BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទោះបីជាមានកំហឹងដោយការផ្លោងដាក់ Odessa អ៊ុយក្រែននៅតែរៀបចំដឹកគ្រាប់ធុញ្ញជាតិចេញ

ថ្ងៃអាទិត្យ, 24 ខែកក្កដា 2022 16:07  គុន ច័ន្ទរដ្ឋា

photo_2022-07-24_15-27-28

Reuters-

អ៊ុយក្រែនបានកំពុងរៀបចំខិតខំប្រឹងប្រែងកាលពីថ្ងៃអាទិត្យដើម្បីចាប់ផ្តើមឡើងវិញក្នុងការដឹកគ្រាប់ធុញ្ញជាតិចេញពី Odessa និងកំពង់ផែដ៏ទៃទៀតក្នុងសមុទ្រខ្មៅបន្ទាប់ពីមានការវាយប្រហារមួយដោយមីស៊ីលដែលដាក់ការសង្ស័យថាតើរុស្សីនឹងផ្តល់កិត្តិយសលើកិច្ចព្រមព្រៀងដែលមានគោលបំណងសម្រួលនូវការខ្វះខាតម្ហូបអាហារដែលបណ្តាលមកពីសង្រ្គាមនោះដែរឬទេ។ លោកប្រធានាធិបតី Volodymyr Zelensky បានប្រកាសប្រឆាំងទៅនឹងការវាយប្រហារមកលើ Odesa ថាជារឿងដ៏ងងើលដែលមិនអាចទទួលយកបាន ដែលបង្ហាញថាទីក្រុងមូស្គូមិនអាចទុកចិត្តបានក្នុងការអនុវត្តិន៍នូវកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រដែលសម្របសម្រួលដោយទួរគីនិងអ.ស.ប.។

ទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលម្នាក់បាននិយាយថា ការៀបចំក្នុងការបន្តដឹកតាមកុប៉ាល់កំពុងតែដំណើរការ ហើយប្រព័ន្ធផ្ស័ព្វផ្សាយសាធារណៈ Suspline បានដកស្រង់សម្តីយោធាអ៊ុយក្រែនថា មីស៊ីលមិនបានធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់កំពង់ផែទេ។ កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយទីក្រុងមូស្គូនិង Kyiv បានឲ្យឃើញថាជាការបំបែកនូវភាពទាល់ច្រកផ្នែកការទូតដែលនឹងជួយជំរុញឲ្យតម្លៃម្ហូបអាហារក្នុងពិភពលោកធា្លក់ចុះថោក ប៉ុន្តែខណៈដែលសង្រ្គាមបានចូលមកដល់ខែទី៦ក្នុងថ្ងៃអាទិត្យ វាមិនមានសញ្ញាថាមានការថមថយចុះនៃការប្រយុទ្ធទាល់តៃសោះ។

ខណៈដែលសមរភូមិប្រយុទ្ធដ៏សំខាន់កំពុងតែក្តៅនៅក្នុងតំបន់ខាងកើតនៅ Donbas Zelensky បាននិយាយនៅក្នុងវីឌីអូដែលបានបង្ហោះនៅល្ងាចថ្ងៃសៅរ៍ថា កងកម្លាំងអ៊ុយក្រែនកពុងធ្វើចលនាមួយជំហ៊ានម្តងៗចូលទៅកាន់តំបន់ដែលកាន់កាប់នៅភាគខាងត្បូងនៃសមុទ្ទខ្មៅ Kherson ។ យោធាអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថារុស្សីបានផ្លោងចូលទៅក្នុងតំបន់ជាច្រើននៅក្នុងប៉ែកខាងជើង ខាងត្បួងនិងខាងកើត និងបាននិយាយយោងម្តងទៅរកប្រតិបត្តិការណ៍របស់រុស្សីដែលរៀបចំផ្លូវសំរាប់ការវាយលុកទៅលើ Bakhmuth ក្នុងតំបន់ Donbas។

ការផ្លោងទៅលើ Odesa បានទទួលនូវការថ្កោលទោសយ៉ាងខ្លាំងពីអ.ស.ប. សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងអុីតាលី។ កាលពីថ្ងៃសុក្រ មន្ត្រីអ.ស.ប. បាននិយាយថាគេសង្ឃឹមថាកិច្ចព្រមព្រៀងនឹងដំណើរការនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ វីឌីអូដែលបានបញ្ចេញដោយយោធាអ៊ុយក្រែនបានបង្ហាញថាក្រុមអ្នកពន្លត់អគ្គីភ័យបានតស៊ូប្រយុទ្ធទៅនឹងភ្លើងឆេះនៅលើកុប៉ាល់មួយដែលគេមិនទាន់ស្គាលអត្តសញ្ញាណ។ Reuters មិនអាចនឹងត្រួតពិនិត្យមើលព័ត៌មានដោយឯករាជ្យអំពីការពិតនៃវីឌីអូឬក៏កាលបរិច្ឆេទដែលបានបង្ហោះនោះនៅឡើយទេ។


ថ្ងៃអាទិត្យ, 24 ខែកក្កដា 2022 16:07  គុន ច័ន្ទរដ្ឋា