Ankara(AP)
កប៉ាល់ជើងទី១ដែលដឹកគ្រាប់ធុញ្ញជាតិអ៊ុយក្រែនបានចាកចេញពីកំពង់ផែ Odesa កាលពីថ្ងៃច័ន្ទនៅក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយ អ.ស.ប. និងទួរគីដែលត្រូវបានគេរំពឹងថានឹងបញ្ចេញនូវគ្រាប់ធុញ្ញជាតិនៅក្នុងឃ្លាំងធំៗរបស់អ៊ុយក្រែនទៅកាន់ទីផ្សារបរទេសនិងសម្រួលនូវវិបត្តិអត់ឃ្លាន។ នាវា Razoni ដែលបង្ហូតទង់ជាតិ Sierra-Leone បានចាកចេញពី Odesa ទៅកាន់ប្រទេស លីបង់ ក្រសួងការពារជាតិទួរគីបាននិយាយ។ សេចក្តីថ្លែងការណ៍មួយពី អ.ស.ប. បាននិយាយថាននាវា Razoni បានដឹកគ្រាប់ពោតច្រើនជាង ២៦,០០០តោន។ ទិន្ន័យពីប្រព័ន្ធអត្តសញ្ញាណស្វ័យប្រវត្តិនៃនាវា Razoni ដែលជាប្រព័ន្ធសុវត្តិភាពសំរាប់នាវានៅក្នុងសមុទ្ទ បានបង្ហាញនូវក្រាហ្វិកដែលនាវាបានលូនសន្សឺមៗចេញពីកំពង់ផែ Odesa កាលពីថ្ងៃច័ន្ទព្រឹកដោយនាវាសណ្តោង។
រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន Oleksandr Kubrakov បានTweetesd វីឌីអូនៃនាវាសណ្តោងដ៏វែងដែលបានបន្លឺសម្លេងស៊ីផ្លេនៅពេលដែលនាវាចេញដំណើរសំដៅទៅកណ្តាលសមុទ្ទ។ “នេះគឺជានាវាលើកទី១ដែលដឹកគ្រាប់ធុញ្ញជាតិចាប់តាំងពីការឈ្លានពានរបស់រុស្សី” Kubrakov បាននិយាយនៅក្នុង Twitter "ដោយសារការគាំទ្ររបស់នៃដៃគូររបស់យើងទាំងអស់បានបន្ត ជាមួយនឹង UN យើងអាចមានសមត្ថភាពនឹងអនុវត្តិន៍បានពេញលេញនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុង Istanbul"។ វាជារឿងសំខាន់ណាស់សំរាប់យើងដែលជាភគី១នៃអ្នកដែលធានានូវសន្តិសុខស្បៀង "កប៉ាល់ត្រូវបានគេរំពឹងថានឹងទៅដល់ Istanbul ក្នុងថ្ងៃអង្គារ៍ ដែលជាកន្លែងដែលត្រូវត្រួតពិនិត្យមុនពេលដែលត្រូវអនុញ្ញាតិឲ្យដំណើរការ" ក្រសួងបាននិយាយ។
បន្ទាប់មកគ្រាប់ពោតនឹងត្រូវបានដឹកទៅដល់ លីបង់ ដែលជាប្រជាជាតិដ៏តូចមួយនៅក្នុងមជ្ឍឹមបូព៌ាដែលធនាគារពិភពលោកបានពិពណ៌នាថា ជាប្រទេសដែលមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់អាក្រីជាងគេផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលជាង១៥០ឆ្នាំមកនេះ។ ការផ្ទុះយ៉ាងខ្លាំងក្លានៅក្នុងឆ្នាំ ២០២០ នៅឯកំពង់ផែដ៏សំខាន់ក្នុងទីក្រុង Beirut ដែលបានធ្វើឲ្យទីក្រុងនៃរដ្ឋធានីបានបែកបាក់និងបានបំផ្លាញភោគផលធុញ្ញជាតិនៅទីនោះ។ នៅពេលដែល Razoni បានរំកិលឆ្ពោះទៅរកដែនទឹកបើកចំហរនៃសមុទ្ទខ្មៅ វាបានផ្លាស់ប្តូរទិសដៅពី Istanbul ទៅ Tripoli ប្រទេសលីបង់។
សេចក្តីថ្លែងការណ៍របស់ក្រសួងទួរគី បាននិយាយថានាវានឹងចេញដំណើរផងដែរពីកំពង់ផែអ៊ុយក្រែនតាមច្រករបៀងដែលមានសុវត្តិភាពទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងទីក្រុង Istanbul កាលពីមិថុនាថ្ងៃទី២២ ប៉ុន្តែមិនបានផ្តល់សេចក្តីលំអិតនោះទេ។ រុស្សីនិងអ៊ុយក្រែនបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នា លើកិច្ចព្រមព្រៀងជាមួយទួរគី និង អ.ស.ប. ដើម្បីបើកផ្លូវសំរាប់អ៊ុយក្រែន។ ដើម្បីនាំចេញគ្រាប់ធុញ្ញជាតិចំនួន២២លានតោននិងទំនិញកសិកម្មដ៏ទៃទៀតដែលបានកកស្ទះក្នុងកំពង់ផែនៃសមុទ្ទខ្មៅដោយសារតែការឈ្លានពានរបស់រុស្សី។ កិច្ចព្រមព្រៀងនេះក៏បានអនុញ្ញាតិឲ្យរុស្សីអាចដឹកចេញនូវជីរនិងគ្រាប់ធុញ្ញជាតិផងដែរ។