្លាបញ្ជាក់ថានេះគឺជាបទចម្រៀងលេខទី ១២ នៃអាល់ប៊ុម SKULL 2 រដូវកាលទី ១ ដែលនឹងចេញថ្ងៃសុក្រសប្តាហ៍នេះ។ មិនត្រឹមតែប៉ុណ្ណោះកាលពីម្សិញមិញលោកបានសរសេរក្នុងផេកផ្លូវការរបស់លោកថា ខ្ញុំនិង my bro នឹងឈានដល់ចំណុចកំពូលរួមគ្នា ដោយមានការបញ្ជាក់ថានឹងមាន Subtitle ជាភាសាអង់គ្លេស និងភាសាថៃផងដែរ។ ចង់ដឹងថាវីដេអូចម្រៀងថ្មីជាមួយតារារ៉េបថៃវ័យក្មេងខាងលើនេះមានភាពប្លែក នឹងអស្ចារ្យជាង Project មុនៗ របស់លោកកម្រិតណា
កុំភ្លេចទន្ទឹងរង់ទាំងអស់គ្នានៅថ្ងៃទី១ខែកក្តដា នៅលើផេក Facebook ផ្លូវការនិង លើ Channal Youtube របស់លោក ខាងមុខនេះ។
Article by Sammang Nann & Sim Sopheap