BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

OG Bobby នឹងបញ្ចេញបទថ្មីជាមួយ VannDa ម្តងទៀត​ចំណងជើងថា “Bong”

ថ្ងៃអង្គារ, 18 ខែតុលា 2022 15:36  BeeTube News

The party boy is ready to come back! ជាក់ស្តែងលោកវណ្ណដា និងលោក OG Bobby បានធ្លាប់ចេញចំរៀងជាមួយគ្នានូវបទ«Young Man» ដែលមានលេខរៀងទី១២នៅក្នុងអាល់ប៊ុម Skull 2 season 1 រួចមកហើយដែលបានចេញថ្មីៗនេះ ។ គួរបញ្ជាក់ផងដែរលោក OG Bobby គឺជាតារារ៉េបមួយរូបមកពីផលិតកម្ម HYPE TRAIN ហើយលោកបានចេញបទចម្រៀងថ្មីចាស់មួយចំនួនដូចជា Famous in a hurry, All my life, Having My Way, និង​​​ Pain in the Ghetto ជាដើម តែនៅពេលនេះពួកគេគ្រោងនឹងចេញចំរៀងទី២ជាមួយនឹងគ្នាម្តងទៀតដោយកាលពីពេលថ្មីៗនេះលោក OG Bobby បានត្រលប់មកជាមួយនឹង Single អាល់ប៊ុមចម្រៀងថ្មីដែលនឹងបកស្រាយរួមគ្នាជាមួយនឹងលោកវណ្ណដាផ្ទាល់ដែលបទចម្រៀងនោះមានចំណងជើងថា«Bong» ហើយនឹងត្រូវ Release ក្នុងពេលឆាប់ៗនៅថ្ងៃទី ២០ ខែតុលា ខាងមុខនេះ។​​​ 

312059617_2397504210434242_888249568429780123_n

សង្កេតឃើញតាមរយៈរូបភាព Cover នៅលើអាល់ប៊ុមមួយនេះ ហាក់ដូចជាមានបង្ហាញលក្ខណៈ Vibe បែបChill Chill និងបរិយាកាស Summer នៅក្នុងបទចំរៀង។ យ៉ាងណាមិញផងដែរយើងមិននៅមិនទាន់អាចគូសបញ្ជាក់អត្ថន័យនៃបទចំរៀងចំណងជើង«បង»នេះទៅនឹង Concept Summerនៃបទចម្រៀងទាំងមូលយ៉ាងណាខ្លះនោះទេ ហើយក៏មិនទាន់ប្រាកដដែរថាតើបទចម្រៀងមួយនោះមានទីតាំងថតនៅក្នុងប្រទេសណា តើជាកម្ពុជា រឺមួយប្រទេសថៃនោះដែរ អញ្ចឹងមានតែរង់ចាំទស្សនាទាំងអស់គ្នាតែប៉ុណ្ណោះ


ថ្ងៃអង្គារ, 18 ខែតុលា 2022 15:36  BeeTube News