BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យ៉ាងហោចណាស់មានមនុស្ស១៨នាក់ បានស្លាប់ក្រោមការវាយប្រហារដោយមីស៊ីលរុស្សីទៅលើអគារក្នុងទីក្រុង Odessa

ថ្ងៃសុក្រ, 01 ខែកក្កដា 2022 17:30  គុន ច័ន្ទរដ្ឋា

photo_2022-07-01_17-10-24

Kyiv (AP)-

ការវាយប្រហារដោយមីស៊ីលទៅលើអគាររបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងកំពង់ផែនៃអ៊ុយក្រែន Odessa កាលពីព្រឹកថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៨នាក់ រួមទាំងកូនក្មេង២នាក់ អាជ្ញាធរបានរាយការណ៍ មួយថ្ងៃបន្ទាប់ពីកងទ័ពរុស្សីបានដកចេញពីកោះយុទ្ធសាស្ត្រនៅក្នុងសមុទ្ទខ្មៅ។ វីឌីអូនៃការវាយប្រហារនាពេលព្រឹកព្រលឹមស្រាងៗ បានបង្ហាញនូវស្នាមឆេះខ្មៅនៅលើអគារក្នុងក្រុង Odessa ។ អនុប្រធាននៃការិយាល័យលោកប្រធានាធិបតីអ៊ុយក្រែន Kiril Tymoshenko បាននិយាយថា មនុស្ស១៨នាក់បានស្លាប់ រួមទាំងកូនក្មេង២នាក់, អ្នកនាំពាក្យនៃរដ្ឋាភិបាលតំបន់ Odessa, Serhyi Bratchulk បាននិយាយនៅក្នុង តេលេក្រាមថា មានមនុស្ស៣០នាក់ទៀតបានរងរបួស។

សេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ុយក្រែនបាននិយាយថា មុខព្រួញនៃការវាយប្រហារដោយមីស៊ីលនេះ គឺអគារជាច្រើនដែលមានកំពស់ច្រើនជាន់ និងកន្លែងដើរលេងផ្សេងៗ។ ការវាយប្រហារនេះបានលេចចេញមកក្រោយពីកងទ័ពរុស្សីបានដកចេញពីកោះពស់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាសក្តានុពលងាយស្រួលក្នុងការទប់ទល់ការវាយប្រហារទៅលើ Odessa, ដែលជាការគិតជាដំបូង។ ប៉ុន្តែរុស្សីបានបង្កើនការការរុញច្រាន ដើម្បីឡោមព័ទ្ធមូលដ្ឋានចុងក្រោយនៃការតស៊ូនៅក្នុងផ្នែកខេត្តខាងកើតនៃ Luhansk ។ វិមានក្រឹមឡាំងបានបង្ហាញរូបភាពនៃការដកចេញពីកោះពស់ថាជា “កាយវិការប្រកបដោយសុឆន្ទះ” យោធាអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានធ្វើឲ្យកងទ័ពរុស្សីបានចាកចេញតាមទូកល្បឿនលឿនធុនតូចចំនួន២គ្រឿង បន្ទាប់ពីមានការបាញ់ផ្លោងកាំភ្លើងធំនិងមីស៊ីល។

1000 (5)

កោះពស់ស្ថិតនៅតាមបណ្តោយផ្លូវនាវាចេញចូលយ៉ាងច្រើន រុស្សីបានកាន់កាប់តាំងតែថ្ងៃដំបូងនៃសង្រ្គាមដែលជាការប្រើប្រាស់នៃក្តីសង្ឃឹម ដែលជាហេតុផលនៃការវាយលុកទៅលើ Odessa ។ ចំនួននៃទាហានរុស្សីដែលគេចចេញពីកោះពស់ពុំត្រូវបានគេឲ្យដឹងទេ។ ភូមិសាស្ត្រនៃកោះនេះ វាបានលាតសន្ធឹងដែលនឹងងាយស្រួលនឹងទទួលរងនូវការវាយប្រហារពីគ្រប់ទិសទី តាមសមុទ្ទឬអាកាស និងជាជំរំឬបន្ទាយតូចក្នុងការការពារ ពីដំបូងអ៊ុយក្រែននិង បន្ទាប់មករុស្សីដែលត្រូវគេបានពីពណ៌នាថា ដូចជាទាដែលក្រាប នេះបើតាមអ្នកជំនាញការយោធា។

ចាប់យកដោយរុស្សីកាលពីថ្ងៃទី២៤ ខែកុម្ភៈ កោះពស់ស្ថិតនៅចម្ងាយ៣៥គ.ម.ពីដែនដីអ៊ុយក្រែន ដែលស្ថិតនៅក្នុងចម្ងាយនៃរង្វង់នៃការផ្លោងនៃកាំភ្លើងធំនិងដ្រូនពីដែនគោក។ ចំណែកឯកងទ័ពអ៊ុយក្រែនបានធ្វើយ៉ាងត្រឹមត្រូវ ដោយបានបញ្ជាក់ថា មានការវាយប្រហារជាបន្តបន្ទាប់ និងបំផ្លិចបំផ្លាញទៅលើកោះនោះនិងការបញ្ជូនកងទ័ពតាមនាវា និងការដាក់ពង្រាយនូវអាវុធធុនធ្ងន់។ នៅក្នុងខែមេសា សមត្ថភាពនៃអាវុធប្រឆាំងនឹងយន្តហោះរបស់រុស្សីនៅប៉ែកខាងជើងឆៀងខាងលិចនៃសមុទ្ទខ្មៅ បានធ្លាក់ចុះខ្សោយយ៉ាងខ្លាំង បន្ទាប់ពីលិចនាវា Moskva ៕

1000 (6)

 


ថ្ងៃសុក្រ, 01 ខែកក្កដា 2022 17:30  គុន ច័ន្ទរដ្ឋា