BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីបាញ់មីស៊ីលចូលទីក្រុង Odessa ខណៈដែលសហរដ្ឋអាមេរិកបន្ថែមអាវុធទៅឲ្យទីក្រុង Kyiv

ថ្ងៃអង្គារ, 10 ខែឧសភា 2022 16:47  គុន ច័ន្ទរដ្ឋា

2020-01-09T143811Z_2058251539_RC2ECE95OOIU_RTRMADP_3_RUSSIA-PUTIN-MILITARY-scaled-e1580491543263

កងកម្លាំងរុស្ស៊ីបានរិតបន្តឹងការប្រយុទ្ធរបស់ពួកគេទៅលើអ៊ុយក្រែនភាគខាងកើត និងបានបាញ់មីស៊ីលទៅលើទីក្រុងកំពង់ផែ Odessa ខណៈដែលលោកប្រធានាធិបតី Joe-Biden បានចុះហត្ថលេខាលើច្បាប់ដើម្បីពន្លឿនការដឹកនាំសព្វាវុធទៅឲ្យអ៊ុយក្រែន។ ទីក្រុងភាគខាងត្បូងត្រូវបានរងគ្រោះជាបន្តបន្ទាប់ដោយមីស៊ីលកាលពីថ្ងៃច័ន្ទ កំទេចអគារជាច្រើន ធ្វើឲ្យឆេះមជ្ឍមណ្ឌលលក់ទំនិញ និងបានសម្លាប់មនុស្សម្នាក់ ក្រុមប្រឹក្សារបស់ទីក្រុងនេះបាននិយាយ បន្ទាប់ពីប៉ុន្មានម៉ោងនៃទស្សនកិច្ចមួយរបស់ក្រុមប្រឹក្សាអឺរ៉ុបលោកប្រធាន Charl Michel ។

ខណៈដែលរុស្សីបានបង្កើននូវការប្រយុទ្ធរបស់ខ្លួន ដើម្បីចាប់យកភាគខាងកើតនៃអ៊ុយក្រែន លោកប្រធានាធិបតី Joe-Biden បានចាប់យកវិធានការក្នុងសង្រ្គាមលោកលើកទី២ មកប្រើប្រាស់ឡើងវិញដើម្បីជួយទីក្រុង Kyiv ដោយបើកបញ្ជូននូវកាំភ្លើងធំ រថក្រោះ មីស៊ីលប្រឆាំរថក្រោះនិងយន្តហោះ និងយុទ្ធោបករណ៍ដ៏ខ្លាំងក្លារបស់លោកខាងលិច។ "សហរដ្ឋអាមេរិកបានបញ្ជូនជំនួយយោធាទៅឲ្យអ៊ុយក្រែនអស់ជាង៤,០០០ពាន់លានរួចទៅហើយ ដែលធ្វើឲ្យតម្លៃនាការឈ្លាន ពានមានតម្លៃកាន់តែច្រើន" Biden បាននិយាយនៅពេលដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

ap22064690765882-e1646564355403-640x400

ក្នុងពេលថ្មីៗនេះមីស៊ីលត្រូវបានគបង្ហាញនៅក្នុងក្បួនព្យុះហយាត្រានៅទីលានក្រហមនៃទីក្រុងមូស្គូ ខណៈដែលលោកប្រធានាធិបតី Vladimir Putin ស្វែងរកការបង្ហាញនូវមោទនភាពរបស់ជាតិនៅក្នុងពិធីបុណ្យខួបរំលឹកនៃការវាយបំបាក់ពួក Nazi អាល្លឺម៉ង់ក្នុងការគាំទ្រនូវអ្វីដែលជាសង្រ្គាមមួយបានសម្លាប់មនុស្សជាច្រើនពាន់នាក់ ព្រមទាំងបានបញ្ជូនមនុស្សជាច្រើនលាននាក់ឲ្យនិរទេសខ្លួន។ នៅលើទឹកដីអ៊ុយក្រែន ចៅហ្វាយខេត្តនៃខេត្ត Luhansk បានរាយការណ៍ថា “ជាសមរភូមិដ៏ក្តៅគគុក” នៅសមរភូមិមុខនៃ Bilogorivka និង Rubizhine ។ អ្នកកាសែត AFP បានរាយការណ៏មកថា គេបានឃើញខ្សែរថយន្ត ដែលមានដឹកទាហានពេញៗ និងសម្ភារៈសឹកនៅតាមផ្លូវដែលចេញពីទីក្រុង Severodonetsk ដែលជាមូលដ្ឋានចុងក្រោយប្រឆាំងនឹងពួករស្ស៊ី ដោយបាននិយាយថាអ៊ុយក្រែនត្រូវបានរុញច្រានពីផ្នែកខ្លះនៃសមរភូមិមុខ។

2_UKRAINE-RUSSIA-CONFLICT

នៅក្នុងទីក្រុងកំពង់ផែដែលខ្ទេចខ្ទាំភាគខាងត្បូង Mariopol ក្រុមបំបែករដ្ឋដែលនិយមរុស្សីបានប្រារព្វនូវទិវាជ័យជំនះ ដែលមេដឹកនាំរបស់គេ Denis Pushilin និងអ្នកស្រុកបានកាន់ផ្ទាំងដាដ៏ធំពណ៌ខ្មៅ និងទឹកក្រូចនៃ Saint George ឆ្លងកាត់ទីក្រុងដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីមានការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕


ថ្ងៃអង្គារ, 10 ខែឧសភា 2022 16:47  គុន ច័ន្ទរដ្ឋា