BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

OG Bobby “Bong” ft.Vannda ទទួលបានការចូលទស្សនា១លានដងតិចជាង២៤ម៉ោង

ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2022 16:32  BeeTube News

ការចាប់ដៃគូសហការរវាងលោក OG Bobby និងលោកVannda លើបទចម្រៀងទី២ជាថ្មីនេះមិនមែនជារឿងចៃដន្យនោះទេក្រោយពីបទទី១របស់ពួកគេ«Young Man» ​​​បានចេញផ្សាយកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២កន្លងមក។ យោងទៅតាមបទសម្ភាសន៍មួយរបស់ទស្សនាវដ្តី HipHopDX Asia ជាមួយនឹងលោកវណ្ណដាបានអោយដឹងពីទស្សនៈខ្លះៗរបស់វណ្ណដាអំពីការរួមសហការការងារជាមួយនឹងលោក OG Bobby។ ដោយលោកវណ្ណដាបានសម្តែងប្រាប់ថាលោកនឹងជ្រើសរើសសិល្បករណាជាដៃគូចម្រៀងរបស់លោកដែលមានភាពស៊ីគ្នាជាមួយនឹង Vibe របស់លោក ក៏ដូចជាជាមួយនឹងឧបករណ៍តន្រ្តីរបស់លោក ពីព្រោះលោកគឺជាProducerចម្រៀងម្នាក់ ដូច្នេះហើយលោកត្រូវការជ្រើសរើសដៃគូចម្រៀងណាដែលមានសំលេងត្រូវគ្នាជាមួយនឹងលោក ជាក់ស្តែងដូចជាលោក OG Bobby ផ្ទាល់ ដែលលោកមានសំលេងត្រូវគ្នាជាមួយនឹងលោកវណ្ណដាផងដែរ។ លោកវណ្ណដាក៏បន្ថែមទៀតផងដែរថានេះគឺជាអ្វីដែលលោកគិតដល់ ហើយលោកក៏រំពឹងថានឹងអាចរួមសហការការងារជាមួយនឹងលោក OG Bobby បាននៅក្នុងអាល់ប៊ុម ​​​Skull2 Season2ផងដែរ។ សំរាប់បទចម្រៀងថ្មីរបស់ពួកគេដែលមានចំណងជើងថា«បង»នេះផងដែរ ត្រូវបានចេញនៅលើឆាណែលផ្លូវការរបស់ផលិតកម្មផ្ទាល់ដែលមានឈ្មោះថា HYPE TRAIN GROUP កាលពីថ្ងៃទី២០ ខែតុលា ប្រហែលរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យៈពេល៤ខែបន្ទាប់ពីការចេញផ្សាយបទទី១របស់ពួកគេ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសទាំងពីរគឺកម្ពុជា និងថៃ ដែលមានចំនួនអ្នកចូលទស្សនារហូតដល់១លានដងនៅលើយូធូបនៅក្រោមរយៈពេល២៤ម៉ោងប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ មិនតែប៉ុណ្ណោះទាំងប្រជាជនថៃនិងកម្ពុជាសុទ្ធតែបានធ្វើការ React លើបទចម្រៀងនេះជាច្រើនផងដែរ។


ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2022 16:32  BeeTube News